ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឆ្នាំ​ទាំង​បី​នេះ​វ័យ​កាន់តែ​ជ្រេ​កាន់តែ​សម្បូរ​លុយ

2 ឆ្នាំ មុន

តាម​តម្រា​ហោរាសាស្ត្រ​បាន​ចារ​មក​ថា អ្នក​កើត​ឆ្នាំ​ទាំង​បី​នេះ​ពិតជា​មានសំណាង​ប្លែក​លើសគេ​មែន ដែល​វ័យ​របស់​គេ​កាន់តែ​វិ​វ​ឌ្ឍ​គឺ​កាន់តែ​ចាស់​ទៅ​នឹង​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​សម្បូរហូរហៀរ កាន់តែ​មាន​មាសប្រាក់ ។ តើ​អ្នក​ឆ្នាំ​ទាំង​បី​នេះ​មាន​ឆ្នាំ​អ្នក​ដែរ​ទេ ? ១-ឆ្នាំជូត គ្រួសារ​ណា​ដែល​មាន​សមាជិក​អ្នក​កើត​ឆ្នាំជូត​នៅ​ជាមួយ គ្រួសារ​នោះ​នឹង​ជួប​ប្រទះ​នូវ​ភាព​រីក​ចម្រើន…

តាម​តម្រា​ហោរាសាស្ត្រ​បាន​ចារ​មក​ថា អ្នក​កើត​ឆ្នាំ​ទាំង​បី​នេះ​ពិតជា​មានសំណាង​ប្លែក​លើសគេ​មែន ដែល​វ័យ​របស់​គេ​កាន់តែ​វិ​វ​ឌ្ឍ​គឺ​កាន់តែ​ចាស់​ទៅ​នឹង​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​សម្បូរហូរហៀរ កាន់តែ​មាន​មាសប្រាក់ ។ តើ​អ្នក​ឆ្នាំ​ទាំង​បី​នេះ​មាន​ឆ្នាំ​អ្នក​ដែរ​ទេ ?

១-ឆ្នាំជូត គ្រួសារ​ណា​ដែល​មាន​សមាជិក​អ្នក​កើត​ឆ្នាំជូត​នៅ​ជាមួយ គ្រួសារ​នោះ​នឹង​ជួប​ប្រទះ​នូវ​ភាព​រីក​ចម្រើន រុងរឿង​នា​ពេល​អនាគត​មិន​ខាន​ឡើយ ព្រោះ​ជោគ​រាសី​របស់​អ្នក​ឆ្នាំជូត​នេះ​កើតមក​ជាមួយ​ភ័ព្វសំណាង​ដែល​នឹង​ត្រូវ​តម្រូវ​ឱ្យ​ក្លាយជា​អ្នកមាន​ទ្រព្យធន​ហូរហៀរ​នៅ​ពេល​ដែល​គេ​មាន​វ័យ​រាង​ច្រើន​បន្តិច ហើយ​លុយកាក់​នឹង​ត្រូវ​រត់​សំដៅ​មក​រក​ដល់​ក្នុងផ្ទះ​តែ​ម្តង ។

២-ឆ្នាំកុរ មនុស្ស​ឆ្នាំកុរ​ជា​អ្នក​ដែល​សម្បូរ​ទៅ​ដោយ​ភាព​វៃឆ្លាត​បំផុត ពិសេស​គឺ​មានគំនិត​និង​ពូកែ​ខាង​រកស៊ី​ធ្វើ​ជំនួញ កត្តា​ទាំង​អស់នេះ​ហើយ​ទើប​ជួយ​ជំរុញ​ឱ្យ​ជោគវាសនា​របស់​មនុស្ស​ប្រភេទ​នេះ​ក្លាយជា​អ្នកមាន មិន​ចេះ​ខ្វះ​រឿង​លុយ​កាស​ទ្រព្យធន ។

ក្នុង​គ្រួសារ​កាលណា​មាន​អ្នក​ឆ្នាំកុរ​នៅ​ជាមួយ​នោះ​ប្រាកដជា​ប្រកបដោយ​កិត្តិយស និង​ទទួល​បានការ​គោរព​ពី​អ្នក​ដទៃ​ជា​និច្ច ។ ទោះបីជា​ជីវភាព​អ្នក​នៅ​ពេល​នេះ​ហាក់បីដូចជា​មិន​ទាន់​ធូរធារ​ខ្លាំង​ក៏​ដោយ​ចុះ តែ​មិនយូ​ទៀត​ទេ​ទុក្ខ​លំបាក​ទាំងអស់​នឹង​ត្រូវរ​សាយបាត់​ពីង​អ្នក​ទៅ​ហើយ​នៅ​ពេល​អ្នក​កាន់តែ​វ័យ​ជ្រេ​ទៅ ទ្រព្យសម្បត្តិ​ក៏​សម្បូរហូរហៀរ ។

៣-ឆ្នាំរកា មនុស្ស​ដែល​មាន​ឆ្នាំ​កំណើត​ជា​ឆ្នាំរកា​ជា​អ្នក​ដែល​មាន​ឫទ្ធិ​អំណាច​ខ្លាំងក្លា នាំ​ជោគវាសនា​មក​ជាមួយ​ជួយ​ឱ្យ​គ្រួសារ​ចម្រុងចម្រើន ។ មនុស្ស​កើត​ឆ្នាំ​នេះ​មុន​នឹង​ធ្វើការ​សម្រេចចិត្ត​ធ្វើ​រឿង​អ្វីមួយ​តែង​មានការ​គិតគូរ​បាន​គ្រប់​ជ្រុងជ្រោយ ចៀសវាង​មាន​លទ្ធផល​មិនល្អ​នា​ពេល​ក្រោយ ។

បើ​តាម​ការ​ទស្សន៍​ទាយ​បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា កាលណា​វ័យ​របស់​អ្នក​កាន់តែ​កើនឡើង នោះ​ជោគ​លាភ​របស់​អ្នក​ក៏​កើន​តាម​ហ្នឹង​ដែរ មាន​ន័យ​ថា​វ័យ​កាន់តែ​ជ្រេ​ទ្រព្យសម្បត្តិ​លុយកាក់​កាន់តែ​សម្បូរហូរហៀរ ។ ពិសេស​ក្នុង​គ្រួសារ​អ្នក​ទាំងមូល​នឹង​ពោរពេញ​ដោយ​សុខ​សុភមង្គល ភាព​រុងរឿង​ដោយសារ​តែ​សំណាង​របស់​អ្នក ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ