ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការស្តារផ្លូវជាតិលេខ ៥ អាចកាត់បន្ថយថ្លៃដឹកជញ្ជួនទំនិញ ឬទេ ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កំណាត់ផ្លូវជាតិលេខ ៥ ពីខេត្តបាត់ដំបង ទៅដល់សិរីសោភ័ណ មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ បានបញ្ចប់ការសាងសង់ទាំង…

រាជធានីភ្នំពេញ ៖ កំណាត់ផ្លូវជាតិលេខ ៥ ពីខេត្តបាត់ដំបង ទៅដល់សិរីសោភ័ណ មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ បានបញ្ចប់ការសាងសង់ទាំង ស្រុងហើយនៅពេលនេះ ។ លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងនៅក្នុងពិធីប្រគល់ទទួលកំណាត់ផ្លូវបាត់ដំបង ក្រុងសិរីសោភ័ណ នៅព្រឹកថ្ងៃទី ២៤ ខែកញ្ញានេះថា ផ្លូវគឺមានសារសំខាន់សម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ ពិសេសគឺវិស័យដឹកជញ្ជូនដែលតម្លៃដឹកជញ្ជូននៅកម្ពុជាគឺថ្លៃជាងប្រទេសជិតខាងនោះ ។ 

វិស័យឯកជនតែងតែចង់បានការដឹកជញ្ជួននៅកម្ពុជាមានតម្លៃទាបជាពេលបច្ចុប្បន្ន ។ ការស្តារផ្លូវជាតិសំខាន់ៗរបស់រាជរដ្ឋាភិបាល ដូចជាផ្លូវជាតិលេខ៥នេះ និងការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញទៅកាន់ខេត្តព្រះសីហនុ សុទ្ធតែបានផ្តល់នូវក្តីសង្ឃឹមសម្រាប់ការធ្វើឲ្យកាន់តែប្រលើលើសេវាដឹកជញ្ជួននេះ។ លោកលោកតូច ចាន់កុសល បញ្ជាក់ថាបច្ចុប្បន្ន រដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងរៀបចំ កសាងផែនការមេប្រព័ន្ធដឹកជញ្ជូន ដើម្បីទាក់ទាញវិនិយោគិនចូលមកកម្ពុជា ដែលនឹងបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាផងដែរ ។ 

រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានលើកឡើងថា កំណាត់ផ្លូវជាតិលេខ ៥ ដែលបានស្ថាបនារួចក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យនេះ ក្រុមហ៊ុនម៉ៅការសាងសង់នឹងបន្តធ្វើការថែទាំងរយៈពេលមួយឆ្នាំទៀត ចាប់ពីថ្ងៃប្រគល់ទទួល និងស្នើសុំអភិបាលខេត្តទាំងពីរបន្តនិងចាត់វិធានការការពារថែរក្សានិងគ្រប់គ្រងដីចំណីផ្លូវ ៦០ ម៉ែត្រ ដែលរដ្ឋបានចំណាយថវិកាជាតិទិញពីពលរដ្ឋទុកសម្រាប់បម្រើឱ្យប្រយោជន៍សាធារណៈ ក៏ដូចជាសម្រាប់អភិវឌ្ឍន៍ទៅថ្ងៃមុខ ។

ក្រៅពីការកែលម្អរគុណភាព ពង្រីកផ្លូវកាន់តែធំ ផ្លូវនេះមានដាំលម្អដើមត្របែកព្រៃ និងចំប៉ីនៅចំកណ្ដាលទ្រូងផ្លូវប្រមាណ ៧១១០ ដើម និងដើមក្ងោកនៅអមសងខាងផ្លូវវាងប្រមាណ ៦ ០០០ ដើម ចាប់ពីបាត់ដំបង រហូតដល់ក្រុងសិរីសោភ័ណ ដើម្បីបង្កើនសោភ័ណភាពបរិស្ថាន និងការពារដល់ព្រំដីចំណីផ្លូវ ។ កំណាត់ផ្លូវជាតិលេខ៥ពីខេត្តបាត់ដំបងទៅដល់សិរីសោភ័ណ មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ ជាផ្នែកមួយនៃគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៥ មានប្រវែងសរុបចំនួន ៣៦៦ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA) និងគ្រោងចំណាយថវិកាប្រមាណ ៥០០ លានដុល្លារសហរដ្ឋអាមេរិក ។ 

ជាការត់សម្គាល់ទោះបីជាកម្ពុជាជួបវិបត្តិដោយសារតែជំងឺកូវីដ ១៩ ក៏ដោយ គម្រោងអភិវឌ្ឍន៍នានា របស់រដ្ឋាភិបាល ដូចជាការសាងសង់ផ្លូវជាដើមនេះមិនបានបញ្ឈប់ឬផ្អាកសកម្មភាពអភិវឌ្ឍន៍ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ