ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បែន​ដឹក​ដី ក្រឡាប់​ផ្ងារជើង ក្រោយ​បុក​ជាមួយ​រថយន្ត​ដឹក​ទូ​កុងតឺន័រ

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី ១​គ្រឿង បាន​ក្រឡាប់​ផ្ងារជើង ចូល​ទៅ​ក្នុង​ប្រឡាយ មាត់​លូ​ទឹក ក្រោយ​ពី​បាន​បើក​បុក​យ៉ាង​ពេញទំហឹង​ជាមួយ​រថយន្ត​សណ្ដោង​រ៉ឺ​ម៉ក សម្រាប់​ដឹក​ទូ​កុងតឺន័រ ១​គ្រឿង​ទៀត…

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី ១​គ្រឿង បាន​ក្រឡាប់​ផ្ងារជើង ចូល​ទៅ​ក្នុង​ប្រឡាយ មាត់​លូ​ទឹក ក្រោយ​ពី​បាន​បើក​បុក​យ៉ាង​ពេញទំហឹង​ជាមួយ​រថយន្ត​សណ្ដោង​រ៉ឺ​ម៉ក សម្រាប់​ដឹក​ទូ​កុងតឺន័រ ១​គ្រឿង​ទៀត ខណៈ​ដែល​រថយន្ត​ដឹក​ទូ​កុងតឺន័រ​នេះ បើក​វ៉ា​ជែង​ខាងស្ដាំ​រថយន្ត​បែន​ដឹក​ដី ផុត​បន្តិច រួច​បត់​ឆ្វេង​ត្រលប់​ក្រោយ ហើយ​រថយន្ត​ទាំង​២​គ្រឿង​នេះ បាន​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដូច​គ្នា ប៉ុន្តែ​ពុំ​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ​រង​របួស​ឡើយ ។

ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៥ នៅ​តាម​មហាវិថី​ស៊ី ជី​ន​ពីង (​ផ្លូវ​ក្រវាត់ក្រុង​ទី​៣) ស្ថិត​នៅ​ក្នុងភូមិ​ថ្មី សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

រថយន្ត​បែន​ដឹក​ដី ដែល​ក្រឡាប់​នោះ​នោះ​ម៉ាក NISSAN ចំណែក​រថយន្ត​រថយន្ត​សណ្ដោង​រ៉ឺ​ម៉ក សម្រាប់​ដឹក​ទូ​កុងតឺន័រ​នោះ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ព​ណ៍​ទឹកប្រាក់​លាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3E-7953 ហើយ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ ។

បើ​តាម​បុរស​អ្នកបើកបរ​រថយន្ត​បែន​ដឹក​ដី បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​បើករថយន្ត​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​សណ្ដោង​រ៉ឺ​ម៉ក ដឹក​ទូ​កុងតឺន័រ បាន​បើក​វ៉ា​ខាងស្ដាំ​រថយន្ត​គាត់​។ លុះ​វ៉ា​ផុត​បន្តិច រថយន្ត​នោះ បាន​ឆ្វេង​បត់​ត្រលប់​ក្រោយ កាត់​ទទឹង​ចំ​ពីមុខ​រថយន្ត​គាត់ ដែល​កំពុង​បើក​លឿន​គួរសម​ដែរ ទើប​មិន​អាច​ជាន់​ហ្វ្រាំង​ទាន់ ហើយ​ក៏​ជ្រុល​ទៅ​បុក​គ្នា​ពេញទំហឹង ហើយ​រថយន្ត​គាត់​ក្រឡាប់​ចូល​ប្រឡាយ​តែ​ម្ដង ។

សមត្ថកិច្ច បាន​ប្រាប់​ថា នៅ​ក្នុង​ឧប្បត្តិ​ហេតុនេះ មិន​បាន​បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ទាំង​២​គ្រឿង​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ ប៉ុន្តែ​រថយន្ត​ទាំង​២​គ្រឿង រង​ការ​ខូចខាត​ដូច​គ្នា ដោយ​រថយន្ត​បែន​ដឹក​ដី​ខូច​ធ្ងន់​ជាង​។ ដោយឡែក​អ្នកបើកបរ​រថយន្ត​សណ្ដោង​រ៉ឺ​ម៉ក​សម្រាប់​ដឹក​ទូ​កុងតឺន័រ​បាន​រត់គេច​បាត់ ក្រោយ​ពេល​កើតហេតុ​នគរបាល​ខណ្ឌ​កំ​បូល បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​ចាត់ចែង​តាម​ជំនាញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ