ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ហាញ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ បំប្លែង​ថ្មី​ដែល​តា ចំនួន​០៦​នាក់ នៅ​ខេត្តស្វាយរៀង

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ រដ្ឋបាល​ខេត្តស្វាយរៀង នៅ​រសៀល​ថ្ងៃ​ទី​២៥​កញ្ញា​២០២១​នេះ បាន​បង្ហាញ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ បំប្លែង​ថ្មី​ដែល​តា ចំនួន​០៦​នាក់ និង​ចេញ​សេចក្តីជូនដំណឹង សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ…

ខេត្តស្វាយរៀង ៖ រដ្ឋបាល​ខេត្តស្វាយរៀង នៅ​រសៀល​ថ្ងៃ​ទី​២៥​កញ្ញា​២០២១​នេះ បាន​បង្ហាញ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ បំប្លែង​ថ្មី​ដែល​តា ចំនួន​០៦​នាក់ និង​ចេញ​សេចក្តីជូនដំណឹង សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ ដែល​ធ្លាប់​ពាក់ព័ន្ធ​សូម​ធ្វើតេស្ត និងតាមដានសុខភាពខ្លួនឯង ។

អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ បំប្លែង​ថ្មី​ដែល​តា ខាងលើ​មាន ៖ ស្ត្រី អាយុ ១៨​ឆ្នាំ មុខរបរ​លក់​គ្រឿងក្រអូប​នៅផ្ទះ រស់នៅ​ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ,​ស្ត្រី អាយុ​៤២​ឆ្នាំ មុខរបរ​លក់ដូរ​នៅផ្ទះ រស់នៅ​ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ,​ស្ត្រី អាយុ ១៩​ឆ្នាំ មុខរបរ​លក់ដូរ​នៅផ្ទះ រស់នៅ​ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង , ចែ ស៊ី​ស៊ៅ Royada គិត​ចាប់ពី​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២១ ផ្សារ​វាល​យន្ត ស្ថិត​នៅ​ភូមិ​វាល​យន្ត​សង្កាត់​ស្វាយ​រៀង​ក្រុង​ស្វាយ​រៀង ។ ក្រោយមក បន្ត​រក​ឃើញ​អ្នកលក់​អង្ករ​០២​នាក់​យាយ និង​ចៅ មាន​វិជ្ជមាន​មេរោគ​កូ​វី​ដ​១៩​បំប្លែង​ថ្មី​ដែល​តា រក​ឃើញ​វិជ្ជមាន​ដំបូង​ថ្ងៃ​ទី​១៨ កញ្ញា ២០២១ ។ ដែល​សរុប​ទាំងអស់​មាន​៦​នាក់​ហើយ វិជ្ជមាន​កូ​វី​ដ​១៩ បំប្លែង​ថ្មី​ដែល​តា ។

សម្រាប់​អ្នក​ដែល​មាន​រោគ​សញ្ញា សូម​ដាក់ខ្លួន​ដាច់​ដោយឡែក និង​តាមដាន​សុខភាព​របស់​ខ្លួន​រយៈពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​ទៅ​ទីកន្លែង​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ