ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ ទោះបីចាក់វ៉ាក់សាំងក៏យើងនៅតែស្ថិតក្នុងភាពផុយស្រួយក្នុងការឆ្លងកូវីដ បើមិនអនុវត្តវិធានការសុខាភិបាល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ទោះបីជា​កម្ពុជា​យើង​មាន​ភាព​ជឿជាក់​លើ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ យ៉ាងណា​ក្តី​ក៏​យើង​ស្ថិត​ក្នុង​ភាព​ផុយ​ស្រួយ​ក្នុង​ការ​ឆ្លង​ដដែល បើ​មិន​គោរព​វិធានការ​សុខាភិបាល ។ យោង​តាម​សារលិខិត​របស់​សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ទោះបីជា​កម្ពុជា​យើង​មាន​ភាព​ជឿជាក់​លើ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ យ៉ាងណា​ក្តី​ក៏​យើង​ស្ថិត​ក្នុង​ភាព​ផុយ​ស្រួយ​ក្នុង​ការ​ឆ្លង​ដដែល បើ​មិន​គោរព​វិធានការ​សុខាភិបាល ។

យោង​តាម​សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​ក្នុង​ពិធី ប​អរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០២១ ក្រោម​ប្រធានបទ «​ទេសចរណ៍​សម្រាប់​កំណើន​ប្រកបដោយ​បរិ​យា​បន្ន (Tourism for Inclusive Growth) ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២១ បាន​លើក​ឡើង​ថា កន្លង​មក​វិស័យ​ទេសចរណ៍​បាន​បំពេញ​តួនាទី​យ៉ាង​សកម្ម​ជា​ម៉ាស៊ីន​អូស​ទាញ​កំណើន​សម្រាប់​វិស័យសេដ្ឋកិច្ច​-​សង្គម​ដ៏​ទៃ​ទៀត តាម​រយៈ​ឥទ្ធិពល​មេគុណ​សេដ្ឋកិច្ច​ពី​៤​ទៅ​៥​ដង និង​មេគុណ​ឥទ្ធិពល ការងារ​ដ៏​ខ្ពស់​ដោយ​ការងារ​ផ្ទាល់​១ ក្នុង​វិស័យ​ទេសចរណ៍​អាច​បង្កើត​ការងារ​មិន​ផ្ទាល់​ចំនួន​១,៥ (​មួយ​កន្លះ​) ។

សម្តេច​បញ្ជាក់​ថា ៖«​ក្នុង​ន័យ​នេះ ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន​ផ្នែក​ឯកជន យុវជន និង​ដៃគូ​អភិវឌ្ឍ​ជាតិ និង​អន្តរជាតិ ចូលរួម​ជំរុញ​ការ​បង្កើត និង​ផ្គត់ផ្គង់​សេវាកម្ម​ទេសចរណ៍​ឱ្យ​កាន់តែ​សម្បូរ​បែប​តាម​រយៈ​ការ​ដាក់ចុះ​នូវ​កម្មវិធី​យុវជន និង​ធុរកិច្ច​ក្នុង​វិស័យ​ទេសចរណ៍​កម្មវិធី​ជំរុញ​ការ​បង្កើត​ថ្មី និង​នវានុវត្តន៍​ទេសចរណ៍​ជនបទ​ព្រមទាំង​លើកកម្ពស់​ការ​យល់​ដឹង និង​កសាង​សមត្ថភាព​ផ្នែក​ទេសចរណ៍​ឌី​ជី​ថ​ល​ដល់​ថ្នាក់​មូលដ្ឋាន​ក្រោម​ការ​សម្របសម្រួល និង​ដឹកនាំ​របស់​ក្រសួងទេសចរណ៍ និង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ពី​អង្គការ​ទេសចរណ៍ ពិភពលោក សហគមន៍​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍ​នានា​»​។

សម្តេច​លើក​ឡើង​ថា វិបត្តិ​កូ​វី​ដ​-១៩ បាន​ធ្វើ​ឱ្យ​មានការ​ចាក​ចេញពី​ការងារ ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ទេសចរណ៍​គ្រប់​កម្រិត ត្រូវ​ផ្អាក​ស្ទើរ​ទាំងស្រុង ដែល​ទាំងនេះ​បា ន​បង្ក​ជា​ឧបសគ្គ​នៃ​ដំណើរការ​ស្តារ​ឡើង​វិញ​នៃ​វិស័យ ទេសចរណ៍ នា​ពេល​ខាង​មុខ ។

ក្នុង​ន័យ​នេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​សហការ​កាន់​រឹត​សកម្ម​ថែម​ទៀត ជាមួយ​ក្រសួងទេសចរណ៍​ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​បន្ថែម និង​ជំនាញ​ថ្មី​ដល់​យុវជន​ស្រប​តាម​យន្តការ​អភិវឌ្ឍន៍​ជំនាញ​ទេសចរណ៍​ប្រកបដោយ​ចីរភាព ។

សម្តេច​តេ​ជោ បន្ថែម​ថា បន្ទាប់​ពី​វិបត្តិ​កូ​វី​ដ​-១៩ ខ្ញុំ​យល់​ឃើញ​ថា និន្នាការ​ទេសចរណ៍ និង​មាន​សភាព​ខុស​ពី​មុន​ពោល គឺ​ការ​គិតគូរ​អំពី​សុវត្ថិភាព​និ ង​ផាសុកភាព​នឹង​ក្លាយជា​កត្តា​អាទិភាព​ក្នុង​ការ​សម្រេចចិត្ត​ជ្រើសរើស​គោលដៅ​ធ្វើ​ដំណើរ​កំសាន្ត ។

សម្តេច​ថា ៖«​ក្នុង​ន័យ​នេះ ខ្ញុំ​សូម​លើកទឹកចិត្ត និង​គាំទ្រ​នូវ​ការ​ដាក់ចុះ​យុទ្ធនាការ «​កម្ពុជា​សុវត្ថិភាព – Cambodia Safe» ដើម្បី​ជា​មុំ​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរ​ផ្ទៃក្នុង និង​អន្តរជាតិ​ក្នុង​ដំណាក់កាល​នៃ​ការ​បើក​ឡើង​វិញ និង​ពេល​អនាគត​»​។

សម្តេច​ថា ៖«​បច្ចុប្បន្ន​ទោះជា​មានការ​ជឿនលឿន​ខ្លាំង​លើ​ការ​ចាក់​វ៉ាក់សាំង​នៅ​កម្ពុជា​យើង​នៅ​តែ​ស្ថិត​ក្នុង​ភាព​ផុយ​ស្រួយ ហើយ​យើង​ទាំងអស់​គ្នា​ត្រូវ​បន្ត​ចូលរួម​អនុវត្ត​វិធាន​រដ្ឋបាល និង​សុខាភិបាល​តទៅ​ទៀត ដោយ​សេចក្តី​អត់ធ្មត់ ដើម្បី​ជា​គ្រឹះ​រឹង​មាំ​នៃ​ការ​បើក​សកម្មភាព​ទេសចរណ៍​ក៏​ដូច​ជា​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​ផ្សេង​ៗ​ទៀត​ឡើង​វិញ ប្រកបដោយ​សុវត្ថិភាព និង​ការ​ទទួលខុសត្រូវ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ