ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារប្រទេសកម្ពុជាកំពុងមានកំណើនសម្រាប់ទំនិញកសិកម្មនាំចេញទៅអាមេរិក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ សហរដ្ឋអាមេរិក​បាន​បើក​ការិយាល័យ​របស់​ក្រសួងកសិកម្ម (USDA)​ ដំបូង​របស់​ខ្លួននៅ​កម្ពុជា នៅ​ខែ​នេះ ដើម្បី​ទ្រទ្រង់​ពាណិជ្ជកម្ម​ទាក់ទង​នឹង​កសិកម្ម ដែល​កំពុង​មាន​កំណើន រវាង​ប្រទេស​ទាំង​ពីរ​ ។…

រាជធានីភ្នំពេញ ​៖ សហរដ្ឋអាមេរិក​បាន​បើក​ការិយាល័យ​របស់​ក្រសួងកសិកម្ម (USDA)​ ដំបូង​របស់​ខ្លួននៅ​កម្ពុជា នៅ​ខែ​នេះ ដើម្បី​ទ្រទ្រង់​ពាណិជ្ជកម្ម​ទាក់ទង​នឹង​កសិកម្ម ដែល​កំពុង​មាន​កំណើន រវាង​ប្រទេស​ទាំង​ពីរ​ ។ ថ្វី​ត្បិត​តែ​ការិយាល័យ​ផ្នែក​សេវាកម្ម​ជាមួយ​បរទេស​របស់​ក្រសួងកសិកម្ម​អា​មេ​រិ​ក (USDA) ស្ថិត​នៅ​ក្នុង​ស្ថានទូត​អា​មេ​រិ​ក​នៅ​ភ្នំពេញ​មែន ប៉ុន្តែ​ការងារ​របស់​គេ​មាននៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ទ្រទ្រង់​កិច្ចសហការ និង​ពាណិជ្ជកម្ម​ទ្វេភាគី ផ្នែក​កសិកម្ម សម្រាប់​ជា​ផលប្រយោជន៍​នៃ​ប្រទេស​ទាំង​ពីរ​ ។

លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា W. Patrick Murphy បាន​មាន​ប្រសាសន៍​ថា ៖ «​នៅ​ប្រទេស​កម្ពុជា គេ​ចូល​ចិត្ត​ផលិតផល និង​បច្ចេកវិទ្យា​កសិកម្ម​របស់​អា​មេ​រិ​ក ហើយ​ការិយាល័យ​ថ្មី​របស់ USDA​ នេះ នឹង​ជំរុញ​កិច្ចការ​នេះ​ដើម្បី​ឲ្យ​អតិថិជន និង​ផលិតករ​កម្ពុជា​ទទួល​បាន​ផលិត ផល និង​បច្ចេកវិទ្យា​ទាំងនោះ​ឲ្យ​បាន​កាន់តែ​ច្រើន​ ។ វា​ជា​ដំណឹង​ល្អ​សម្រាប់​ប្រទេស​ទាំង​ពីរ ហើយ​វា​ក៏​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​អំពី​ការ​ប្តេជ្ញា​ចិត្ត​យូរអង្វែង​របស់​យើង ក្នុង​ការ​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ទទួល​បាន​ទំនិញ និង​សេវា​ប្រកបដោយ​គុណភាព ពី​សហរដ្ឋអាមេរិក​»​ ។

ទីផ្សារ​ប្រទេស​កម្ពុជា​កំពុង​មាន​កំណើន សម្រាប់​ទំនិញ​កសិកម្ម​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក ដោយ​ក្នុង​ឆ្នាំ ២០២០ គេ​លក់​បាន​ក្នុង​តម្លៃ ៧២,៧ លាន​ដុល្លារ គឺ​កើន ៤៧៤% នៅ​ក្នុង​រយៈពេល ១០ ឆ្នាំ​មកនេះ​ ។ ការិយាល័យ​ផ្នែក​សេវាកម្ម​ជាមួយ​បរទេស​របស់ USDA ក៏​នឹង​ជួយ​ផង​ដែរ​ដល់​កសិករ និង​សិស្សសាលា​នៅ​កម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ តាម​រយៈ​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​ជា​បន្ត​របស់ USDA ដូច​ជា​កម្មវិធី McGovern-Dole International Food for Education ដែល​ផ្តល់​អាហារ​សម្រាប់​កូនសិស្ស​នៅ​សាលា​បឋម​សិក្សា និង​កម្មវិធី Food for Progress ដែល​លើកកម្ពស់​ផលិតភាព​កសិកម្ម​ផង​ដែរ ​។

ការិយាល័យ​ផ្នែក​សេវាកម្ម​ជាមួយ​បរទេស​របស់ ក្រសួងកសិកម្ម​សហរដ្ឋអាមេរិក (USDA) បាន​តែងតាំង កញ្ញា ហូ​យ សុខ​គា អ្នកឯកទេស​ខាង​កិច្ចការ​កសិកម្ម ធ្វើ​ជា​ជា​តំណាង ​។ កន្លង​មក សុខ​គា គឺជា​អ្នកឯកទេស​ពាណិជ្ជកម្ម​របស់​ស្ថានទូត​អា​មេ​រិ​ក នៅ​ភ្នំពេញ ដោយ​នាង​បាន​ជួយ​ក្រុមហ៊ុន​អា​មេ​រិ​ក​នានាឲ្យ​ចូល​មក​បណ្តាក់ទុន​ក្នុង​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ