ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូយតេហៅទិញថ្នាំញៀន ជិត ១គីឡូក្រាម យកទៅលក់ឲ្យ ចំភ្នាក់ងារប៉ូលិស ជាប់ខ្នោះ

2 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តាកែវ​​៖ កម្លាំង​សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះទៅសហការជាមួយនគរបាលខេត្តតាកែវ បង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណី ចាប់ខ្លួនឈ្មួញគ្រឿងញៀនម្នាក់ និងរឹបអូសគ្រឿងញៀនជិត ១​គីឡូក្រាម នៅ​ខេត្ត​តាកែវ​​។ ក្រោម​ការ​អនុវត្តតាមបញ្ជា​ឯកឧត្តម…

ខេត្ត​តាកែវ​​៖ កម្លាំង​សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះទៅសហការជាមួយនគរបាលខេត្តតាកែវ បង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណី ចាប់ខ្លួនឈ្មួញគ្រឿងញៀនម្នាក់ និងរឹបអូសគ្រឿងញៀនជិត ១​គីឡូក្រាម នៅ​ខេត្ត​តាកែវ​​។

ក្រោម​ការ​អនុវត្តតាមបញ្ជា​ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង​ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នង​ការ​រង​ទទួល​ផែន​ប្រឆាំងបទល្មើសគ្រឿងញៀន ដែលបញ្ជាដឹកនាំផ្ទាល់ពីលោ​ក​ឧត្ដម​សេនីយ៍​ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១១ និង ៣០​នាទី កម្លាំងជំនាញការិយាល័យទី៤ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយ​លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ មានការសម្របសម្រួលពីឯក​ឧត្តម ជីវ ចន្ទ័តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ បាន​ធ្វើការស៊ើបអង្កេត ​ស្រាវជ្រាវ បង្រ្កាបករណីជួញ ដូរគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចផ្លូវលេខ៣ ស្ថិតក្នុងភូមិ​ក្រាំង​ត្បាល់ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ ជាលទ្ធផល ឃាត់ខ្លួនឈ្មួញគ្រឿងញៀនម្នាក់ មានឈ្មោះ លិន តូច ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ រកស៊ីគ្រឿងញៀន​ និងស្នាក់នៅមិនពិតប្រាកដ​។

ក្នុងនោះ សមត្តកិច្ចបានចាប់យកវត្ថុតាង​ ជាម្សៅសថ្លា សង្ស័យមេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ​ ៨៥៤.៣៦ក្រាម (ជិត ១គីឡូក្រាម)។ ការបង្រ្កា​ប​ករណីជួញដូរគ្រឿងញៀនខាងលើនេះ សមត្តកិច្ច បង្ហើបឲ្យដឹងថា នគរបាលបានប្រើវិធានញុះញង់ ដោយប្រើប្រាស់​ជំនាញ ​ហៅថា ធ្នាក់​  អូសទាញឈ្មួញគ្រឿងញៀន ដែលយកគ្រឿងញៀនដើរលក់ក្នុងទីផ្សារងងឹត ដើម្បីចាប់ខ្លួន​។

ជាក់​ស្តែង ជនសង្ស័យម្នាក់នេះ ជាមុខសញ្ញាជួញដូរយ៉ាងស្ទាត់ជំនាញ ប៉ុន្តែមិនអាចគេចផុតពីការតាមប្រមាញ់របស់​សមត្ថកិច្ចនោះឡើយ គឹមុន និងក្រោយ គង់ចូលអន្ទាក់ ឲ្យតែប្រព្រឹត្ត។ ក្រោយឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ​៕ ឃឹម ប៊ុនណាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ