ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​លី​បរិហារ​ថា ​បារាំង​ដកទ័ព​ចេញពី​ប្រទេស​នេះ​ទាំង​កណ្ដាល​ទី

2 ឆ្នាំ មុន

នាយក​រដ្ឋមន្ត្រី​ម៉ា​លី​លោក​ CHOGUEL KOKALLA MAIGA កាលពី​ថ្ងៃ​ទី​២៥​ ខែ​កញ្ញា ឆ្នាំ​២០២១ ​នៅ ​អ​.​ស​.​ប​ បាន​ចោទ​​បារាំង​ថា

ប្រទេស​ម៉ា​លី ៖ នាយក​រដ្ឋមន្ត្រី​ម៉ា​លី​លោក​ CHOGUEL KOKALLA MAIGA កាលពី​ថ្ងៃ​ទី​២៥​ ខែ​កញ្ញា ឆ្នាំ​២០២១ ​នៅ ​អ​.​ស​.​ប​ បាន​ចោទ​​បារាំង​ថា ​បោះបង់​ចោល​ខ្លួន ទាំង​កណ្ដា​ទី ជាមួយ​ការ​សម្រេច​ដក​កងទ័ព​ខ្លួន​ចេញពី​ម៉ា​លី ដោយ​លោក​អះអាង​ថា បែប​នេះ​ទើប​នាំ​ឲ្យ​ប្រទេស​លោក​ងាក​ទៅ​រក​ដៃគូ​ថ្មី​ គឺ​រុ​ស្ស៊ី ដែល​មាន​កង​ទាហាន របស់​បណ្ដា​ក្រុមហ៊ុន​ឯកជន​។

នៅ​លើ​វេទិកា​មហាសន្និបាត​ អ​.​ស​.​ប លោក ​CHOGUEL KOKALLA MAIGA​ បាន​ពន្យល់​ថា សភាពការណ៍​ថ្មី​កើតឡើង​ដោយសារ​ការ​បញ្ចប់ បេសកកម្ម​របស់​កងកម្លាំង ​BARKHANE ​បារាំង នាំ​ឲ្យ​ម៉ា​លី ​នៅ​រងា ​ព្រោះតែ​ការ​បោះបង់​ចោល​គ្នា​ទាំង​កណ្ដាល​ទី​។ ដូច្នេះ​យើង​​ចាំបាច់​ត្រូវ​រក​ផ្លូវ ​និង​ម​ធ្យោ​យ​នានា ដើម្បី​អាច​ធានា​ដល់​សន្តិសុខ​ដោយ​ស្វ័យភាព​ជាមួយ​ដៃគូ​ដទៃ​ៗ​ទៀត តែ​លោក​មិន​លើក​​ចំ​ឈ្មោះ​ក្រុមហ៊ុន​យោធា​រុ​ស្ស៊ី WAGNER ​ឡើយ​។

លោក​បន្ត​ថា ​នោះ​ជា​អ្វី​ដែល​យើង​ត្រូវ​បំពេញ​ភាព​ច្រ​ឡោះ​ប្រហោង នៅ​ភាគ​ខាងជើង​ម៉ា​លី​ក្រោយ​កា​រដក​កងកម្លាំង​ BARKHANE​ចេញ​ ។ នាយក​រដ្ឋមន្ត្រី​ម៉ា​លី​ បាន​បរិហារ​ពី​ការ​ខ្វះ​ការ​ស្រុះស្រួល​គ្នា​របស់​បារាំង​ ហើយ​ធ្វើការ​ប្រកាស​ជា​ឯកតោភាគី ដោយ​ពុំ​មានការ​​សម្របសម្រួល​គ្នា​ត្រីភាគី ជាមួយ​ អ​.​ស​.​ប ​និង​រដ្ឋាភិបាល​ម៉ា​លី​។

មុន​នេះ​បន្តិច ​រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី ​លោក​ស័​រ​ហ្ក័​យ​ឡាវ​រ៉ូ​វ ​អះអាង​ថា ម៉ា​លី​ បាន​ងាក​ទៅ​រក​បណ្ដា​ក្រុមហ៊ុន​ឯកជន​រុ​ស្ស៊ី ដោយ​លោក​​ថា ​បែប​នោះ​គ្មាន​អី​ទាក់ទិន​នឹង​រដ្ឋាភិបាល​រុ​ស្ស៊ីឡើយ​។ បារាំង​ និង​សហភាព​អឺរ៉ុប មានការ​ព្រួយបារម្ភ ចំពោះ​គោល​គំនិត​ន​បែប​នេះ​របស់​ម៉ា​លី ដែល​ងាក​ទៅ​ពឹង​រុ​ស្ស៊ី ៕ ដកស្រង់​ចេញ​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ