ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​៨​នាក់​ជួប​គ្រោះ​លើ​ផ្លូវ​ហា​យ​វេ ក្រោយ​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​ចេញពី​ចាក់​វ៉ាក់សាំង​

2 ខែ មុន
  • បន្ទាយមានជ័យ

ក្មេង​ស្រី​ម្នាក់​បាន​ស្លា​.​ប់ ខណៈ​អ្នក​រួម​ដំណើរ​នៅ​ក្នុង​ម៉ូតូ​កង់​បី​ឥណ្ឌា​ជាមួយ​នាង​ចំនួន​០៧​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ និង​ស្រាល ខណៈ​ពេល​នាំ​គ្នា​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​ត្រឡប់​មក​ពី​ចាក់​វ៉ាក់សាំង​វិញ ហើយ​ក៏​ត្រូវ​

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​ម្នាក់​បាន​ស្លា​.​ប់ ខណៈ​អ្នក​រួម​ដំណើរ​នៅ​ក្នុង​ម៉ូតូ​កង់​បី​ឥណ្ឌា​ជាមួយ​នាង​ចំនួន​០៧​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ និង​ស្រាល ខណៈ​ពេល​នាំ​គ្នា​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​ត្រឡប់​មក​ពី​ចាក់​វ៉ាក់សាំង​វិញ ហើយ​ក៏​ត្រូវ​រថយន្ត​បុក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២១ ត្រង់​ចំណុច​ផ្លូវ​ប្រសព្វ​មួយ​កន្លែង​លើ​កំណាត់​ផ្លូវ​ហា​យ​វេ ស្ថិត​ក្នុងភូមិ​បោះ​ពោ​ធី ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ​។

សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​មានឈ្មោះ ឈូង អេ​រី​ន អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្រឡៅ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ បាន​ស្លា​.​ប់​នៅ​កន្លែង​កើតហេតុ រីឯ​អ្នក​រួម​ដំណើរ​ក្នុង​ម៉ូតូ​កង់​បី​ឥណ្ឌា​ជាមួយ​នាង​ចំនួន​០៧​នាក់​ទៀត បាន​រង​ធ្ងន់​និង​ស្រាល រួម​ទាំង​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​ឈ្មោះ ស៊ឹ​ម សា​រ៉ាត អាយុ​៤២​ឆ្នាំ ផង​ដែរ​។ ដោយឡែក​រថយន្ត​ម៉ាក​តូ​យូ​តា រី​វ៉ូ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AV-0284 ក្រោយ​កើតហេតុ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន ពេល​ជួប​គ្រោះថ្នាក់​។

ប្រភព​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ដំបូង​គេ​ឃើញ​ម៉ូតូ​កង់​បី​ឥណ្ឌា​ធ្វើ​ដំណើរ​ពី​ទិស​ខាងកើត​ឆ្ពោះទៅ​លិច ហើយ​ពេល​មក​ដល់​ចំណុច​ផ្លូវបែក​ជា​បួន ម៉ូតូ​កង់​បី​ឥណ្ឌា​ក៏​បាន​ព្យាយាម​បត់​ឆ្វេង​ឆ្លងថ្នល់ ក្នុង​គោលបំណង​ទៅ​ផ្ទះ​នៅ​ភូមិ​អូរ​ស្រឡៅ ស្រប​ពេល​នោះ​គេ​ក៏​បានឃើញ​រថយន្ត​ដែល​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត ក្នុង​គោលដៅ​ផ្ទុយ​គ្នា​ស្ថិត​ក្នុង​ល្បឿន​យ៉ាង​លឿន​គួរសម​ដែរ បាន​មក​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា​ប៉ើង​ក្រឡាប់​ខ្ទាត​មនុស្ស​ចេញ​រប៉ាត់រប៉ាយ​ពេញ​ចិញ្ចើមថ្នល់​តែ​ម្តង​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ភ្លាម​ៗ​នោះ គេ​ឃើញ​អ្នកបើកបរ​រថយន្ត​បាន​បើកទ្វារ​ចុះ រួច​រត់គេច​ខ្លួន​បាត់​ពី​កន្លែង​កើតហេតុ ខណៈ​ពេល​អ្នក​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​ចំនួន​៧​ទៅ​៨​នាក់ រួម​មាន​ក្មេង មាន​ចាស់​របួស​ដេក​ពេញ​ថ្នល់ ហើយ​ក្មេង​ស្រី​ម្នាក់​បាត់​ដង្ហើម​ឈឹង​ផង​ដែរ​។

សមត្ថកិច្ច​បាន​និយាយ​ប្រាប់​ថា បើ​តាម​ពិនិត្យ​ស្លាកស្នាម គឺ​ភាគី​ម៉ូតូ​កង់​បី​ឥណ្ឌា​បាន​ព្យាយាម​បត់​ឆ្វេង​ឆ្លងថ្នល់​ត្រង់​ចំណុច​ផ្លូវ​ប្រសព្វ (​ផ្លូវបែក​ជា​បួន​) ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​មិន​បាន​មើល​មុខក្រោយ ទើបត្រូវ​រថយន្ត​មក​ពីមុខ​ដែល​បើក​លឿន​ផង​នោះ ក៏​ជ្រុល​ទៅ​បុក​តែ​ម្ដង​។ ពោល​គឺ​ឧប្បតិហេតុ​គ្រោះថ្នាក់​នេះ គឺ​កើតឡើង​ដោយសារ​ការ​ធ្វើ​ដំណើរ​របស់​ភាគី​ទាំង​២​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​ជួប​មហន្តរាយ​ដល់​អាយុជីវិត​បែប​នេះ​។

ទោះ​យ៉ាងណា មន្ត្រី​ចរាចរណ៍​បាន​នាំ​យក​មធ្យោបាយ​បង្ក​គ្រោះថ្នាក់​ទាំង​០២​ភាគី​ទៅ​រក្សា​ទុក ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ហើយ​៕