ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Salah សាង​កំណត់​ត្រា​ដ៏​ពិសេស​មួយ ខណៈ Liverpool បាន​ត្រឹម​ស្មើ Brentford

3 ឆ្នាំ មុន

អង់គ្លេស ៖ ខ្សែប្រយុទ្ធ Mohamed Salah បាន​សាង​កំណត់​ត្រា​ដ៏​ពិសេស​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​ហង្ស​ក្រហម Liverpool ក៏​ដូច​ជា​

អង់គ្លេស ៖ ខ្សែប្រយុទ្ធ Mohamed Salah បាន​សាង​កំណត់​ត្រា​ដ៏​ពិសេស​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​ហង្ស​ក្រហម Liverpool ក៏​ដូច​ជា​ក្រប​ខណ្ឌ Premier League នៅ​ក្នុង​ជំនួប​ដែល​ពួក​គេ​បាន​ត្រឹម​ស្មើ​លទ្ធផល ៣-៣ ជាមួយ​ក្រុម​រហស្សនាម​ហ្វូង​ឃ្មុំ Brentford កាលពី​យប់មិញ​។

នា​ជំនួប​ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Brentford Community ៣​គ្រាប់​របស់​ក្រុម​ម្ចាស់ផ្ទះ Brentford រកបាន​ដោយ​កីឡាករ Ethan Pinnock, Vitaly Janelt និង Yoane Wissa ខណៈ​៣​គ្រាប់​របស់​ក្រុម​ភ្ញៀវ Liverpool រកបាន​ដោយ​កីឡាករ Diogo Jota, Mohamed Salah និង Curtis Jones​។

១​គ្រាប់​របស់​ខ្សែប្រយុទ្ធ​ឆ្នើម​អេ​ហ្ស៊ី​ប Mohamed Salah កាលពី​យប់មិញ គឺជា​គ្រាប់​បាល់​ទី​១៣១ របស់​គេ សម្រាប់​ក្រុម Liverpool នៅ​គ្រប់​កម្មវិធី​ទាំងអស់ ចាប់តាំងពី​រូបគេ​ផ្លាស់​មក​ពី​ក្លិប Roma កាលពី​ឆ្នាំ​២០១៧​។ ហើយ​ក៏​ជា​គ្រាប់​បាល់​ទី​១០០ នៅ​ក្នុង​ក្រប​ខណ្ឌ​កំពូល​អង់គ្លេស Premier League ដែល​ធ្វើ​ឱ្យ​រូបគេ​ក្លាយជា​កីឡាករ Liverpool ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​រកបាន​១០០​គ្រាប់​លឿន​បំផុត​ពី​ការ​ប្រកួត​ចំនួន​១៥១​ប្រកួត​។

ជាមួយ​លទ្ធផល​ស្មើគ្នា​នេះ បាន​ធ្វើ​ឱ្យ Liverpool កំពុង​ឈរ​នៅ​កំពូល​តារាង​បណ្តោះអាសន្ន​គិត​ត្រឹម​ស​ប្តា​ហ៍​ទី​៦ មាន​១៤​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម Manchester City, Chelsea, Manchester United និង Everton ដែល​មាន​១៣​ពិន្ទុ​ស្មើគ្នា ដែល​ស្ថិត​នៅ​ចំណាត់ថ្នាក់​បន្តបន្ទាប់​គ្នា​៕ (​ដកស្រង់​ចេញពី OptaJoe)

https://www.youtube.com/watch?v=tIVSGMvEfao

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ