ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ស្លា.ប់នៅកន្លែង ខណៈមនុស្ស២នាក់ទៀត ត្រូវរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់មួយនេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លា​.​ប់ និង​មនុស្ស​២​នាក់​ត្រូវ​រង​របួស​ធ្ងន់ធ្ងរ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បើក​បុក និង​កិន​ម៉ូតូ​មួយ​គ្រឿង នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្បែរ​នឹង​វត្ត​ចម្ប៉ា ស្ថិត​ក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លា​.​ប់ និង​មនុស្ស​២​នាក់​ត្រូវ​រង​របួស​ធ្ងន់ធ្ងរ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បើក​បុក និង​កិន​ម៉ូតូ​មួយ​គ្រឿង នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្បែរ​នឹង​វត្ត​ចម្ប៉ា ស្ថិត​ក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១៦ និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២១ ។

ជន​រង​គ្រោះ​មានឈ្មោះ ឈឿ​ន ចិត្ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ភូមិ​អង្គ​តា​ជា ស្រុក​មេ​សាង ខេត្តព្រៃវែង ។ ចំណែក​ជន​រង​គ្រោះ​២​នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ គ្រាន់​ដឹង​ថា ជា​មនុស្ស​ស្រី​ម្នាក់ និង​មាន​ក្មេង​ស្រី​តូច​ម្នាក់​ត្រូវ​រង​របួស​ធ្ងន់ធ្ងរ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​អោយ​ដឹង នៅ​មុន​កើតហេតុ គេ​ស​ង្គេ​ត​ឃើញ​ជន​រង​គ្រោះ​ទាំង​៣​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រ៊ី​សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AV-7131 ជិះ​ឌុ​ប​គ្នា​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​ធម្មតា ។ ខណៈ​ធ្វើ​ដំណើរ​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ដឹក​ដី​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ TK-0614 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ពី​កើត​ទៅ​លិច​វិញ​បាន​បើក​បត់​ឆ្វេង​ចូល​ទៅ​ផ្លូវ​ភូមិ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ជ្រុល​បុក​ចំ​ពីមុខ​ម៉ូតូ​ជន​រង​គ្រោះ​ទាំង​៣​នាក់​ពេញទំហឹង បណ្តាល​អោយ​បុរស​ជា​អ្នក​ឌុ​ប​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត ត្រូវ​កិន​ធ្លាយ​ខួរ​ស្លា​.​ប់​នៅ​ហ្នឹង​កន្លែង ។

ចំណែក​មនុស្ស​២​នាក់​ផ្សេង​ទៀត ដែល​រួម​ដំណើរ​ជាមួយ​ត្រូវ​រង​របួស​ធ្ងន់ធ្ងរ ។

ភ្លាម​ៗ រថយន្ត​បង្ក​មិន​បាន​ឈប់​នៅ​កន្លែង​កើតហេតុ​ឡើយ គឺ​បាន​ព្យាយាម​បើក​រត់គេច តែ​ត្រូវ​បាន​អ្នក​ដែល​ឃើញ​ហេតុការណ៍​បាន​នាំ​គ្នា​ជិះ​ដេញ​តាម​រហូត​ដល់ទី​តាំង​ដែល​គេ​ឈប់​ចត ហើយ​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​ចុះ​អន្តរាគមន៍​ឃាត់​រថយន្ត និង​អ្នកបើកបរ ។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន រួម​ទាំង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​អន្តរាគមន៍​ធ្វើការ​វាស់វែង អូស​យក​ទាំង​រថយន្ត​បង្ក និង​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង​ចាំ​ដោះស្រាយ​ទៅ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ។

ក្នុង​នោះ​បុរស​ជា​អ្នក​បើករថយន្ត​បង្ក​ក៏​ត្រូវ​បាន​ឃាត់ខ្លួន​ទៅ​ជាមួយ​ផង​ដែរ ។ ចំណែកឯ​សព​ជន​រង​គ្រោះ សមត្ថកិច្ច​សម្រេច​ប្រគល់​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ឯ​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ