ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ នៅ​វត្ត​ចំពុះក្អែក​! រក​ឃើញ​ព្រះសង្ឃ និង​អ្នក​ពាក់ព័ន្ធ​៤៩​អង្គ​/​នាក់​មាន​វិជ្ជមាន

2 ឆ្នាំ មុន
  • ភ្នំពេញ

ព្រះសង្ឃ និង​ឧបាសក ឧបាសិកា ចំនួន​៤៩​អង្គ​/​នាក់ ដែល​គង់ និង​ស្នាក់​នៅ​ក្នុង​វត្ត​មុនី​សុវណ្ណ ហៅ​វត្ត​ចំពុះក្អែក ស្ថិត​ក្នុងភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ត្រូវ​បាន​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ នៅ​វេលា​

រាជធានី​ភ្នំពេញ ៖ ព្រះសង្ឃ និង​ឧបាសក ឧបាសិកា ចំនួន​៤៩​អង្គ​/​នាក់ ដែល​គង់ និង​ស្នាក់​នៅ​ក្នុង​វត្ត​មុនី​សុវណ្ណ ហៅ​វត្ត​ចំពុះក្អែក ស្ថិត​ក្នុងភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ត្រូវ​បាន​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ ។

ការ​រក​ឃើញ​នេះ បន្ទាប់​ពី​នៅ​វេលា​ព្រឹក​ថ្ងៃខែ​ខាងលើ ក្រុម​គ្រូពេទ្យ ធីតា សហការ​ជាមួយ​ក្រុម​អាជ្ញាធរ​បាន​ចុះ​តេស្ត​សំណាក​ទៅ​លើ​ព្រះសង្ឃ និង​អ្នក​ពាក់ព័ន្ធ​ដែល​មាន តាជី​យាយជី ឧបាសក និង​កូនសិស្សលោក​ទាំងអស់​ដែល​គង់ និង​ស្នាក់​នៅ​ក្នុង​វត្ត​ចំពុះក្អែក ដើម្បី​តេស្ត​រក​មេរោគ​កូ​វី​ដ​១៩ ។

លោក ញាណ ច័ន្ទ​សោភា នាយក​រដ្ឋបាល​សាលា​ខណ្ឌ​ច្បារ​អំពៅ បានអោយ​ដឹង​ថា ការ​តេស្ត​សំណាក​ពេញ​មួយ​ព្រឹក គឺ​បាន​តេស្ត​លើ​ទៅ​ព្រះសង្ឃ និង​អ្នក​ពាក់ព័ន្ធ​សរុប ៤១១​អង្គ​/​នាក់ ហើយ​ជា​លទ្ធផល គឺ​រក​ឃើញ​មាន​វិជ្ជមាន​ចំនួន​៤៩​អង្គ​/​នាក់ ក្នុង​នោះ​មាន​ព្រះសង្ឃ​៤៦​អង្គ និង​ឧបាសក​ចំនួន​៣​នាក់ ។ ក្រោយ​តេស្ត​រក​ឃើញ​មាន​វិជ្ជមាន​ហើយ​នោះ ព្រះសង្ឃ និង​អ្នក​ពាក់ព័ន្ធ ក៏​ត្រូវ​ដឹក​យក​ទៅ​ព្យាបាល ខណៈ​ព្រះសង្ឃ និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត ដែល​បាន​ឆ្លងកាត់​ការ​តេស្ត​សំណាក​នោះ គឺ​តម្រូវ​អោយធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​វត្ត ។

លោក លីវ វណ្ណ​ថេ​ង ចៅសង្កាត់​ព្រែក​ថ្មី បាន​ប្រាប់​អោយ​ដឹង​ថា ៖ ការ​តេស្ត​សំណាក​ទៅ​លើ​ព្រះសង្ឃ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ដែល​គង់ និង​ស្នាក់​នៅ​ក្នុង​វត្ត គឺជា​ការ​ស្ម័គ្រ​ប្រ​ទ័យ និង​ស្ម័គ្រចិត្ត​ចូលរួម ដោយ​អង្គ​ឯង ឬ​ឯកឯង ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាល​ដាល​នូវ​ជំងឺ​កូ​វី​ដ​១៩ ខណៈ​រដូវ​កាល​បុណ្យ​ភ្ជុំ គឺជា​រដូវ​កាលដែល​មាន​បងប្អូន ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ជា​ច្រើន ទៅ​ធ្វើបុណ្យ​ឧ​ទ្ធិ​ស​កុសល​ជូន​បងប្អូន​សាច់ញាតិ​ដែល​បាន​ចែក​កាយ​រំលាយ​ឋាន ។ លុះ​ឆ្លងកាត់​ការ​តេស្ត​សំណាក​ហើយ​នោះ ក៏​បាន​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ លើ​ព្រះសង្ឃ និង​អ្នក​ពាក់ព័ន្ធ​សរុប​ចំនួន​៤៩​អង្គ​នាក់​តែ​ម្តង​ទៅ ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​វេលា​ម៉ោង​៤​ល្ងាច​ល្ងាច​ថ្ងៃខែ​ដដែល​នេះ ការ​តេស្ត​សំណាក​លើ​ព្រះសង្ឃ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​វត្ត គឺ​មិន​ទាន់​ត្រូវ​បាន​បញ្ចប់​ឡើយ ខណៈ​នៅ​មាន​ព្រះសង្ឃ និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន មិន​ទាន់​បាន​ឆ្លងកាត់​ការ​តេស្ត​នៅឡើយ​។ ហើយ​នៅ​វត្ត​មុនី​សុវណ្ណ ហៅ​វត្ត​ចំពុះក្អែក ត្រូវ​បាន​អាជ្ញាធរ​សម្រេច​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន មិន​អនុញ្ញាត​ឱ្យ​មានការ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នោះ​ទេ ដោយ​មិន​អនុញ្ញាត​ឱ្យ​ពុទ្ធបរិស័ទ​ចូល ឬ​ព្រះសង្ឃ​ក្នុង​វត្ត​ចេញ​នោះ​ឡើយ គឺ​ត្រូវ​បាន​អាជ្ញាធរ​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន រង់ចាំ​រហូត​មាន​សេចក្តីសម្រេច​ជា​ថ្មី​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

គួរ​បញ្ជាក់​ទៀត​ថា ក្នុង​ការ​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ក្នុង​វត្ត​ចំពុះក្អែក​ខាងលើ​នេះ សម្តេចព្រះ​ពោធិវ័ង្ស កិត្តិ​បណ្ឌិត អំ លឹ​ម​ហេង សម្តេច​ព្រះសង្ឃ​នាយករង​ទី​១ នៃ​គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះ​ចៅអធិការ​វត្ត​មុនី​សុវណ្ណ ហៅ​វត្ត​ចំពុះក្អែក បាន​ឆ្លងកាត់​ការ​តេស្ត​សំណាក ហើយ​លទ្ធផល​បញ្ជាក់​ថា សម្តេច អវិជ្ជមាន​កូ​វី​ដ​១៩ ។

ដូច្នេះ រដ្ឋបាល​ខណ្ឌ ក៏​ដូច​ជា​អាជ្ញាធរ​សង្កាត់​ព្រែក​ថ្មី សូម​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ពលរដ្ឋ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ទាំងអស់ ដែល​បាន​ទៅ​ធ្វើបុណ្យ​ក្នុង​វត្ត​នៅ​ថ្ងៃ​បិណ្ឌ​ទី​១ និង​បិណ្ឌ​ទី​២ សូម​តាមដាន​អាកា​រៈ​សុខភាព​របស់​ខ្លួនឯង​អោយ​បាន​ខ្ជាប់ខ្ជួន ក្នុង​ករណី​សង្ស័យ ឬ​មិន​ទុកចិត្ត​ខ្លួនឯង សូម​ប្រញាប់ប្រញាល់​ទៅ​ធ្វើ​សំណាក​គ្រប់​ទីតាំង​យក​សំណាក​ដែល​នៅ​តំបន់​រស់នៅ​របស់​បងប្អូន ឬ​ទីកន្លែង​ដែល​អាជ្ញាធរ ក៏​ដូច​ជា​ក្រុម​គ្រូពេទ្យ​កំណត់​យក​ជា​កន្លែង​ធ្វើ​សំណាក ដើម្បី​ប្រាកដប្រជា​ថា បងប្អូន​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ឬ​ក៏​អត់ ចៀសវាង​ការ​កើត​មាន​ដោយ​មិនដឹង​ខ្លួន ហើយ​បន្ត​ចម្លង​កាន់តែ​ខ្លាំង​ចូល​ទៅ​កាន់​ក្រុម​គ្រួសារ និង​សហគមន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ