ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែភ្លើងប្រចណ្ឌ ទើបប្តីប្រពន្ធ១គូបានស្លា.ប់ ក្រោយប្តីបានសម្លា.ប់ខ្លួនតាមក្រោយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​២​នាក់ បាន​ស្លា​.​ប់​ក្នុង​ថ្លុកឈាម បន្ទាប់​ពី​បុរស​ជា​ប្តី កើត​មានចិត្ត​ប្រចណ្ឌ​លើ​ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​ប្រើ​កូនកាំបិត​ចិតបន្លែ​ចុង​ស្រួច​ចាក់​ស​ម្លា​.​ប់​ប្រពន្ធ រួច​ចា​.​ក់ស​ម្លា​.​ប់​ខ្លួនឯង​តាម​ក្រោយ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង កាលពី​វេលា​ម៉ោង ២​និង​០០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥…

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​២​នាក់ បាន​ស្លា​.​ប់​ក្នុង​ថ្លុកឈាម បន្ទាប់​ពី​បុរស​ជា​ប្តី កើត​មានចិត្ត​ប្រចណ្ឌ​លើ​ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​ប្រើ​កូនកាំបិត​ចិតបន្លែ​ចុង​ស្រួច​ចាក់​ស​ម្លា​.​ប់​ប្រពន្ធ រួច​ចា​.​ក់ស​ម្លា​.​ប់​ខ្លួនឯង​តាម​ក្រោយ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង កាលពី​វេលា​ម៉ោង ២​និង​០០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ត្នោត​ជ្រុំ​៣ សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ អាង ស៊ី​តូ អាយុ​៥២​ឆ្នាំ មុខរបរ​នៅផ្ទះ ។ ចំណែក​បុរស​ជា​ប្តី​មានឈ្មោះ ឡោ សុធា​វី អាយុ​៥៨​ឆ្នាំ ។ ប្តី​ប្រពន្ធ​ទាំង​២​នាក់ ស្នាក់​នៅផ្ទះ​ចំណុច​កើតហេតុ ដោយ​មានកូន​ប្រុស​ស្រី​០៣​នាក់ និង​ប្អូនស្រី​ជីដូនមួយ​ម្នាក់ រស់នៅ​ជាមួយ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កូនស្រី​ទី​២ របស់​ជន​រង​គ្រោះ​ទាំង​២​នាក់ អោយ​ដឹង​ថា ៖ នៅ​មុន​កើតហេតុ ខ្លួន​កំពុង​តែ​គេង ស្រាប់តែ​លឺ​សំឡេង​ប្រទូស​សារាយ​គ្នា នៅ​ក្នុង​បន្ទប់​គេង​របស់​ឪពុក​ម្តាយ​ក៏​ឡើង​ទៅ​មើល ស្រាប់តែ​ឃើញ​ស្ត្រី​ជា​ម្តាយ​ដេក​ផ្កាប់មុខ​ក្នុង​ថ្លុកឈាម​នៅ​ក្រៅ​បន្ទប់ រីឯ​ជើង​ទាំង​ពីរ ជាប់​ចំណង​ជាមួយនឹង​ខ្សែភ្លើង ។ ឃើញ​ដូច​នោះ ខ្លួន​បាន​ស្ទុះ​ទៅ​ឱប​ម្តាយ រួច​បីត្រកង​ឲ្យ​ផ្ងារ​មុខ​ឡើង ស្រាប់តែ​ដឹង​ថា ម្តាយ​ផុតដង្ហើម​បាត់​ទៅ​ហើយ ។

ភ្លាម​ៗ​នារី​ជា​កូន​ដដែល​បាន​រត់​ចុះ​ទៅ​បិទ​ភ្លើង​បា​រ៉ែត​នៅ​ក្រោមផ្ទះ លុះ​ឡើង​មក​លើ​វិញ​ក៏​ចូល​ទៅ​ក្នុង​បន្ទប់ ស្រាប់តែ​ឃើញ​បុរស​ជា​ឪពុក​បាន​ចាក់​ស​ម្លា​.​ប់​ខ្លួនឯង​នៅ​ក្នុង​បន្ទប់ ដោយ​ប្រើ​កាំបិត​ចុង​ស្រួច ( ដង​ពណ៌​លឿង )​បណ្តាល​អោយ​ស្លា​.​ប់​មួយ​រំពេច ។

ក្រោយ​កើតហេតុ កម្លាំង​នគរបាល​មូលដ្ឋាន រួម​ជាមួយ​ជំនាញ​ផ្នែក​កោសល្យ​វិ​ច្ច័​យ​បាន​ចុះ​អន្តរាគមន៍ ធ្វើការ​សាកសួរ​នាំ​ព័ត៌មាន និង​ពិនិត្យ​វិ​ច្ច័​យ​លើ​សព​ប្តី​ប្រពន្ធ​ទាំង​២​នាក់ នៅផ្ទះ​កើតហេតុ ។

ជុំវិញ​ករណី​នេះ​ដែរ លោក​វរសេនីយ៍ទោ កឹ​ម កល្យាណ អធិការរង​នគរបាល​ខណ្ឌមានជ័យ​ទទួល​ផែន​យុត្តិធម៌​បានអោយ​ដឹង​ថា ៖ បុរស​ជា​ប្តី​ខាងលើ គឺជា​អតីត​យុទ្ធ​ជន ដោយ​បច្ចុប្បន្ន​គាត់​ពិការ​ជើង​ខាងស្តាំ ។ កន្លង​ទៅ​បុរស​ជា​ប្តី គឺ​តែងតែ​ប្រចណ្ឌ​ប្រពន្ធ​រហូត ដោយ​មិនដឹង​មូលហេតុ​ឡើយ ខណៈ​ដែល​ស្ត្រី​ជា​ប្រពន្ធ​ក៏​ពុំ​មាន​សាហា​យ​ស្មន់ ឬ​មានការ​ភិត​ក្បត់​គ្រួសារ​ឡើយ ។

លោក​អធិការរង​បន្ថែម​ថា ដោយសារ​ភ្លើង​ប្រចណ្ឌ ពុំ​ត្រូវ​រឿង​បែប​នេះ​ហើយ​ដែល​តែង​ធ្វើ​អោយ​ស្ត្រី​ជា​ប្រពន្ធ​ចាក​ចេញពីផ្ទះ​ជា​ញឹក​ញ៉​យ​ផង​ដែរ ហើយ​ក៏​តែងតែ​កើត​ជ​ម្ងោះ​ជា​បន្តបន្ទាប់ រហូត​ដល់​ថ្ងៃ​កើតហេតុ​ក៏​ឈាន​ដល់​ការ​ចាក់​ស​ម្លា​.​ប់​តែ​ម្តង​ទៅ ។

លោក​វរសេនីយ៍ត្រី ឃុន ឡេ​ង នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​ទំពុន​ទី​២ បាន​ប្រាប់​អោយ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​ស្លា​.​ប់ ដោយ​បុរស​ជា​ប្តី​យក​ខ្សែភ្លើង​ចងជើង រួច​ធ្វើ​សកម្មភាព​ប្រើ​កូនកាំបិត​ចា​.​ក់​ចំ​កណ្តាល​បំពង់​.​ក ១​កាំបិត​បណ្តាល​អោយ​ស្លា​.​ប់​ក្នុង​ថ្លុកឈាម ។

ក្រោយមក បុរស​ជា​ប្តី​ក៏​បាន​ប្រើ​កាំបិត​ដដែល​ចាក់​បំពង់​.​ក ខ្លួនឯង​បណ្តាល​អោយ​ស្លា​.​ប់​ក្នុង​បន្ទប់​តាម​ក្រោយ​តែ​ម្តង​ទៅ ។

យ៉ាងណាមិញ បន្ទាប់​ពី​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពិនិត្យ​រួចរាល់ សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ