ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឺ​សំឡេង​ម្ដាយ​ស្រែក​​ខ្លាំង កូនស្រី​រត់​មក​មើល ឃើញ​សកម្មភាព​ឪពុក​ស្ទើរ​ស្លុតចិត្ត

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ជា​ប្តី​ពិការ​ជើង​ខាងស្តាំ​ម្នាក់ តែងតែ​ប្រចណ្ឌ​ប្រពន្ធ រហូត​យក​ខ្សែភ្លើង​ឆក់​ប្រពន្ធ រួច​យក​កូនកាំបិត​ចិតបន្លែ​ចា​.​ក់ស​ម្លា​.​ប់​ប្រពន្ធ ហើយ​ក៏​បាន​ចា​.​ក់ស​ម្លា​.​ប់​ខ្លួនឯង​ទៅ​តាម​ក្រោយ​ទៀត បន្សល់​ទុក​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​ប្តី​ពិការ​ជើង​ខាងស្តាំ​ម្នាក់ តែងតែ​ប្រចណ្ឌ​ប្រពន្ធ រហូត​យក​ខ្សែភ្លើង​ឆក់​ប្រពន្ធ រួច​យក​កូនកាំបិត​ចិតបន្លែ​ចា​.​ក់ស​ម្លា​.​ប់​ប្រពន្ធ ហើយ​ក៏​បាន​ចា​.​ក់ស​ម្លា​.​ប់​ខ្លួនឯង​ទៅ​តាម​ក្រោយ​ទៀត បន្សល់​ទុក​កូនស្រី​ចំនួន​២​នាក់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​៤៥​បេ​តេ ស្ថិត​នៅ​ភូមិ​ត្នោត​ជ្រុំ​៣ សង្កាត់ បឹង​ទំពន់​២ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ស​.​ព​បុរស​ជា​ប្តី​មានឈ្មោះ ឡោ សុភា​វី អាយុ​៥៨​ឆ្នាំ អតីត​ជា​យុទ្ធ​ជន ពិការ​ជើង​ខាងស្តាំ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ អាង ស៊ី​គូ អាយុ​៥២​ឆ្នាំ មុខរបរ​លក់​នំចំណី​នៅ​មុខ​ផ្ទះ ពួក​គាត់​ស្នាក់​ផ្ទះ​កើតហេតុ​ខាងលើ និង​មានកូន​ស្រី​២​នាក់​ធំ​ពេញវ័យ​អស់ហើយ ។

តាម​ការ​ឲ្យ​ដឹង​ពី​កូនស្រី​ម្នាក់​មានឈ្មោះ ឡោ សុ​នាថ អាយុ​២១​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ជាមួយ​ឪពុក​ម្តាយ បាន​ប្រាប់​ថា មុន​កើតហេតុ ពួក​គាត់​ស្នាក់​នៅ​ក្នុងផ្ទះ​មាន​គ្នា​៤​នាក់ ឪពុក​ម្តាយ និង​បងប្អូន​ស្រី​គេ​ចំនួន​២​នាក់ ដោយ​ឪពុក​ម្តាយ​សម្រាក​នៅ​ខាងលើ​ផ្ទះ ចំណែក​ពួក​គេ​២​នាក់​បងប្អូន​ស្រី​ស្នាក់​នៅ​ជាន់​ក្រោម ។

កូនស្រី​បន្ត​ថា ផ្ទះ​របស់​គេ​ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម ហើយ​នៅ​យប់​កើតហេតុ​នោះ មុន​ដំបូង​មិន​បានលឺ​សំឡេង​ឪពុក​ម្តាយ​ឈ្លោះប្រកែក​គ្នា​នោះ​ទេ ដោយ​បាន​ដេក​លង់លក់ លុះដល់​ម៉ោង​កណ្ដាលអធ្រាត្រ​ក៏​ស្រាប់តែ​លឺ​សំឡេង​ម្ដាយ​គាត់​ស្រែក​យ៉ាង​ខ្លាំង ហើយ​ពួក​គាត់​ជា​កូន​ក៏​បាន​រត់ឡើង​ទៅ​លើ​ផ្ទះ​មើល ក៏​ឃើញ​ឪពុក​យក​ខ្សែភ្លើង​ឆក់​ម្តាយ​ឡើង​ទន់​ខ្លួន ហើយ​ក៏​បាន​យក​កាំបិត​ចា​.​ក់​ទៅ​លើ​ម្តាយ​ទៀត ធ្វើ​ឱ្យ​ឈា​.​ម​ហូរ​ស្រោច​ពេញ​ខ្លួន​តែ​ម្តង ដោយ​មិនដឹង​ថា​ស្លា​.​ប់​ឬ​ក៏​រស់​នោះ​ទេ ។

ប្រភព​ដដែល​ពី​កូនស្រី​បន្ត​ថា លុះ​ពេល​នោះ​ដែរ ពួក​គាត់​ដែល​ជា​កូន​ៗ ក៏​បាន​ទៅ​ជួយ​ដែរ តែ​ត្រូវ​បុរស​ជា​ឪពុក​យក​ឈើច្រត់​របស់​គាត់​វាយ​ពួក​គេ​មិន​អោយ​ចូល​ជួយ​ទេ ទើប​ពួក​គាត់​ជា​កូន​ៗ​បាន​រត់​ចុះ​ទៅ​ក្រោម រួច​ក៏​ស្រែក​អោយ​អ្នក​ជិតខាង​ជួយ តែ​មិន​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ចេញ​មក​ជួយ​នោះ​ឡើយ ។

កូនស្រី​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​រៀង​ស្ងាត់​បន្តិច ទើប​ពួក​គាត់​ជា​កូន​ៗ​បាន​ឡើង​ទៅ​មើល​ម្តងទៀត ក៏​ស្រាប់តែ​ឃើញ​បុរស​ជា​ឪពុក​បាន​យក​កាំបិត​ចា​.​ក់​ខ្លួនឯង ហើយ​ក៏​យក​ខ្សែភ្លើង​រុំ​ខ្លួនឯង​ឆក់​ខ្លួន​ក្នុង​បន្ទប់​ទៀត បណ្តាល​ឱ្យ​ស្លា​.​ប់​ទាំង​២​នាក់ ដោយ​ស្ត្រី​ជា​ម្ដាយ​ដេក​ស្លា​.​ប់​នៅ​ខាងក្រៅ​បន្ទប់ រីឯ​ឪពុក​ស្លា​.​ប់​ក្នុង​បន្ទប់​យ៉ាង​អាណោចអាធ័ម​តែ​ម្ដង​។

ក្នុង​ហេតុការណ៍​នោះ​ដែរ កូនស្រី​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា ឪពុក​របស់​គាត់​តែងតែ​ប្រចណ្ឌ​ម្ដាយ​របស់​គេ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ទោះបី​ពួក​គាត់​មាន​វ័យ​ចំណាស់​អស់ហើយ​ក៏​ដោយ សូ​ម្បី​តែ​ពួក​គេ​ឌុ​ប​ម្តាយ​ទៅ​ផ្សារ​ទិញ​ម្ហូប​ក៏​ត្រូវ​ឪពុក​ប្រចណ្ឌ​ដែរ ។

កូនស្រី​បាន​ឲ្យ​ដឹង​ថា ឪពុក​ប្រចណ្ឌ​ទៅ​លើ​ម្ដាយ​គាត់ ដោយ​ចោទ​ថា​លួច​ទាក់ទង​ប្រុស​ថ្មី ប៉ុន្តែ​ការ​ពិត​ម្ដាយ​សព្វថ្ងៃ​គ្មាន​ទូរស័ព្ទ​ប្រើ​ផង ដោយ​ឃើញ​ម្ដាយ​ទំនេរ ខ្លួន​ជា​កូនស្រី​ក៏​បាន​យក​ទូរស័ព្ទ​អោយ​ម្ដាយ​មើល​រឿង​ភាគ​ថៃ តែ​ឪពុក​គាត់​ថា យក​ទូរស័ព្ទ​ឲ្យ​ឆាត​តាម​ហ្វេ​ស​ប៊ុ​ក​ទាក់ទង​ប្រុស​ទៅ​វិញ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ព្រមទាំង​ធ្វើការ​ហ៊ុម​ព័ទ្ធ​ជុំវិញ​កន្លែង​កើតហេតុ​ដើម្បី​រង់ចាំ​ក្រុម​គ្រូពេទ្យ​ចុះ​យក​សំណាក​ស​.​ព​ទាំង​២​នាក់​ប្តី​ប្រពន្ធ រួច​ហើយ​ប្រគល់​អោយ​ផ្នែក​ជំនាញ​កោសល្យវិច័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​រាជធានី​ភ្នំពេញ ត្រួតពិនិត្យ​ឃើញ​ថា ស​.​ព​អវិជ្ជមាន​កូ​វី​ដ​១៩ ។

ហើយ​តាម​ការ​ពិនិត្យ​របស់​ការិយាល័យ​បច្ចេកទេស និង​តាម​ពិនិត្យ​របស់​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង​សុវណ្ណ​រ័​ត្ន បាន​បញ្ជាក់​ថា ជន​រង​គ្រោះ (​ប្រពន្ធ​) បាន​ស្លា​.​ប់​ដោយសារ​ប្ដី​ប្រើ​កូនកាំបិត​ចា​.​ក់​ចំ​បំពង់​.​ក​បណ្តាល​ឱ្យ​ដាច់ខ្យល់ ចំណែក​បុរស​ជា​ប្ដី​វិញ​បាន​យក​កូនកាំបិត​ចា​.​ក់បំ​ពង់​.​ក​ខ្លួនឯង​ស្លា​.​ប់​ដែរ ក្រោយ​ពេល​កើតហេតុ ស​.​ព​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​ប្រគល់​អោយ​កូនស្រី​ទាំង​២​នាក់ និង​គ្រួសារ ដើម្បី​យក​ទៅ​វត្ត​ចាក់​អង្រែ​ក្រោម ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ