ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លំ​ខ្លួន​ជា​មេធាវី បា.ញ់​សម្លា.ប់​បងធំ​ល្បីឈ្មោះ​មួយ​នៅ​តុលាការក្រុង​ដេ​លី

2 ឆ្នាំ មុន

បុរស​ពីរ​នាក់​ដែល​បន្លំ​ខ្លួន​ជា​មេធាវី បាន​បា.ញ់​សម្លា.ប់​ក្មេង​ទំនើង​ដ៏​ល្បី​ម្នាក់​នៅ​ក្នុង​បន្ទប់​សវនាការ​នៅ​រដ្ឋធានី​ដេ​លី ប្រទេស​ឥណ្ឌា បង្ក​ឱ្យ​មាន​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​

ប្រទេស​ឥណ្ឌា ៖ បុរស​ពីរ​នាក់​ដែល​បន្លំ​ខ្លួន​ជា​មេធាវី បាន​បាញ់​សម្លា.ប់​ក្មេង​ទំនើង​ដ៏​ល្បី​ម្នាក់​នៅ​ក្នុង​បន្ទប់​សវនាការ​នៅ​រដ្ឋធានី​ដេ​លី ប្រទេស​ឥណ្ឌា បង្ក​ឱ្យ​មាន​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​បន្ទប់​សវនាការ និង​បង្កើត​ជា​ច​ម្ង​ល់​ជុំវិញ​បញ្ហា​ការ​ការពារ​សន្តិសុខ​នៅ​តុលាការ​ប្រទេស​ឥណ្ឌា ។

ពួក​គេ​បាន​បើក​ការ​បាញ់ប្រហារ​ទៅ​លើ​បងធំ​ល្បីឈ្មោះ Jitender Maan Gogi នៅ​ខាងក្នុង​បន្ទប់​សវនាការ​នៅ Rohini ដែល​ជា​កន្លែង​ដែល​សំណុំរឿង​នឹង​តុលាការ​ជំនុំ​ជំ​រះ​ប្រឆាំង​ក្មេង​ទំនើប​រូប​នេះ កាលពី​ថ្ងៃ​សុក្រ ទី ២៤ ខែកញ្ញា ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន indianexpress​កាលពី​ថ្ងៃ​ទី ២៥ ខែកញ្ញា ឆ្នាំ​២០២១ ។

យ៉ាងណាមិញ សមាជិក​នៃ​ក្រុម​ស៊ើបការណ៍​សម្ងាត់​ពិសេស​របស់​ប៉ូ​លី​ស​ដេ​លី​ដែល​រួម​ដំណើរ​ជាមួយ Gogi បាន​បាញ់​តបត​ជន​ដៃដល់​ទាំង​ពីរ​អស់​គ្រាប់កាំភ្លើង ២៧ គ្រាប់ និង​ផ្តាច់ជីវិត​ជន​ដៃដល់​ទាំង​ពីរ​នាក់​នៅ​ក្នុង​បន្ទប់​សវនាការ​។ ប៉ូ​លី​សបាន​ដាក់​​ការ​​សង្ស័យ​ថា ក្រុម​ទំនើង​ផ្សេង​ទៀត​ដែល​ជា​គូប្រជែង​របស់​បងធំ Jitender Maan Gogi បាន​រៀបចំ​ផែនការ​វាយប្រហារ​នេះ​។

ជន​ដៃដល់​ទាំង ២ នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ រ៉ា​ហ៊ុ​ល បាន​ឈរ​នៅ​មាត់ទ្វារ​សាល​សវនាការ ។ ពួក​គេ​បាន​បន្លំ​ខ្លួន​ដើរតួ​ជា​មេ​ធាវី ​ហើយ​ដើរ​ចូល​ជាមួយ Gogi​។ ក្នុង​រយៈពេល​ប៉ុន្មាន​វិនាទី ក្រោម​មក ពួក​គេ​បាន​បាញ់​មក​លើ Gogi បាន​រង​របួស​ដោយ​គ្រាប់កាំភ្លើង ។

ប៉ូ​លី​សបាន​និយាយ​ថា​ បងធំ​ឈ្មោះ Gogi ត្រូវ​ជន​ដៃដល់​បាញ់​ត្រូវ ៤ គ្រាប់​ និង​បាន​ស្លា.ប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។ បងធំ Gogi ស្ថិត​នៅ​ក្នុង​បញ្ជី​ដែល​ប៉ូ​លី​ស​ចង់​ចាប់ខ្លួន​បំផុត ហើយ​គាត់​ក៏​ជា​ជនជាប់ចោទ​ក្នុង​សំណុំរឿង​រាប់​សិប​ករណី រួម​ទាំង​ឃាត.កម្ម ការ​ចាប់​ជំរិត និង​ការ​ឆបោក​ជា​ច្រើន​ករណី នៅ​ក្នុង​រដ្ឋ​ផ្សេង​ទៀត​។ ឧបទ្ទវ​ហេតុនេះ​ បាន​ចោទ​ជា​សំំណួរ​ជុំវិញ​សន្តិសុខ​តុលាការក្រុង​ដេ​លី អ្នកនយោបាយ​ជាន់ខ្ពស់​ម្នាក់​បាន​និយាយ​ថា ​ឧបទ្ទវ​ហេតុនេះ​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​យ៉ាងធ្ងន់ធ្ងរ​នៅ​ក្នុង​ផែនការ​ការពារ​សន្តិសុខ​នៅ​ប្រទេស​ឥណ្ឌា ។

បងធំ Gogi ត្រូវ​បាន​ចាប់ខ្លួន​នៅ​ទីក្រុង​ដេ​លី​កាលពី​ខែមីនា​ឆ្នាំ​មុន ​ដោយ​ចោទប្រកាន់​ពី​បទ​ឃាត.កម្ម និង​ជំរិត​ទារប្រាក់​។ មន្ត្រី​បាន​និយាយ​ថា​ គាត់​គឺជា​គោលដៅ​របស់​ក្រុម​ក្មេង​ទំនើង​ជា​ច្រើន​ ដោយសារ​តែ​ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​របស់​គាត់​នៅ​ក្នុង​ពិភព​​ឧក្រិដ្ឋកម្ម​។ របាយការណ៍​បាន​និយាយ​ថា ​អាជីព​របស់​គាត់​នៅ​ក្នុង​ឧក្រិដ្ឋកម្ម​បាន​ចាប់ផ្តើម​ដំបូង​តាំងពី​នៅ​ក្មេង​ជំទង់​មក​ម្លេះ ពាក់ព័ន្ធ​នឹង​ឧប្បត្តិហេតុ​ចោរ លួច​រថយន្ត និង​ចោរកម្ម​។

ប៉ុន្តែ​ក្រោយមក​គាត់​គឺជា​ជនសង្ស័យ​សំខាន់​ក្នុង​ការ​សំលាប់​មនុស្ស​ល្បី ៗ ជា​ច្រើន​រួម​ទាំង​អ្នកចំរៀង​ដ៏​មាន​ប្រជាប្រិយ​ម្នាក់​នៅ​រដ្ឋ​ហា​យ៉ា​ណា​៕ ដកស្រង់​ចេញពី​វេបសាយ ៖ indianexpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ