ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ៖ ថៃ​មួយ​ក្រុម​ឆ្លង​ដែន​ខុសច្បាប់​មក​ខេត្ត​ព្រះ​សីហ​នុ មិនមែន​ករណី​បង្ខាំង​នោះ​ទេ

2 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ បាន​ឆ្លើយ​តប​ទៅ…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ បាន​ឆ្លើយ​តប​ទៅ សារព័ត៌មាន​មួយ​ដែល​បាន​ចុះ​ផ្សាយ​ថា ថៃ​មួយ​ក្រុម នៅ​ខេត្ត​ព្រះ​សីហ​នុ ស្វែងរក​ការ​អន្តរាគមន៍ ក្រោយ​ជាប់​ឃុំ​បង្ខំ​ឲ្យ​ធ្វើការ​ល្បែង​អន​ឡាញ ។

លោក​ឧត្តមសេនីយ៍ទោ​ស្នងការ បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០២១ នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ស្រាវជ្រាវ រក​ឃើញ​ជនជាតិ​ថៃ ចំនួន ៣៦​នាក់ ក្នុង​នោះ​មាន​ស្ត្រី​១០​នាក់ ដែល​មេខ្យល់​នាំ​ឆ្លង​ដែន​ខុសច្បាប់ ហើយ​ស្នាក់​នៅ​កាស៊ីណូ​ហ្គោ​ល​ដិ​ន​វើ​ល​៣ ស្ថិត​នៅ​ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

បន្ទាប់​មក​លោក គួ​ច ចំរើន អភិបាលខេត្ត បាន​ឲ្យ​ក្រុម​គ្រូពេទ្យ ទៅ​យក​សំណាក​ធ្វើតេស្ត រក​មេរោគ​កូ​វី​ដ​-១៩ បាន​រក​ឃើញ វិជ្ជមាន ប្រភេទ ដែល​តា ចំនួន​០៥​នាក់ (​ស្ត្រី​០១​នាក់​) រួច​ក៏​យក​ទៅ​ព្យាបាល​នៅ សណ្ឋាគារ​សា​កា​ណា ៣ ។

ចំណែកឯ​ជនជាតិ​ថៃ ៣១​នាក់​ទៀត ដែល​មិន​មាន វិជ្ជមាន បច្ចុប្បន្ន​កំពុង​អោយធ្វើ​ច​ត្តា​ឡី​ស​ក័ នៅ​ក្នុង​កាស៊ីណូ​ហ្គោ​ល​ដិ​ន​វើ​ល ៣ ។

ក្រោយមក កម្លាំង​នគរបាល​ជំនាញ បន្ត​ស្រាវជ្រាវ​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​ដែល​នាំ​ជនជាតិ​ថៃ​ខាងលើ ឆ្លង​ដែន​ចូល​មក​ខុសច្បាប់ ដោយ​ឃាត់ខ្លួន​បាន​ចំនួន ០៤​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន ចំនួន​៣​នាក់ និង​ជនជាតិ​ថៃ ០១​នាក់ ហើយ​សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត អនុវត្តន៍​តាម​វិធាន​ច្បាប់ រួចរាល់​ហើយ ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​បញ្ជាក់​ថា ករណី​នេះ​មិនមែន​បង្ខាំង​នោះ​ទេ សូម​សាធារណៈជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ