ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​ណា​ប្រព្រឹត្ត​ល្អ បុគ្គល​នោះ​នឹង​ឆ្លង​ផុត​សេ​ច​ក្តី​ទុក្ខ

2 ឆ្នាំ មុន

គាថា​ធម្មបទ​មាន​សម្តែង​ថា បុគ្គល​ណា​ប្រព្រឹត្ត​ល្អ​សមគួរ​ដល់​កុសលធម៌ ដែល​តថាគត​បាន​សម្ដែង​ហើយដោយ​ប្រពៃ បុគ្គល​នោះ​នឹង​បាន​ដល់​នូវ​សេចក្តីសុខ​រួច​ចាក​ទុក្ខ​ឆ្លង​ផុត​វាលវដ្ដសង្សារ ។ បណ្ឌិត​ទាំងឡាយ​ដែល​បាន​រួច​ចាក​ទុក្ខ​ព្រោះ​លះបង់​នូវ​ធម៌​ខ្មៅ ឬ​ធម៌​អាក្រក់​ចោល ហើយ​ប្រព្រឹត្ត​សេចក្តី​ល្អ​ដោយ​កាយ វាចា ចិត្ត​ជាប់​ជា​និច្ច​តម្រង់​ចិត្ត​ឆ្ពោះទៅ​ផ្លូវ​តែ​មួយ​គត់​គឺ​ព្រះ​និព្វាន​ដែល​ជា​ឋាន​មិន​ជាប់ជំពាក់​ដោយ​សេចក្តី​ទុក្ខ​ឡើយ…

គាថា​ធម្មបទ​មាន​សម្តែង​ថា បុគ្គល​ណា​ប្រព្រឹត្ត​ល្អ​សមគួរ​ដល់​កុសលធម៌ ដែល​តថាគត​បាន​សម្ដែង​ហើយដោយ​ប្រពៃ បុគ្គល​នោះ​នឹង​បាន​ដល់​នូវ​សេចក្តីសុខ​រួច​ចាក​ទុក្ខ​ឆ្លង​ផុត​វាលវដ្ដសង្សារ ។

បណ្ឌិត​ទាំងឡាយ​ដែល​បាន​រួច​ចាក​ទុក្ខ​ព្រោះ​លះបង់​នូវ​ធម៌​ខ្មៅ ឬ​ធម៌​អាក្រក់​ចោល ហើយ​ប្រព្រឹត្ត​សេចក្តី​ល្អ​ដោយ​កាយ វាចា ចិត្ត​ជាប់​ជា​និច្ច​តម្រង់​ចិត្ត​ឆ្ពោះទៅ​ផ្លូវ​តែ​មួយ​គត់​គឺ​ព្រះ​និព្វាន​ដែល​ជា​ឋាន​មិន​ជាប់ជំពាក់​ដោយ​សេចក្តី​ទុក្ខ​ឡើយ ។

អ្នកប្រាជ្ញ​ទាំងឡាយ​តែង​លះបង់​នូវ​កាម​ចោល​អស់​គ្មាន​សល់ និង​ជា​អ្នក​មិន​មាន​គ្រឿង​កង្វល់ មិន​មាន​កិលេស​ដែល​ជា​គ្រឿង​សៅហ្មង គឺ​លោក​ប្រាថ្នា​តែ​សេចក្ដី​ត្រេកអរ​តែ​ក្នុង​ទី​ស្ងាត់ ក្នុង​ធម៌​ពិត ដែល​សត្វ​ទាំងឡាយ​ត្រេកអរ​បាន​ដោយ​កម្រ ។

បណ្ឌិត​គប្បី​ធ្វើខ្លួន​ឱ្យ​ស្អាត​បរិសុទ្ធ​ចាក​គ្រឿង​សៅហ្មង​ចិត្ត​ទាំងឡាយ រួច​ស្រឡះ​ចាក​សេចក្តី​ទុក្ខ ព្រោះ​មិន​ជាប់ជំពាក់​នឹង​កាមភព រូបភព អរូបភព​ដោយ​ប្រពៃ​ហើយ និង​ជា​អ្នក​មិន​មាន​អាឡោះអាល័យ​ក្នុង​កិលេស​កាម វត្ថុកាម​តទៅ​ទៀត​ហើយ ញុំ​ា​ង​កុសលធម៌​តែ​មួយ​គត់​ឱ្យ​ចម្រើន​ឡើង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ