ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ខេត្តកំពង់ឆ្នាំង​សូម​ចូលរួម​ប្រុង​ប្រយ័ត្ន រក​ឃើញ​អ្នក​ឆ្លង​កូ​វីត​ថ្មី​កើន​ដល់​114​នាក់

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាល​ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​26 ខែកញ្ញា ឆ្នាំ​2021​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​កូ​វីត​ថ្មី ដោយ​តេស្ត​រហ័ស​ចំនួន 114​នាក់…

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាល​ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​26 ខែកញ្ញា ឆ្នាំ​2021​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​កូ​វីត​ថ្មី ដោយ​តេស្ត​រហ័ស​ចំនួន 114​នាក់ ដែល​ជា​អាជីវករ កម្មករ កសិករ​ជាង​ជួសជុល​ម៉ូតូ បុគ្គលិក​មេក្រូ​ហិរញ្ញវត្ថុ បុគ្គលិក​ក្រុមហ៊ុន អាចារ្យ សិស្ស និង​គ្រូបង្រៀន​។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង​បាន​បញ្ជាក់​ថា លទ្ធផល​នៃ​ការ​តេស្ត​រហ័ស​កាលពី​ថ្ងៃ​ទី​25 ខែកញ្ញា បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ថ្មី​សរុប​ចំនួន​114 នាក់ ក្នុង​នោះ​មាន​ក្រុង​កំពង់ឆ្នាំង​ចំនួន 30​នាក់​,​ស្រុក​កំពង់ត្រឡាច 27​នាក់​,​ស្រុក​ជល​គី​រី 8​នាក់​,​ស្រុក​ទឹកផុស​3​នាក់​, ស្រុក​បរិបូរណ៍​1​នាក់​,​ស្រុក​រលាប្អៀរ 39​នាក់ ស្រុក​សាមគ្គី​មាន​ជ័យ​៤​នាក់ និង​កម្មករ មក​ពី​ខេត្ត​ក្រៅ ចំនួន​2​នាក់​។

អ្នករក​ឃើញ​វិជ្ជមាន​ទាំង 114​នាក់ ត្រូវ​បាន​មន្ទីរ​សុខាភិបាល​យក​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​,​មណ្ឌល​ព្យាបាល​សាលា​បឋម​សិក្សា​គំរូ​ក្រុង​,​មណ្ឌល​ព្យាបាល​វិទ្យាល័យ​តេ​ជោ​ហ៊ុន​សែន​ទឹក​ហូត​, មណ្ឌល​ព្យាបាល​វិទ្យាល័យ​ហ៊ុន​សែន កំពង់ត្រឡាច​, មណ្ឌល​ព្យាបាល​វិទ្យាល័យ ហ៊ុន សែន បរិបូរណ៍​, និង​មណ្ឌល​ព្យាបាល​វិទ្យាល័យ ហ៊ុន សែន កំពង់លែង​។ ជាមួយនឹង​ការ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី គួរ​ព្រួយបារម្ភ​នេះ រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ប៉ះពាល់​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ ក្នុង​រយៈពេល 14​ថ្ងៃមុន សូម​មក​ពិនិត្យ​សំណាក​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យ​បង្អែក​កំពង់ត្រឡាច មន្ទីរពេទ្យ​បង្អែក​បរិបូរណ៍ ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត​, ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-19 សូម​សាធារណៈជន​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ 3​កុំ 3​ការពារ ដើម្បី​ខ្លួន​យើង​គ្រួសារ​យើង និង​សហគមន៍​យើង​។

តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​ថា​៖ សន្ទុះ​នៃ​ការ​ឆ្លង​កូ​វី​ដ​-19 លើ​ទឹកដី​ខេត្តកំពង់ឆ្នាំង បាន​កើនឡើង​រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា ពោល​គឺ​ថ្ងៃ​ទី​២៣​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​៦៥​នាក់ ថ្ងៃ​ទី​២៤​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​៦២​នាក់ និង​ថ្ងៃ​ទី​២៥​ខែកញ្ញា​នេះ​បាន​រក​ឃើញ​រហូត​ដល់ ១១៤​នាក់​។ ដែល​ចំនួន​នេះ​មានការ​ព្រួយបារម្ភ​ក្រៃ​លែង ហើយ​ចំនួន​អ្នក​ឆ្លង​ថ្មី​មាន​ចំនួន​ច្រើន​នេះ គឺ​មិនមែន​មក​ពី​ការ​ទៅ​វត្ត ឬ​មិន​ទៅ​វត្ត​ក្នុង​រដូវ​បុណ្យ​ទាន​នេះ​ទេ គឺ​ភាគច្រើន​ជា​កម្មករ និង​ដោយសារ​យើង​ទាំងអស់​គ្នា​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។ សម្រាប់​ខេត្តកំពង់ឆ្នាំង​គិត​ត្រឹម​ថ្ងៃ​ទី​25 ខែកញ្ញា ឆ្នាំ​2021 ការ​ឆ្លង​សហគមន៍​កូ​វី​ដ 20​កុម្ភៈ​មាន​ចំនួន 3 611​នាក់​ក្នុង​នោះ​រក​ឃើញ​ថ្មី 114​នាក់ ជា​សះស្បើយ​សរុប 2 903​នាក់​, កំពុង​សម្រាក​ព្យាបាល​ចំនួន 607 និង​មាន​អ្នក​ស្លាប់​សរុប​ចំនួន 101​នាក់​៕ ដោយ ៖ ពៅ សុខ​ហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ