ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោសចិន​ម្ចាស់​ក្លិ​ប​រា​ត្រី១៣ KTV ដាក់​ពន្ធនាគារ​ម្នាក់​ៗ ១១​ឆ្នាំ ពី​បទ​ជួញ​ដូរ​គ្រឿងញៀ.ន

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រៀលថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២១ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លើ​ជនជាតិ​ចិន ចំនួន​៤​នាក ដាក់​ពន្ធនាគារ​កំណត់ ក្នុង​ម្នាក់​ៗ…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រៀលថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២១ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លើ​ជនជាតិ​ចិន ចំនួន​៤​នាក ដាក់​ពន្ធនាគារ​កំណត់ ក្នុង​ម្នាក់​ៗ ១១​ឆ្នាំ និង​ពិន័យ​ប្រាក់​ចំនួន​២០​លាន​រៀល ចូល​ថវិការ​រដ្ឋ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន បទ​ចាត់ចែង​ឲ្យ​ប្រើប្រាស​នូវ​សារធាតុ​ញៀន ដែល​ហាមឃាត់ ប្រព្រឹត្ត ក្នុង​ក្លិបរា​ត្រី​១៣ KTV ស្ថិត​នៅ​អាគារ​លេខ​១៦ ផ្លូវ​២០៦ សង្កាត់​ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ២៦​សីហា ឆ្នាំ​២០២០ ដែល​បទល្មើស​នេះ មាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​មាត្រា​៤០ មាត្រា​៤២ មាត្រា​៤៤ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ។

ជនជាប់ចោទ ទាំង​៤​នាក់ រួម​មាន ៖
១. ឈ្មោះ Lin Kang Lai ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ។
២. ឈ្មោះ Houng Fei axion ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ។
៣. ឈ្មោះ Houng Fei Hal ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ចិន ។
និង ៤. ឈ្មោះ Zang sin wei ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ជនជាតិ​ចិន ។
សាលក្រម​បាន​ទុក​សិទ្ធិ ឲ្យ​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍​កំណត់​ច្បាប់ ។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០ កម្លាំង​សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន រាជធានី​ភ្នំពេញ បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ក្លឹ​ប​កម្សាន្ត យី​ហា​លេខ​១៣ KTV ស្ថិត​នៅ​ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ដែល​មាន​សង្ស័យ​មួយ​ក្រុម កំពុង​ធ្វើ​សកម្មភាព ចាត់ចែង​សម្រួល​ឲ្យ​ប្រើប្រាស់ នឹង​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជា​ជនបរទេស និង​ជនជាតិ​ខ្មែរ​ចំនួន ៩៣​នាក់ ព្រមទាំង​បាន​ឆែកឆេរ ត្រួតពិនិត្យ​រក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ