ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ខ្មែរម្នាក់ដែល​ប្ដី​ចិនវាយ​ធ្វើបាប នៅ​ប្រទេស​ចិន ត្រូវ​សមត្ថកិច្ច​ជួយ​សង្គ្រោះ​បាន​ហើយ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​លើ​បណ្ដាញ​សង្គម tik tok និង Wechat របស់​ចិន មាន​ស្ដ្រី​ម្នាក់​សន្ទនា​គ្នា​ជាមួយ​ជន​រង​គ្រោះ ដែល​បាន​អះអាង​ថា…

រាជធានី​ភ្នំពេញ ៖ នៅ​លើ​បណ្ដាញ​សង្គម tik tok និង Wechat របស់​ចិន មាន​ស្ដ្រី​ម្នាក់​សន្ទនា​គ្នា​ជាមួយ​ជន​រង​គ្រោះ ដែល​បាន​អះអាង​ថា ជា​ជនជាតិ​ខ្មែរ​មានឈ្មោះ ភ័​ក្រ មានស្រុក​កំណើត​នៅ​ស្រុក​សំរោង​ទង ខេត្ដកំពង់ស្ពឺ បច្ចុប្បន្ន ត្រូវ​បាន​ប្ដី​ជនជាតិ​ចិន និង​ឪពុក​ម្ដាយក្មេក ធ្វើបាប​រហូត​មាន​រូបរាង​ស្គមស្គាំង ភ្លេចភ្លាំង​ស្មារតី និង​ធ្លាក់ខ្លួន​ស្គមរីងរៃ ដង្ហោយ​រក​ការ​ជួយ​អន្ដរាគមន៍ នៅ​ពេល​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​បាន​ហើយ ។

កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២១ ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ពិនិត្យ​ឃើញ នៅ​លើ​បណ្ដាញ​សង្គម (tik tok) និង​ហ្វេ​ស​ប៊ុ​ក បាន​បន្ត​ចែករំលែក​ពាក់ព័ន្ធ​នឹង​ស្ត្រីជន​ជាតិខ្មែរ​មួយ​រូប​ដែល​បាន​ធ្វើ​អត្ថាធិប្បាយ និង​អំពាវនាវ​សុំ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ សង្គ្រោះ​នាង​ចេញពី​គ្រួសារ​ដែល​មាន​ប្ដី​ជា​ជនជាតិ​ចិន ដែល​តែងតែ​ប្រព្រឹត្ត​អំពើ​ហិង្សា​វាយដំ​យ៉ាងធ្ងន់ធ្ងរ និង​បិទ​សិទ្ធិ​សេរីភាព ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​គ្រួសារ​នៅ​កម្ពុជា និង​សំណូមពរ​ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ចិន ឲ្យ​ជួយ​សង្គ្រោះ​រូប​នាង​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ផង ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ ឧត្តមសេនីយ៍ឯក ជីវ ផ​ល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ចាត់វិធានការ​អនុវត្ត​ជំនាញ ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​រូប​នេះ ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត​ជា​មូលដ្ឋាន​សម្រាប់​កិច្ច​អន្តរាគមន៍ ជា​លទ្ធផល​បាន​រក​ឃើញ​ឪពុក​-​ម្ដាយ​របស់​ជន​រង​គ្រោះ និង​បាន​រក​ឃើញ សាវតារ​ជាតិ​ជន​រង​គ្រោះ ឈ្មោះ អាត់ សុ​ភ័​ក្រ ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​ដូន​អាត់ ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ និង​បាន​បញ្ជូន​ព័ត៌មាន​ជន​រង​គ្រោះ ទៅ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​មេគង្គ​ឡាន​ឆាង ដើម្បី​ជួយ​អន្តរាគមន៍​សង្គ្រោះ ។

រហូត​ដល់​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២១ មន្ត្រី​ជំនាញ នៃ​នាយកដ្ឋាន​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ អាសយដ្ឋាន​ស្នាក់​នៅ​របស់​នារី​រង​គ្រោះ នៅ​ភូមិ​ហ៊ូ​ធៀន ស្រុក​ណា​ន​ឆាង ក្រង​ណា​ន​ឆាង ខេត្ត​ជាំ​ង​ស៊ី ប្រទេស​ចិន ។

ពាក់ព័ន្ធ​ជាមួយ​កិច្ច​អន្តរាគមន៍​នេះ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន សហការ​ជាមួយ​អាជ្ញាធរ​ប្រទេស​ចិន បាន​ជួយ​សង្គ្រោះ​នារី​រង​គ្រោះ​ដោយ​ជោគជ័យ ។

បច្ចុប្បន្ន ជន​រង​គ្រោះ​មាន​សុវត្ថិភាព កំពុង​ស្ថិត​នៅ​ជាមួយនឹង​នគរបាល​ចិន ដើម្បី​អនុវត្ត​នីតិវិធី ត្រៀម​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​នា​ពេល​ខាង​មុខ ។

ឧត្តមសេនីយ៍ឯក ជីវ ផ​ល្លី បាន​បញ្ជាក់​ថា ជា​ទិស​ដៅ នាយកដ្ឋាន​នឹង​កំពុង​បន្ត​សហការ​ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​សម្របសម្រួល​ឱ្យ​ជន​រង​គ្រោះ​វិល​ត្រឡប់​មក​កម្ពុជា​វិញ នៅ​ពេល​មក​ដល់​កម្ពុជា ត្រូវ​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល ធ្វើ​ច​ត្តា​ឡី​ស័ក ប​ម្ទា​ប់​ពី​ការ​អនុវត្ត​វិធាន​រួច ជំនាញ​នៃ​នាយកដ្ឋាន​នឹង​សម្ភាសន៍ ជន​រង​គ្រោះ ដើម្បី​កំណត់​អត្តសញ្ញាណ​មេខ្យល់ និង​ចាត់ការ​តាម​នីតិវិធី ។

តាម​ដំណើរ នៃ​រឿងហេតុ ៖ នាង​រី​ឈ្មោះ អាត់ សុ​ភ័​ក្រ អំឡុង​ខែឧសភា ឆ្នាំ​២០១៨ បាន​ចាក​ចេញពីផ្ទះ ទៅ​រក​ការងារ​ធ្វើ​នៅ​តាម​ខេត្ដ រួច​ក៏​បាត់​ដំណឹង​ឈឹង រហូត​មក​ដល់​បច្ចុប្បន្ន ។

ក្រោយពី​ទទួល​បាន​ព័ត៌មាន​ពី​បណ្តាញ​សង្គម​តិច​តុក(TikTok)បង្ហោះ​ឲ្យ​ជួយ​ជនរងគ្រោះ​ត្រឡប់​មក​កម្ពុជា​វិញ​ដែល​ត្រូវ​បាន​ប្តី​ជនជាតិ​ចិន​វាយ​ធ្វើបាប​ខ្លាំង នាយកដ្ឋាន​ប្រឆាំង​កា​រ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​បាន​សហការ​ដូចតទៅ ៖
-នៅ​ថ្ងៃទី ១៩/០៩/២០២១ នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​បាន​សហការ​ជា​មួយ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​ជនរងគ្រោះ​ឈ្មោះ អាត់ សុ​ភ័ក្​រ ភេទ​ស្រី អាយុ២៥ឆ្នាំ ជនជាតិ​ខ្មែរ ជា​លទ្ធផល​សមត្ថកិច្ច​រក​ឃើញ​ឪពុក​ម្តាយ​ជនរងគ្រោះ​ស្នាក់នៅ​ភូមិ​ដូ​ន​អាត់ ឃុំ​ស្គុះ ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ​។
-នៅ​ថ្ងៃទី ២០/០៩/២០២១ មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​ខិតខំ​ស្រាវជ្រាវ​រក​ឃើញ​ម្ចាស់​គណនី​តិច​តុក(TikTok) និង​ព្យាយាម​ទំនាក់ទំនង​ម្ចាស់​គណនី​បណ្តាញ​សង្គម WeChat ដោយ​បាន​រក​ឃើញ​ទីតាំង​ស្នាក់នៅ​របស់​ជនរងគ្រោះ នៅ​ភូមិ​ហ៊ូ​ធៀន ស្រុក​ណាន​ឆា​ង ក្រុង​ណាន​ឆា​ង ខេ​ត្ត​ជាំ​ង​ស៊ី ប្រទេ​ស​ចិន​។
-នៅ​ថ្ងៃទី ២១/០៩/២០២១ នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​បាន​បញ្ជូន​ព័ត៌មាន អត្តសញ្ញាណ​ជនរងគ្រោះ ទីតាំង​ស្នាក់នៅ​តាម Google maps ទៅ​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិ​ការអន្តរ​ជាតិ និង​មេគង្គ​ឡាង​ឆាន ដើម្បី​បន្ត​ធ្វើ​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​ប្រទេស​ចិន​ជួយ​អន្តរាគមន៍​សង្គ្រោះ​ជនរងគ្រោះ​ទាន់ពេល​វេលា​។
-បច្ចុប្បន្ន​ជនរងគ្រោះ​ឈ្មោះ អាត់ សុ​ភ័ក្​រ ភេទ​ស្រី អាយុ២៥ឆ្នាំ ជនជាតិ​ខ្មែរ មាន​សុវត្ថិភាព​ល្​អ និង​កំពុង​ស្នាក់នៅ​ជាមួយ​សមត្ថកិច្ច​ប្រទេស​ចិន រង់ចាំ​បំពេញបែបបទ​និង​អនុវត្ត​នីតិវិធី​ត្រៀម​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​នា​ពេល​ខាងមុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ