ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ឆក់​ទូរ​សព្ទ ប្រដាប់​ដោយ​កាំបិតប៉័ងតោ

2 ឆ្នាំ មុន

ខេត្តតាកែវ ៖ នគរបាល​ស្រុក​ត្រាំកក់ បាន​ឃាត់ខ្លួន​ជនសង្ស័យ ដែល​ជា​មុខ​ស​ញ្ញ​ឆក់​ទូរ​សព្ទ បាន​២​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​មួយ​គ្រឿង ពី​នារី​ម្នាក់ កាលពី​វេលា​ម៉ោង​១៦​និង​៥០​នាទី ថ្ងៃ​ទី​២៤…

ខេត្តតាកែវ ៖ នគរបាល​ស្រុក​ត្រាំកក់ បាន​ឃាត់ខ្លួន​ជនសង្ស័យ ដែល​ជា​មុខ​ស​ញ្ញ​ឆក់​ទូរ​សព្ទ បាន​២​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​មួយ​គ្រឿង ពី​នារី​ម្នាក់ កាលពី​វេលា​ម៉ោង​១៦​និង​៥០​នាទី ថ្ងៃ​ទី​២៤ កញ្ញា ២០២១​នេះ នៅ​លើ​ផ្លូវ​លេខ​១៣២ ស្ថិត​ក្នុងភូមិ​ត្រពាំង​ស្វាយ ឃុំ​ត្រ​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

មន្ត្រី​នគរបាល​ស្រុក​ត្រាំកក់ បានអោយ​ដឹង​ថា ជនសង្ស័យ​ទី​១. ឈ្មោះ សាន្ត កុសល ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​សំរោង ឃុំ​ត្រពាំង​ធំ​ខាងត្បូង ។
និង​ជនសង្ស័យ​ទី​២. ឈ្មោះ សៀង ខេ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ថ្ម ឃុំ​សំរោង ។ ចំណែកឯ ជន​រង​គ្រោះ​មានឈ្មោះ ឈឿ​ន សិលា ភេទ​ស្រី អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​ត្រពាំង​ធំ​ខាងជើង ។

មន្ត្រី​នគរបាល​ស្រុក​ត្រាំកក់ បាន​បន្ត​ថា នៅ​វេលា​កើតហេតុ​ខាងលើ​មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​) បង្ក​ឡើង​ដោយ​ជនសង្ស័យ​០២​នាក់​ជិះ​ម៉ូតូ​០១​គ្រឿង ធុន​សេ ១២៥ ស៊េរី​ឆ្នាំ ២០១២ គ្មាន​ស្លាក​លេខ ប្រដាប់​ដោយ​កាំបិតប៉័ងតោ បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរ​សព្វ ០១​គ្រឿង ម៉ាក​VIVO របស់​ស្ត្រី​រង​គ្រោះ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​ធ្វើការ​វិញ ។ ក្រោយ​ធ្វើ​សកម្មភាព​ឆក់យ​កបាន​ក្រុម​ជនសង្ស័យ​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច ប៉ុន្តែ​ត្រូវ​នារី​រង​គ្រោះ ស្រែក​ឲ្យ​គេ​ជួយ​ចាប់​ថា «​ចោរ​ៗ ចោរ​ៗ» កម្លាំង​សមត្ត​កិច្ច រួម​ជាមួយ​អ្នក​ភូមិ​ក្បែរ​កន្លែង​កើតហេតុ បាន​ដេញ​ស្ទាក់​ចាប់​បាន​ជនសង្ស័យ​ទាំង​០២​នាក់ នៅ​ត្រង់​ចំណុច​ភូមិ​ពាក់​បង្អោង ឃុំ​ត្រពាំង​ធំ​ខាងជើង តែ​ម្តង ។

សមត្ថកិច្ច​ដកហូត​វត្ថុ​តាង រួម​មាន ៖ ម៉ូតូ​សង់​សេ ១២៥ ស៊េរី​ឆ្នាំ​២០១២ គ្មាន​ស្លាក​លេខ ០១​គ្រឿង​, កាំបិតប៉័ងតោ​ចំនួន ០១, ទូរ​សព្វ​ដៃ​ម៉ាក​VIVO ០១​គ្រឿង (​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​) ។

ដោយ​មាន​បទបញ្ជា​ពី​លោកស្នងការ​ខេត្ត និង​លោក​ព្រះរាជអាជ្ញា សមត្ថកិច្ច ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ