ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មាន​មិន​ដល់​សោះ​ថា ល្ពៅ​ជំនួយ​ដល់​សុខភាព​ភ្នែក ហើយ ជួយ​ដល់​សុខភាព​បេះដូង​ទៀត

3 ម៉ោង មុន

ផ្លែ​ល្ពៅ ជា​បន្លែ​ម្យ៉ាង​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​សំខាន់​ៗ​ជា​ច្រើន ដែល​ផ្តល់​អត្ថប្រយោជន៍​ល្អ​សម្រាប់​សុខភាព​។ ការ​ទទួលទាន​ល្ពៅ​ជា​ប្រចាំ​អាច​ជួយ​ទ្រទ្រង់​រាង​កាយ​បាន​យ៉ាង​ល្អ​។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​សំខាន់​ៗ​របស់​ផ្លែ​ល្ពៅ​៖ ១. ជួយ​ដល់​សុខភាព​ភ្នែក ល្ពៅ​សម្បូរ​ទៅ​ដោយ Beta-carotene ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។…

ផ្លែ​ល្ពៅ ជា​បន្លែ​ម្យ៉ាង​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​សំខាន់​ៗ​ជា​ច្រើន ដែល​ផ្តល់​អត្ថប្រយោជន៍​ល្អ​សម្រាប់​សុខភាព​។ ការ​ទទួលទាន​ល្ពៅ​ជា​ប្រចាំ​អាច​ជួយ​ទ្រទ្រង់​រាង​កាយ​បាន​យ៉ាង​ល្អ​។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​សំខាន់​ៗ​របស់​ផ្លែ​ល្ពៅ​៖

១. ជួយ​ដល់​សុខភាព​ភ្នែក ល្ពៅ​សម្បូរ​ទៅ​ដោយ Beta-carotene ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ នៅ​ពេល​ចូល​ទៅ​ក្នុង​ខ្លួន Beta-carotene នឹង​ប្រែ​ទៅ​ជា វីតាមីន A ដែល​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​សុខភាព​ភ្នែក​។ វា​អាច​ជួយ​ការពារ​ភ្នែក​ពី​ជំងឺ​ឡើងបាយ និង​បញ្ហា​ខ្សោយ​ភ្នែក​ពេល​ចាស់ជរា​។

២. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ផ្លែ​ល្ពៅ​ផ្ទុក​នូវ​វីតាមីន​ជា​ច្រើន​ដូច​ជា វីតាមីន A និង C ដែល​ជា​សារធាតុ​សំខាន់​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាង​កាយ​។ វីតាមីន C ជួយ​បង្កើន​ការ​ផលិត​កោសិកា​ឈាមស ហើយ​វីតាមីន A ជួយ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ ។

៣. ជួយ​ដល់​សុខភាព​បេះដូង ល្ពៅ​មាន​ផ្ទុក ប៉ូ​តា​ស្យូ​ម ជាតិ​សរសៃ និង​វីតាមីន C ដែល​ជា​សារធាតុ​ជួយ​ដល់​បេះដូង​។ ប៉ូ​តា​ស្យូ​ម​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​។

៤. ល្អ​សម្រាប់​សុខភាព​ស្បែក សារធាតុ Beta-carotene ក្នុង​ល្ពៅ​ក៏​ជួយ​ការពារ​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​កាំរស្មី​យូ​វី (UV) របស់​ព្រះអាទិត្យ​ផង​ដែរ​។ វីតាមីន C ក៏​ជួយ​ជំរុញ​ការ​ផលិត collagen ដែល​ធ្វើ​ឲ្យ​ស្បែក​មាន​ស​ភាពរឹងមាំ និង​ភ្លឺ​ថ្លា​។

៥. ជំនួយ​ដល់​ការ​សម្រក​ទម្ងន់ ល្ពៅ​មាន​កាឡូរី​ទាប និង​ជាតិ​សរសៃ​ខ្ពស់ ដែល​អាច​ជួយ​ឲ្យ​យើង​ឆ្អែត​បាន​យូរ ដូច្នេះ​វា​ជួយ​កាត់​បន្ថយ​ការ​ឃ្លាន​អាហារ ហើយ​ល្អ​សម្រាប់​អ្នក​ដែល​ចង់​សម្រក​ទម្ងន់​។

៦. ផ្ដល់​ថាមពល ផ្លែ​ល្ពៅ​ក៏​ជា​ប្រភព​នៃ​កាបូ​អ៊ី​ដ្រា​ត​ដ៏​ល្អ ដែល​អាច​ផ្ដល់​ថាមពល​ដល់​រាង​កាយ​សម្រាប់​ការ​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​។ អ្នក​អាច​ចម្អិន​ល្ពៅ​បាន​ច្រើន​របៀប ដូច​ជា ធ្វើ​ជាស​ម្លរ ឆា នំ ឬ​ដាំទឹក​ពិសា ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​សុខភាព​ពេញលេញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ