ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ SME ជួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ទទួលបានទុនស្តារអាជីវកម្ម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME BANK) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)  នឹងធ្វើការរួមគ្នាផ្តល់ការគំាំទ្រដល់សហគ្រាសធុនតូច…

រាជធានីភ្នំពេញ ៖ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME BANK) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)  នឹងធ្វើការរួមគ្នាផ្តល់ការគំាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដោយធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យម ដែលជាសមាជិករបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា សម្រាប់ពង្រីកអាជីវកម្ម ឬអភិវឌ្ឍអាជីវកម្មថ្មីនៅពេលវិបត្តិកូវីដ ១៩ នេះ ។

តាមរយៈកិច្ចព្រមព្រៀងរវាងស្ថាប័នទំាងពីរដែលបានចុះហត្ថលេខានៅថ្ងៃទី ២៣ ខែកញ្ញា  ធនាគារសហគ្រាសធុនតូច និងធម្យមកម្ពុជា នឹងចូលរួមសកម្មភាព វគ្គបណ្តុះបណ្តាលសិក្ខាសាលា និងសកម្មភាពជួបជុំនានា ដែលរៀបចំសម្រាប់សហគ្រាសធុនតូច និងមធ្យម ដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ផងដែរ ។ 

លោក លឹម អូន អគ្គនាយកនៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា លើកឡើងថា SME BANK  បាននិងកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុដោយភាពទាក់ទាញរួមមានការផ្តល់ឥណទានដែលមានតម្លៃទាប និងលក្ខខណ្ឌអនុគ្រោះដែលផ្តល់ភពងាយស្រួលនៅលើទីផ្សារ ។ លោកថា នៅចំពោះមុខ ធនាគារមានផែនការអភិវឌ្ឍបណ្តាញចែកចាយឱ្យបានទូលំទូលាយបន្ថែមទៀត សម្រាប់អតិថិជនគោលដៅ និងដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ។ ធនាគារនឹងវិនិយោគបន្ថែមលលើការបើកសាខាថ្មី និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ជាពិសេសការចាប់ដៃគូសហការជាមួយស្ថាប័នផ្សេងៗ ក្នុងគោលបំណងបម្រើសេវាកម្មជូនអតិថិជនដែលជាសហគ្រាសធុនតូចនិងមធ្យម ឱ្យបានកាន់តែល្អប្រសើរ ។

លោកអគ្គនាយកគូសបញ្ជាក់ថា «ជាក់ស្តែងនៅពេលនេះធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីរួមចំណែកក្នុងការកសាងសហគ្រិនភាព ជាពិសេសគំាំទ្រផ្នែកហិរញ្ញវត្ថុដល់ សហគ្រិនក៏ដូចជាសហគ្រាសធុនតូច និងមធ្យម ដែលធ្លាប់ទទួលបានការបណ្តុះបណ្តាលពីសហគ្រិនខ្មែរ ឱ្យមានលទ្ធភាពចាប់ផ្តើម និងពង្រីកអាជីវកម្ម របស់ខ្លួនបានដោយជោគជ័យ» ។

លោកឧកញ៉ា តែ តំាងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា មានប្រសាសន៍ថា «សហគ្រាសធុនតូច និងមធ្យមជាច្រើន កំពុងតែជួបបញ្ហា ហិរញ្ញប្បទានដើម្បីទ្រទ្រង់សហគ្រាសរបស់គាត់ និងដើម្បីបង្កើនអាជីវកម្មរបស់គាត់។ដូច្នេះហើយបានជាសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា សហការជាមួយធនាគារសហគ្រាសធុនតូចនិងមធ្យមដើម្បីផ្តល់ប្រាក់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម ទំាងនោះដែលមានអត្រាការប្រាក់សមរម្យ» ។ 

ជាការកត់សម្គាល់រដ្ឋាភិបាលបានទម្លាក់ថថវិកាប្រមាណ ១០០ លានដុល្លារហើយដើម្បីជួយទ្រទ្រង់អាជីវកម្មសហគ្រសាសខ្នាតតូច និងមធ្យមនៅពេលវិប្បត្តិកូវីដ ១៩ នេះ ហើយកាលពីពេលថ្មីៗក្រសួងសេដ្ឋកិច្ចទើបទម្លាក់សហហិរញ្ញប្បទានចំនួន ៥០ លានដុល្លារដល់វិស័យនេះ ។ ដែលសហហិរញ្ញប្បទាននឹងជួយសម្រួលដល់ម្ចាស់អាជីវកម្មដែលគ្មានទ្រព្យបញ្ចំឬទ្រព្យបញ្ចាំមិនគ្រប់គ្រាន់ ដែលស្ថិតក្នុងវិស័យអាទិភាពដើម្បីទទួលបានកម្ចី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ