ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈ​ភិក្ខុ​បាប

2 ឆ្នាំ មុន

ភិក្ខុ​បាប​គឺជា​ភិក្ខុ​អ្នក​ប្រព្រឹត្ត​អាក្រក់ គឺ​ភិក្ខុ​ហ៊ាន​ធ្វើ ហ៊ាន​ប្រព្រឹត្ត​រឿង​អាក្រក់​ៗ​ទាំងឡាយ​ដោយ​ឥត​ញញើត​នឹង​ធម៌​វិន័យ​របស់​អ្នកបួស​អ្វី​បន្តិច​ឡើយ គឺ​ធ្វើ​យ៉ាងណា​ឱ្យ​តែ​បាន​លាភសក្ការៈ ។ នៅ​ក្នុង​អត្ថបទ​របស់​អ្នក​ទស្សនវិជ្ជា​ពុទ្ធសាសនា​មួយ​រូប​បាន​សរសេរ​វាយប្រហារ​អ្នកបួស​ពួក​ខ្លះ​ដែល​តែងតែ​ប្រព្រឹត្ត​រំលោភ​បំពាន​ធម៌​វិន័យ​យ៉ាង​ដូច្នេះ​ថា​: ១-​អ្នកបួស​ទាំងនោះ​តែង ប្រព្រឹត្ត​បំពាន​នូវ​សិក្ខាបទ​បារាជិក​៤​មាន ១-​សេពមេថុនធម្ម ២-​លួច​ទ្រព្យ​អ្នក​ដទៃ…

ភិក្ខុ​បាប​គឺជា​ភិក្ខុ​អ្នក​ប្រព្រឹត្ត​អាក្រក់ គឺ​ភិក្ខុ​ហ៊ាន​ធ្វើ ហ៊ាន​ប្រព្រឹត្ត​រឿង​អាក្រក់​ៗ​ទាំងឡាយ​ដោយ​ឥត​ញញើត​នឹង​ធម៌​វិន័យ​របស់​អ្នកបួស​អ្វី​បន្តិច​ឡើយ គឺ​ធ្វើ​យ៉ាងណា​ឱ្យ​តែ​បាន​លាភសក្ការៈ ។

នៅ​ក្នុង​អត្ថបទ​របស់​អ្នក​ទស្សនវិជ្ជា​ពុទ្ធសាសនា​មួយ​រូប​បាន​សរសេរ​វាយប្រហារ​អ្នកបួស​ពួក​ខ្លះ​ដែល​តែងតែ​ប្រព្រឹត្ត​រំលោភ​បំពាន​ធម៌​វិន័យ​យ៉ាង​ដូច្នេះ​ថា​:

១-​អ្នកបួស​ទាំងនោះ​តែង ប្រព្រឹត្ត​បំពាន​នូវ​សិក្ខាបទ​បារាជិក​៤​មាន ១-​សេពមេថុនធម្ម ២-​លួច​ទ្រព្យ​អ្នក​ដទៃ ៣-​សម្លាប់​មនុស្ស និង​៤-​ពោល​អួត​គុណវិសេស​ដែល​មិន​មាន​ក្នុង​ខ្លួន ។

២- ពោល​ពាក្យភូតភរ បំភ្លៃ​ការណ៍​ពិត មួលបង្កាច់ ចាក់​សម្លាប់ សម្អុយ​កិត្តិយស​-​កេរ្ដិ៍ឈ្មោះ​អ្នក​ដទៃ បំផ្លើស ញុះញង់ បំភ្លៃ​ធម៌​ព្រះពុទ្ធ ។

៣- ដឹកនាំ​មនុស្ស​ឱ្យ​ដើរ​ផ្លូវខុស ទាំង​បព្វជិត​និង​គ្រហស្ថ​ប្រព្រឹត្ត​ចាក​ផ្លូវ​សុចរិត ។

៤- មាន​ទំនោរ និង​ចិត្តគំនិត​ចង់​ប្រព្រឹត្ត​កន្លង​នូវ​ច្បាប់​អាណាចក្រ បំពាន​វិន័យ​សាសនា វិន័យ​ស្ថាប័ន​សង្ឃ ។

៥- មាន​ប្រក្រតី​ប្រព្រឹត្ត​កន្លង​នូវ​សិក្ខាបទ​១០ ឬ​សីលធម៌ និង​ចតុប្បារិសុទ្ធិសីល ឬ​សិក្ខាបទ​ក្នុង​បាតិមោក្ខ​សំវរ​សីល ឬ​សីល​-​សិក្ខាបទ​ទាំង ១៥៤​មាត្រា​នៅ​ក្នុង​ពុទ្ធ​វិន័យ ឬ​វិនយ​ប្បញ្ញត្តិ​នៅ​ក្នុង​ពុទ្ធសាសនា ។

ក្នុង​អត្ថបទ​នោះ​លោកបាន​បន្ថែម​ថា ភិក្ខុ​បើ​ទោះជា​ត្រូវការ​លាភសក្ការៈ​យ៉ាងណា​ក៏​ដោយ​មិន​គប្បី​ប្រព្រឹត្ត​ប្រាសចាក​គុណធម៌​របស់​អ្នកបួស​យ៉ាងនេះ​ទេ ព្រោះ​ជា​ហេតុ​នាំ​ឱ្យ​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរនៃភិក្ខុសង្ឃដទៃទៀតក្នុងព្រះពុទ្ធ​សាសនា ដែលលោកប្រតិបត្តិបានល្អហើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ