ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅចាំ​តារាស្រីយ៉េៗ​សិចស៊ី សេង សូណា ​ទេ​?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជីវិត​ធ្លាប់​ចែងចាំងតែពេល​នេះ តារា​យេ​រ​ៗ សេង សូ​ណា​ អាប់​ស​ម្ជ​ស្ស និង​រួម​រិ​ត​ដោយ​ជំងឺ​ប្រចាំ​កាយ និង​ឆ្លង​កូ​វី​ដ ដែលស្ទើរ​មិន​គួរ​អោយ​ជឿ…

រាជធានីភ្នំពេញ ៖ ជីវិត​ធ្លាប់​ចែងចាំងតែពេល​នេះ តារា​យេ​រ​ៗ សេង សូ​ណា​ អាប់​ស​ម្ជ​ស្ស និង​រួម​រិ​ត​ដោយ​ជំងឺ​ប្រចាំ​កាយ និង​ឆ្លង​កូ​វី​ដ ដែលស្ទើរ​មិន​គួរ​អោយ​ជឿ ។ តារា​សិច​ស៊ីយេ​រ​ៗធ្លាប់តែ​ចាយ​សម្រស់បង្អួត​ប្រុស​ៗ អោយ​បាក​លង់​ស្រឡាញ់ សេង សូ​ណា បាន​ស្ងាត់​មួយ​រយៈ​ធំ​ក្នុងវិ​ថី​សិល្បៈ បែរជា​យីអ៊ុន​ដាក់ ជីវិត​ទៅ​ជា​ជួប ទុក្ខ​ព្រួយ​យ៉ាង​លំបាក​។ អ្វី​ដែលសំខាន់​ពេល​នេះ សេង សូ​ណា កំពុង​ខ្វះខាត​ណាស់ រហូត​ដ​ង្ហើ​យ​សុំជំនួយ​ដល់អ្នក​ស្គាល់​។ ទប់ចិត្តមិន​បាន​ទៀត​នោះ​ សេង សូ​ណា បាន​ឆ្លង​នូវ​ជំ​ងី​កូ​វី​ដ​១៩ ទាំង​ក្នុង​ខ្លួន​គ្មាន​មួយ​រៀល​លើ​ការចំណាយ​មុខ​ជំងឺ​ ។

នៅ​លើ​បណ្តាញ​សង្គមរបស់​អតីត​តារា​សម្តែង សេង សូ​ណា បាន​ដាច់​ចិត្ត​សរសេរពាក្យ​ក្នុងដោយ​កាត់​កេ​រ្តិ៍ខ្មាស់​ថា « នាង​ខ្ញុំ សេង សូ​ណា បាន​ឆ្លង​កូ​វីដ និង​លើសឈាម​ទឹកនោមប្រៃ​ និង​ខ្សោយបេះដូង និង​ឡើង​ខ្លាញ់​ឡើង​អា​ស៊ីត​មាន​ជំងឺ​ប្រចាំ​កាយ​ផង ។ មាន កា​ខ្វះខាត​លុយកាក់​ជា​ខ្លាំង​ សូម​បងប្អូន​ក្នុង​សមាគម​ន៍​សិល្បៈ ឯកឧត្តម លោក លោកស្រី ជួយ​នាង​ខ្ញុំ​ដោយ​ក្តី​មេត្តា​ផ្តល់​ជា​ប្រាក់​កាក់​ដើម្បី​សម្រួល​ជីវភាព​របស់​នាង​ខ្ញុំ​ផង​ទោះ​1$2$​ក្តី​ជា​ទឹកចិត្ត​របស់​បងប្អូន »។

​ក្រោយ​ពេល​មើលឃើញ​ការ​បង្ហោះ​នេះ គ្រប់​គ្នា​ មានការ​ភ្ញាក់ផ្អើលមិន​ជឿ​សោះតែ សេង សូ​ណា ចុះឡើង​ៗ ទៅ​ជួប​រឿង​ធ្លាក់ខ្លួន ធ្លាក់​សម្រស់លឿន​ដែលរក​និយាយ​មិន​ចេញ​សោះឡើយ ​។ សេង សូ​ណា មុន​លំបាក​ពេល​នេះ អំឡុង​ក្នុង​ពេល​ប្រឡូក​សិល្បៈ នាង​មានជីវិត​ឡូយឆាយ ហើយ​ល្បី​លេចឮ​ថា មាន​អ្នក​ស្រឡាញ់ និង​បុរស​ធូរធាច្រើន​ទំនុកបម្រុង​។

​ម្យ៉ាងទៀត ក៏​លេចឮ​ថា​ នាង​សល់​លុយ​ឡាន និង​ផ្ទះ​១​ជង់ ​នៅ​ម្តុំ​វត្ត​ទួល​ដែរ ។ ប៉ុន្តែចុង​ក្រោយ ​បែរជា​ជួ​ប្បនូវ​​​រឿង​កម្សត់​រស់​មិន​សុខ​ស្រួល ខ្វះ​មុខក្រោយ បណ្តាល​មក​ពី​មូលហេតុ​អ្វី​ ?​

សង្ឃឹមថា សមាគម​សិល្បៈ និង​សិល្បករ​ទាំងអស់​ជួយ​នាង តាម​ទឹកចិត្ត​លើកទឹកចិត្ត​នាង ព្រោះ កំពុង​តែ​ផ្ទុកមេរោគ​កូ​វី​ដ​១៩​ផង​នោះ​។​

អត្ថបទសរសេរ ដោយ