ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ ផ្សព្វ ផ្សាយសភាពការណ៍ថ្មីៗជូនកងកម្លាំងក្រោមឱវាទឱ្យច្បាស់ពីតួនាទី និងភារកិច្ចត្រូវអនុវត្តន៍

2 ម៉ោង មុន

ខេត្តកំពង់ស្ពឺ ៖ មេបញ្ជាការ​កងពលតូច​ដឹក​ជញ្ជូន​លេខ​៩០ កងទ័ពជើងគោក បាន​អប់រំ និង​ផ្សព្វផ្សាយ​សភាពការណ៍​ថ្មី​ៗ​ជូន​ដល់​កងកម្លាំង​ក្រោម​ឱវាទ​ឱ្យ​កាន់តែ​យល់​ច្បាស់​អំពី​តួនាទី និង​ភារកិច្ច​ត្រូវ​អនុវត្តន៍ ។ កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ បាន​បន្ត​ថា…

ខេត្តកំពង់ស្ពឺ ៖ មេបញ្ជាការ​កងពលតូច​ដឹក​ជញ្ជូន​លេខ​៩០ កងទ័ពជើងគោក បាន​អប់រំ និង​ផ្សព្វផ្សាយ​សភាពការណ៍​ថ្មី​ៗ​ជូន​ដល់​កងកម្លាំង​ក្រោម​ឱវាទ​ឱ្យ​កាន់តែ​យល់​ច្បាស់​អំពី​តួនាទី និង​ភារកិច្ច​ត្រូវ​អនុវត្តន៍ ។

កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ បាន​បន្ត​ថា ៖ ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៥ នៅ​ទីបញ្ជាការ​កងពល ក្នុង​ពិធី​គោរព​ទង់ជាតិ​ប្រចាំ​ស​ប្ដា​ហ៍ ដើម្បី​គ្រប់គ្រង​ចំនួន​ទ័ព ឯ​ឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរង​កងទ័ពជើងគោក មេបញ្ជាការ​កងពលតូច​ដឹក​ជញ្ជូន​លេខ​៩០ បាន​ធ្វើការ​អប់រំ​យ៉ាង​ច្បាស់លាស់ ជូន​ដល់​នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ទូ​ទាំង​កងពល​ឱ្យ​មាន​ភាព​ទទួលខុស​ត្រូវជា​និច្ច ក្នុង​អាជីព​ជា​កងកម្លាំងប្រដាប់អាវុធ នៃ​កង​យោធពលខេមរភូមិន្ទ ។

នៅ​ក្នុង​ឱកាស​នោះ ឧត្តមសេនីយ៍ទោ មេបញ្ជាការ​កងពល បាន​បញ្ជាក់​ថា កងកម្លាំង​នៃ​កង​យោធពលខេមរភូមិន្ទ​ដាច់ខាត​ត្រូវ​តែ​ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​ជាតិ​មាតុភូមិ ត្រូវ​ហាន​ពលី​កម្ម​គ្រប់​បែប​យ៉ាង ក្នុង​បុព្វហេតុ​ការពារ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី ដើម្បី​រក្សា​សន្តិភាព​នៅ​កម្ពុជា ។

នាយទាហាន នាយទាហានរង និង​ពល​ទាហាន ទាំងអស់​បាន​យកចិត្តទុកដាក់​ស្ដាប់​នូវ​ប្រសាសន៍​អប់រំ របស់​ឯកឧត្តម​មេបញ្ជាការ​កងពល ដើម្បី​យក​ទៅ​អនុវត្ត​ឱ្យ​បាន​ល្អ​ប្រសើរ​នូវ​តួនាទី​និង​ភារកិច្ច របស់​កង​យោធពលខេមរភូមិន្ទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ