ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សូមប្រយ័ត្ន ! អ្នកលក់​អង្ករ ២​នាក់​យាយ​ និង​ចៅ វិជ្ជមាន​កូ​វី​ដ​​បំប្លែង​ថ្មី Delta​ នៅ​ផ្សារ​វាល​យន្ត ខេត្តស្វាយ​រៀង

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ រដ្ឋបាល​ខេត្តស្វាយរៀង​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២១​នេះ​ថា រក​ឃើញ​អ្នកលក់​អង្ករ​២​នាក់​យាយ និង​ចៅ វិជ្ជមាន​កូ​វី​ដ​១៩ បំប្លែង​ថ្មី Delta…

ខេត្តស្វាយរៀង ៖ រដ្ឋបាល​ខេត្តស្វាយរៀង​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២១​នេះ​ថា រក​ឃើញ​អ្នកលក់​អង្ករ​២​នាក់​យាយ និង​ចៅ វិជ្ជមាន​កូ​វី​ដ​១៩ បំប្លែង​ថ្មី Delta នៅ​ផ្សារ​វាល​យន្ត ស្ថិត​នៅ​សង្កាត់​ស្វាយ​រៀង ។

ក្រុមការងារ​ស្រាវជ្រាវ និង​ស្វែងរក​អ្នក​ប៉ះពាល់​អ្នកជំងឺ​កូ​វី​ដ​-១៩ ខេត្ត អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនី​ដែល​ធ្លាប់​ទៅ ផ្សារ​វាល​យន្ត ស្ថិត​នៅ​សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ក្រោយ​ពី​រក​ឃើញ​អ្នកលក់​អង្ករ ២​នាក់​យាយ និង​ចៅ រក​ឃើញ​មេរោគ​កូ​វី​ដ​១៩​បំប្លែង​ថ្មី Delta វិជ្ជមាន​ដំបូង ទី​១៨ ខែកញ្ញា ២០២១ ។

សូម​បងប្អូន​ដែល​ពាក់ព័ន្ធ​ទាំង​ផ្ទាល់ និង​ប្រយោល សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​តាមដាន​សុខភាព អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ ៣​ការពារ ៣​កុំ របស់​សម្ដេច​តេ​ជោ​ហ៊ុន​សែន និង​ស្ម័គ្រចិត្ត​ទៅ​យក​វត្ថុ​វិភាគ​សំណាក​នៅ​តាម​ទីតាំង​យក​សំណាក​នៅ​ជិត​ផ្ទះ ។
ប្រសិនបើ​មាន​រោគ​សញ្ញា​ដូច​ជា ៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លី​ៗ ឬ សង្ស័យ សូម​មេត្តា​ប្រញាប់ ទៅ​ធ្វើតេស្ត​រក​មេរោគ កូ​វី​ដ​១៩ ។

សម្រាប់​អ្នក​ដែល​គ្មាន​រោគ​សញ្ញា សូម​ដាក់ខ្លួន​ដាច់​ដោយឡែក និង​តាមដាន​សុខភាព​របស់​ខ្លួន​រយៈពេល ២១​ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​ទៅ​ទីកន្លែង​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ