ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដែលតា ឆ្លងដល់ព្រះសង្ឃ នៅស្រុករមាសហែក និងអាជីវករ នៅផ្សារវាលយន្ត ក្រុងស្វាយរៀង

2 ឆ្នាំ មុន
  • ស្វាយរៀង

ស្វាយរៀង៖ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពី ការរកឃើញអ្នកវិជ្ជមានកូវីដ១៩ បំប្លែងថ្មី ដែលតា…

ស្វាយរៀង៖ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពី ការរកឃើញអ្នកវិជ្ជមានកូវីដ១៩ បំប្លែងថ្មី ដែលតា ឆ្លងទៅព្រះសង្ឃគង់នៅវត្តកំពង់ត្រាច ស្រុករមាសហែក និងអាជីវករ នៅផ្សារវាលយន្ត ក្រុងស្វាយរៀង ៣នាក់​។

ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀង ក៏បានប្រកាស​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ដែលធ្លាប់ទៅវត្តកំពង់ត្រាច ស្ថិតនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ត្រូវទៅយកសំណាក និងធ្វើចត្តាឡីស័ក​។ ក្នុងនោះ ព្រះសង្ឃ មួយអង្គ ដែល​រកឃើញឆ្លង មេរោគកូវីដ១៩ បំប្លែងថ្មី ដែលតា គឺកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។

ដោយឡែក អាជីវករ នៅផ្សារវាលយន្ត ស្ថិតនៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលឆ្លងមេរោគកូវីដ ប្រភេទ ដែលតា គឺជា​អ្នកលក់អង្ករ ជាងមាស និងអ្នកលក់គ្រឿងក្រអូប ៣នាក់។ អាជីវករទាំងនេះ រកឃើញ​មេរោគកូវីដ១៩ បំប្លែងថ្មី ដែលតា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។ ដូច្នេះ សូមបងប្អូន ដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោលនឹងអ្នកជំងឺកូវីដ សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន និងស្ម័គ្រចិត្ត ទៅយកវត្ថុវិភាគសំណាក នៅតាមទីតាំងយកសំណាក នៅជិតផ្ទះ។

រដ្ឋបាលខេត្ត ក៏បានប្រកាសថា ប្រសិនបើមានរោគសញ្ញា ដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ ​កូវីដ១៩​ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនង មកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត​ ​088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការ​បន្ត ។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួន រយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃ ដែលអ្នកបានប៉ះពាល់ ឬទៅផ្សារវាលយន្ត និងទៅវត្តកំពង់ត្រាច៕ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ