ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ និងសម្តេចហេង សំរិន លើកឡើងអ្វីខ្លះជុំវិញខួប២៨ឆ្នាំនៃទិវាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញជាតិ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ប្រធានរដ្ឋសភា និង​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ ដែល​ជា​ខួប​២៨​ឆ្នាំ ដែល​ព្រះមហាក្សត្រ​បាន​ឡាយព្រះហស្តលេខា​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ រដ្ឋធម្មនុញ្ញ​ជាតិ​បាន​លើក​ឡើង​ព្រម​គ្នា​អំពី​សារសំខាន់​នៃ​រដ្ឋធម្មនុញ​ដែល​បញ្ជាក់​ច្បាស់​ៗ​ថា…

រាជធានី​ភ្នំពេញ ៖ សម្តេច​ប្រធានរដ្ឋសភា និង​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ ដែល​ជា​ខួប​២៨​ឆ្នាំ ដែល​ព្រះមហាក្សត្រ​បាន​ឡាយព្រះហស្តលេខា​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ រដ្ឋធម្មនុញ្ញ​ជាតិ​បាន​លើក​ឡើង​ព្រម​គ្នា​អំពី​សារសំខាន់​នៃ​រដ្ឋធម្មនុញ​ដែល​បញ្ជាក់​ច្បាស់​ៗ​ថា កម្ពុជា​ត្រូវ​គោរព​ដាច់ខាត​នូវ​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា កម្ពុជា​ត្រូវ​គោរព​ដាច់ខាត​នូវ​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។ ក្នុង​ឱកាស​អបអរសាទរ​ខួប​២៨​ឆ្នាំ នៃ​ទិវា​ប្រកាស​ឲ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​ជាតិ នៅ​ថ្ងៃ​ទី ២៤ កញ្ញា ឆ្នាំ​២០២១ សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​យ៉ាង​ដូច្នេះ​ថា ថ្ងៃនេះ គឺជា​ខួប​ទី ២៨​ឆ្នាំ ដែល​កម្ពុជា​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

សម្តេច​បន្ត​ថា ផ្តើម​ចេញពី​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ស្តី​ពី​ដំណោះស្រាយ​រួម​បញ្ចប់​នូវ​វិបត្តិ​កម្ពុជា​ជា​ប្រវត្តិសាស្ត្រ ដែល​បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២៣-២៨ ខែឧសភា ប្រទេស​យើង​បាន​រៀបចំ​ការ​បោះ​ឆ្នោត​ជា​លើក​ដំបូង​ក្រោម​ការ​ឧបត្ថម្ភ​គាំពារ​ពី​អង្គការសហប្រជាជាតិ អ៊ុ​ន​តាក់ (UNTAC) ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ក្រោយ​ពី​ការ​បោះ​ឆ្នោត​រួច​មក​រដ្ឋធម្មនុញ្ញ​ជាតិ​ក៏​ត្រូវ​បាន​បង្កើត​ឡើងជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ឆ្នាំ​១៩៩៣ ផង​ដែរ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣ នៅ​ក្នុង​មហា​ប្រាសាទ​ទេវាវិនិច្ឆ័យ​នៅ​ក្នុង​ព្រះ​បរមរាជវាំង​ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម សីហ​នុ អតីត​មហា​វីរក្សត្រ​ព្រះ​បរម​រតន​កោដ្ឋ ព្រះ​អង្គ​បាន​ឡាយ​ព្រះ​ហត្ថលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ផ្លូវការ ។

នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា គឺជា​ថ្ងៃកំណើត​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ ដែល​មក​ដល់​ឆ្នាំ​២០២១ គឺ​រដ្ឋធម្មនុញ្ញ​កម្ពុជា មាន​អាយុកាល​២៨​ឆ្នាំ​ហើយ ។

សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ទៀត​ថា «​រដ្ឋធម្មនុញ្ញ គឺជា​ច្បាប់​កំពូល​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា ។ ច្បាប់ និង​សេចក្តីសម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ​ត្រូវ​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ជា​ដាច់ខាត ។ ចំណុច​សំខាន់​ៗ​បំផុត​មួយ​ចំនួន​ដែល​បាន​ចែង​ច្បាស់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​មាន​ដូច​ជា « កម្ពុជា​ត្រូវ​គោរព​ដាច់ខាត​នូវ​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​»​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​សង្កត់ធ្ងន់​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​ចែង​អំពី​គោលការណ៍​នៃ​ការ​បែងចែក​អំណាច​ដាច់​ដោយឡែក​ពី​គ្នា​គឺ ១)​អំណាចនីតិបញ្ញត្តិ​, ២)​នីតិប្រតិបត្តិ និង​៣) តុលាការ ហើយ​ក៏​បាន​អនុម័ត​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​និង​គោលការណ៍​នីតិរដ្ឋ​ជាដើម ។

សម្តេច​តេ​ជោ ក៏​បាន​សូម​អរគុណ​បងប្អូន​ជនរួមជាតិ​ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​ស​ន្កិ​ភាព ដើម្បី​ប្រទេស​ជាតិ​កាន់តែ​រីក​ចម្រើន​រុងរឿង​ឆ្ពោះទៅ​មុខ​» ។ ចំណែក​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ផង​ដែរ​ថា អស់​រយៈពេល​២៨​ឆ្នាំ​មកនេះ រដ្ឋធម្មនុញ្ញ​បាន​ចូលរួម​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ ។

រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល និង​មូលដ្ឋាន​គ្រឹះ​នៃ​ក្រប​ខណ្ឌ​ច្បាប់​ក្នុង​ការ​ដឹកនាំ​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ ។ សម្តេច​ប្រធានរដ្ឋសភា​បាន​បន្ត​ថា ចំណុច​សំខាន់​ៗ​ដែល​បាន​ចែង​ច្បាស់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​មាន​ដូច​ជា កម្ពុជា​ត្រូវ​គោរព​ដាច់ខាត​នូវ​របប​រាជា​និ​យ ម​អាស្រ័យ​រដ្ឋធម្មនុញ្ញ របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។ ព្រះរាជាណាចក្រ​កម្ពុជា ជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យ សន្តិភាព អ​ព្យា​ក្រឹត្យ អចិន្ត្រៃយ៍ មិន​ចូលបក្ស​សម្ព័ន្ធ ជាដើម​។ រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​យើង​បាន​វិល​ត្រឡប់​មក​កាន់ «​ព្រះរាជាណាចក្រ​កម្ពុជា​»​សារ​ជា​ថ្មី​ឡើង​វិញ ក្រោយ​ពី​យើង​បាន​បញ្ចប់​សង្គ្រាមស៊ីវិល និង​មានការ​បោះ​ឆ្នោត​ដោយ​សេរី ជាស​កល​លើក​ទី​១​នៅ​ឆ្នាំ​១៩៩៣ និង​បាន​នាំ​មក​នូវ​សុខ សន្តិភាព ការ​បង្រួបបង្រួម​ជាតិ និង​វឌ្ឍនភាព​នៅ​ក្នុង​សង្គម​ជាតិ​របស់​យើងរ​ហូ តម​ក​ដល់​សព្វ​ថ្ងៃនេះ​។

សម្តេច ហេង សំ​រិ​ន បាន​បន្ថែម​ថា ក្នុង​រយៈពេល ២៨​ឆ្នាំ កន្លង​មកនេះ រដ្ឋសភា​ដែល​ជា​ស្ថាប័ន​នីតិ​ប្ប ញ្ញត្តិ​មួយ បាន​បំពេញ​តួនាទី​របស់​ខ្លួន​ស្រប​តាម​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ជា​ធរមាន​ក្នុង​ការ បំពេញភារកិច្ច​ស្នូល​របស់​ខ្លួន លើ​ការងារ​នីតិកម្ម តាមដាន​ការ​អនុវត្ត​ច្បាប់ និង​ភាព​ជា​តំណាង​របស់​ពលរដ្ឋ នៅ​ក្នុង​ការ​ចូលរួម​ល​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។

សម្តេច​ប្រធានរដ្ឋសភា ក៏​បាន​គូសបញ្ជាក់​ថា «​រដ្ឋសភា​បាន​អនុម័ត​ច្បាប់​ជា​ច្រើន សំដៅ​ឆ្លើយ​តប​ទៅ នឹង​តម្រូវការ​របស់​សង្គម​ជាតិ ទាំង​ក្នុង​ផ្នែក​នយោបាយ សង្គមកិច្ច សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទំនាក់ទំនង​អន្តរជាតិ​»​។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​សូម​ជនរួមជាតិ​គោរព ការពារ និង​អនុវត្ត​តាម​ច្បាប់រដ្ឋធម្មនុញ្ញ សំដៅ​កសាង និង​លើកកម្ពស់​នីតិរដ្ឋ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង រួបរួម​គ្នា​ពង្រឹង​ឯកភាព​ជាតិ រក្សា​ការពារ​ទឹកដី​កម្ពុជា អធិបតេយ្យ និង​អារ្យធម៌​អង្គរ​ដ៏​បវរ​របស់​ជាតិ​សាសន៍​យើង ក្នុង​ការ​ដឹកនាំ​មាតុប្រទេស​ឆ្ពោះ ទៅ​ជា​កោះសន្តិភាព រុងរឿង​ថ្កុំថ្កើង​តរៀង​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ