ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Mitsubishi វិនិយោគ​នៅ​ឡាវ​លើ​គម្រោង​កសិដ្ឋាន​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​ធំ​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍

2 ឆ្នាំ មុន

ប្រទេស​ឡាវ ៖ ក្រុមហ៊ុន​ពាណិជ្ជកម្ម​ជប៉ុន Mitsubishi Corp បាន​វិនិយោគ​លើ​គម្រោង​រោងចក្រ​ថាមពលខ្យល់​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​ឡាវ ដើម្បី​ចែកចាយ​ថាមពល​អគ្គិសនី​ដល់​ប្រទេស​វៀតណាម​ដែល​គ្រោង​ជា​កសិដ្ឋាន​ផលិត​អគ្គិសនី​ដោយ​ថាមពលខ្យល់​នេះ គឺជា​គម្រោង​ធំ​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍​។ ក្រុមហ៊ុន Mitsubishi…

ប្រទេស​ឡាវ ៖ ក្រុមហ៊ុន​ពាណិជ្ជកម្ម​ជប៉ុន Mitsubishi Corp បាន​វិនិយោគ​លើ​គម្រោង​រោងចក្រ​ថាមពលខ្យល់​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​ឡាវ ដើម្បី​ចែកចាយ​ថាមពល​អគ្គិសនី​ដល់​ប្រទេស​វៀតណាម​ដែល​គ្រោង​ជា​កសិដ្ឋាន​ផលិត​អគ្គិសនី​ដោយ​ថាមពលខ្យល់​នេះ គឺជា​គម្រោង​ធំ​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍​។

ក្រុមហ៊ុន Mitsubishi បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថ្មី​មួយ​ថា រោងចក្រ​ថាមពលខ្យល់ ៦០០ មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្ត​សេ​កុង និង​ខេត្ត Attapeu នៅ​ភាគ​ខាងត្បូង​ប្រទេស​ឡាវ ដែល​ជា​រោងចក្រ​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​នេះ នឹង​ត្រូវ​បាន​អភិវឌ្ឍន៍ ដោយ​ក្រុមហ៊ុន Impact Energy Asia Development Ltd (IEAD) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង ចាប់ពី​ឆ្នាំ​ក្រោយ ជាមួយនឹង​ប្រតិបត្តិការ​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ ២០២៥ ។

គម្រោង​កសិដ្ឋាន​ផលិត​ថាមពល​ពី​ខ្យល់ ដែល​ត្រូវ​បាន​គេ​ពិពណ៌នា​ផង​ដែរ​ថា​ជា «​ការ ផ្លាស់​ប្តូរ​អគ្គិសនី​ឆ្លង​ដែន​ដំបូង​គេ​ចេញពី​ការ​បង្កើត​ថាមពលខ្យល់​» នៅ​ក្នុង​តំបន់ គឺ​មាន​គោលបំណង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ខណៈ​គម្រោង​ទាញ​យក​ថាមពល​ផលិត​ជា​អគ្គិសនី​ពី​ខ្យល់ គឺជា​ការ​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​។

ប្រទេស​វៀតណាម​ត្រូវការ​ការ​ផ្គត់ផ្គង់​ថាមពល​បន្ថែម​ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន ជា​ពិសេស​នៅ​រដូវប្រាំង នៅ​ពេល​ដែល​រោងចក្រ​ថាមពលខ្យល់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ដំណើរការ​ក្នុង​អត្រា​ខ្ពស់ ហើយ​លទ្ធភាព​នៃ​ការ​បង្កើត​វា​រី​អគ្គិសនី​ដែល​ជា​ប្រភព​ថាមពល​សំខាន់​មួយ​របស់​ប្រទេស​មាន​ចំនួន​កំណត់​នោះ ។ នេះ​បើ​យោង​តាម​ប្រកាស​ព័ត៌មាន​របស់ ក្រុមហ៊ុន Mitsubishi ។

ទោះបីជា ក្រុមហ៊ុន​មិន​បាន​បង្ហាញ​ពី​ទំហំ​នៃ​ការ​វិនិយោគ​ក៏​ដោយ ក្រុមហ៊ុន Mitsubishi ដែល​មាន​មូលដ្ឋាន នៅ​ទីក្រុង​តូ​ក្យូ បាន​និយាយ​ថា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង កាន់កាប់​ភាគហ៊ុន​ប្រហែល ២៤% នៅ​ក្នុង​គម្រោង​នេះ ដោយ​ភាគហ៊ុន​នៅ​សល់ ត្រូវ​បាន​កាន់កាប់​ដោយ​ក្រុមហ៊ុន BCPG Public Company Ltd និង Earth Power Investment Ltd, ក្រុមហ៊ុន​ទាំង​ពីរ​គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ថៃ ។

ក្រុមហ៊ុន Mitsubishi បាន​និយាយ​ថា «​យើង​នឹង​បន្ត​រួមចំណែក​ដល់​ការ​សំរេច​បាន​នូវ​សង្គម​ដែល​មានការ​កាត់​បន្ថយ​នូវ​កាបូនឌីអុកស៊ីត (CO2) ដោយ​ការ​ខិតខំ​ដើម្បី​សម្រេច​បាន​នូវ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ប្រកបដោយ​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​វៀតណាម និង​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន​សម្រាប់​សង្គម​មាន​ស្ថិរភាព​» ។
ការ​វិវត្តន៍​ទៅ​មុខ​បន្ត​នេះ គឺ​ត្រូវ​បាន​អនុវត្ត​តាម​សេចក្តី​ប្រកាស​មួយ​កាលពី ខែកក្កដា​ដោយ BCPG ថា IEAD និង Vietnam Electricity ដែល​ជា​ក្រុមហ៊ុន​ថាមពល​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​បាន​យល់ព្រម​ជា​ផ្លូវការ​លើ​ការ​ទិញ​អគ្គិសនី​រយៈពេល ២៥ ឆ្នាំ​។

ប្រធាន IEAD លោកស្រី Paradai Suebma ត្រូវ​បាន​ដកស្រង់​សម្តី​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន BCPG ដោយ​និយាយ​ថា ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​គឺជា​ការ​សហការ​គ្នា​ជា​និមិត្តរូប​រវាង​ឡាវ វៀតណាម ជប៉ុន និង​ថៃ ដើម្បី​ធ្វើការ​ឆ្ពោះទៅ​រក​ការ​ស្វែងរក​សកល​នៃ​ការ​បំ​ភាយ​ឧស្ម័ន​ធម្មជាតិ​សុទ្ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ