ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិល​រក​អតីតកាល​ដ៏​តឹងតែង​៖ ក្រុម​តា​លី​បង់​ហាម​កាត់​កោរ​តម្រឹម​ពុកមាត់ ឬ​ត្រូវ​ជាប់​ទោស

2 ឆ្នាំ មុន

អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ក្រុម​តា​លី​បង់​ក្រោយ​ពី​បាន​កាន់កា.ប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​ស្ថាពរ បាន​ចាប់ផ្តើម​រឹត​បណ្តឹង​កាន់តែ​ខ្លាំងក្លា​

អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ក្រុម​តា​លី​បង់​ក្រោយ​ពី​បាន​កាន់កាប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​ស្ថាពរ បាន​ចាប់ផ្តើម​រឹត​បណ្តឹង​កាន់តែ​ខ្លាំងក្លា​ឡើង ដោយ​បាន​ហាមឃាត់​ជាងកាត់សក់​នៅ​ក្នុង​ខេត្ត Helmand របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន មិន​ឱ្យ​កោរ ឬ​កាត់​តម្រឹម​ពុកមាត់ ឬ​ពុកចង្ការ​ឱ្យ​ភ្ញៀវ​ឡើយ ដោយ​និយាយ​ថា​ការ​កាត់​កោរ ឬ​តម្រឹម​ពុកមាត់​និង​ពុកចង្ការ វា​រំលោ.ភ​លើ​ច្បាប់​អ៊ី​ស្លា​ម​របស់​ពួក​គេ​។

ប៉ូ​លី​ស​នៃ​ក្រុម​សាសនា​តា​លី​បង់ បាន​និយាយ​ថា​ ជន​ណា​ដែល​បំពាន​ច្បាប់​នឹង​ត្រូវ​ផ្តន្ទាទោស​ធ្ងន់ធ្ងរ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នា​ថ្ងៃ​ទី​អាទិត្យ ទី ២៦ ខែកញ្ញា ឆ្នាំ​២០២១​។

ជាងកាត់សក់​មួយ​ចំនួន​នៅ​រដ្ឋធានី​កា​ប៊ុល​បាន​និយាយ​ថា​ពួក​គេ​ក៏​ទទួល​បានការ​បញ្ជា​ស្រ​ដៀង​គ្នា​នេះ​ដែរ​។ សេចក្តីណែនាំ​របស់​ក្រុម​តា​លី​បង់ ដែល​តម្រូវ​ឱ្យ​វិល​ត្រឡប់​ទៅ​រក​សេចក្តីសម្រេច​ដ៏​តឹង​រឹង​នៃ​ការ​កាន់កាប់​កាលពី​អតីតកាល​របស់​ក្រុម​នេះ​កំពុង​បង្ក​នូវ​ការ​ភ័យ​ខ្លាច​ជា​ថ្មី បើ​ទោះ​ក្រុម​តា​លី​បង់ ភ្លាម​ៗ​ក្រោយ​ការ​ចូល​កាន់​កាន់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ទាំងស្រុង​ជា​ថ្មី​ម្តងទៀត កាលពី​ប៉ុន្មាន​ខែ​មុន បាន​សន្យា​ពី​ទម្រង់​រដ្ឋាភិបាល ឱ្យ​មាន​ភាព​ធូរស្រាល​ជាង​មុន​ក៏​ដោយ​។

ចាប់តាំងពី​បាន​ឡើង​កាន់​អំណាច​កាលពី​ខែ​មុន ក្រុម​តា​លី​បង់​បាន​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​គូប្រជែង​។ កាលពី​ថ្ងៃ​សៅរ៍ ក្រុម​អ្នក​ប្រយុទ្ធ​របស់​ក្រុម​នេះ​បាន​បាញ់​សម្លាប់ មនុស្ស ៤ នាក់ ដែល​ត្រូវ​ចោទប្រកាន់​ថា​ជា​ជន​ចាប់ជម្រិត រួច​ហើយ​បាន​យក​សាកសព​របស់​ពួក​គេ ព្យួរ​នៅ​តាម​ដងផ្លូវ​ក្នុង​ខេត្ត Herat ។

នៅ​ក្នុង​សេចក្តីជូនដំណឹង​មួយ​ដែល​ត្រូវ​បាន​បិទ​នៅ​លើ​ហាង​កែ​សម្ផស្ស​នៅ​ខេត្ត Helmand ភាគ​ខាងត្បូង មន្ត្រី​តា​លី​បង់​បាន​ព្រមាន​ថា ជាងកាត់សក់​ត្រូវធ្វើ​តាម​ច្បាប់ Sharia សម្រាប់​ការ​កាត់សក់​និង​រឿង​ពុកមាត់​។ «​គ្មាន​នរណា​ម្នាក់​មាន​សិទ្ធ​តវ៉ា​ទេ​» ។ នេះ​ជា​អ្វី​ដែល​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​របស់​ក្រុម​តា​លី​បង់ ។

ជាងកាត់សក់​ម្នាក់​នៅ​ទីក្រុង​កា​ប៊ុល​បាន​និយាយ​ថា «​ក្រុម​អ្នក​ប្រយុទ្ធ បន្ត​ចុះ​មក ហើយ​បញ្ជា​ឱ្យ​យើង​ឈប់​តម្រឹម​ពុកមាត់ » ។ ម្នាក់​ក្នុង​ចំនោម​ពួក​គេ​បាន​ប្រាប់​ខ្ញុំ​ថា​ពួក​គេ​អាច​បញ្ជូន​អ្នកត្រួតពិនិត្យ​សម្ងាត់​ដើម្បី​ចាប់​យើង​» ។

ជាងកាត់សក់​ម្នាក់​ទៀត​ដែល​បើកហាង​សាឡ​ន​ធំ​ជាងគេ​មួយ​របស់​ទីក្រុង​បាន​និយាយ​ថា​គាត់​បាន​ទទួល​ទូរស័ព្ទ​ពី​នរណា​ម្នាក់​ដែល​អះអាង​ថា​ជា​មន្ត្រី​រដ្ឋាភិបាល​។ ពួក​គេ​បាន​ណែនាំ​គាត់​ឱ្យ «​ឈប់​ធ្វើ​តាម​ស្ទីល​អា​មេ​រិច​» ហើយ​មិន​ត្រូវ​កោរ​ពុកមាត់ ឬ​កាត់​តម្រឹម​ពុកមាត់​របស់​អ្នក​ណា​ឡើយ ។

គួរ​បញ្ជាក់​ថា ក្នុង​កំលុង​ពេល​កាន់​អំណាច​ដំបូង​របស់​តា​លី​បង់​ពី​ឆ្នាំ ១៩៩៦ ដល់​ឆ្នាំ ២០០១ ក្រុម​អ៊ិ​ស្លា​ម​និយម​រឹងរូស​បាន​ហាមឃាត់​ស្ទីល​ម៉ូ​ដ​សក់​ភ្លឺ​រលោង​ហើយ​ទទូច​ឱ្យ​បុរស​ទុក​ពុកមាត់​វែង​ស្រ​ម៉ូ​ម​ៗ​។

ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះ​ក្រុម​តា​លី​បង់ចាញ់​សង្គ្រាម​លើក​មុន ក​ម៉ូ​ដ​សក់​ស្អាត​ៗ ការ​កោរ​កាត់​ពុកចង្ការ បាន​ក្លាយជា​ការ​ពេញ​និយម ហើយ​បុរស​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​ច្រើន​បាន​ទៅ​ហាង​កាត់សក់​ដើម្បី​កាត់សក់​ម៉ូត លេង​ម៉ូ​ដ​ប្លែក​ៗ ។

យ៉ាងណាមិញ ការ​អនុវត​បម្រាម​ថ្មី​របស់​ក្រុម​តា​លី​បង់​នា​ពេល​នេះ កំពុង​ធ្វើ​ឱ្យ​ជាងកាត់សក់​និង​កោរពុកចង្ការ​ត្រូវ​ដាច់​បាយ​ហើយ ។ នេះ​បើ​តាម​អ្វី​ដែល​ម្ចាស់​ហាង​កាត់សក់​បាន​លើក​ឡើង ។
ជាងកាត់សក់​ម្នាក់​បាន​ប្រាប់ BBC ថា «​អស់​ជា​ច្រើន​ឆ្នាំ​ហាង​កែ​សម្ផស្ស​របស់ខ្ញុំ​គឺជា​កន្លែង​សម្រាប់​យុវវ័យ​កោរ​ពុកមាត់​តាម​បំណងប្រាថ្នា​របស់​ពួក​គេ​ហើយ​មើលទៅ​ទាន់សម័យ​” ។ »​គ្មាន​ចំណុច​ណា​ដែល​ត្រូវ​បន្ត​អាជីវកម្ម​នេះ​ទេ​» ។

ជាងកាត់សក់​ម្នាក់​ទៀត​បាន​និយាយ​ថា «​ហាង​កាត់សក់ កំពុង​ក្លាយជា​អាជីវកម្ម​ហាមឃាត់​» ។ «​នេះ​គឺជា​ការងារ​របស់ខ្ញុំ​អស់​រយៈពេល ១៥ ឆ្នាំ​ហើយ ខ្ញុំ​មិន​គិត​ថា​ខ្ញុំ​អាច​បន្ត​វា​បាន​ទេ ជីវភាព​នឹង​លំបាក​» ។ ចំណែក​ជាងកាត់សក់​ម្នាក់​ទៀត​នៅ​ទីក្រុង Herat ភាគ​ខាងលិច​បាន​និយាយ​ថា​ទោះបីជា​គាត់​មិន​បាន​ទទួល​បទបញ្ជា​ជា​ផ្លូវការ​ក្តី គាត់​បាន​ឈប់​ផ្តល់​សេវា​កោរ​និង​កាត់​តម្រឹម​ពុកចង្ការ​ជូន​ភ្ញៀវ​ហើយ ។ អតិថិជន​មិន​កោរ​ពុកមាត់​ទេពី​ព្រោះ​ពួក​គេ​មិន​ចង់​ក្លាយជា​គោលដៅ​របស់​អ្នក​ប្រយុទ្ធ​តា​លី​បង់​នៅ​តាម​ដងផ្លូវ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ