ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលក្រុង​មួយ​នៅ​អា​ល្លឺ​ម៉​ង់​គ្រោង​ដំឡើង​ថ្លៃ​ចត​ឡាន​ដល់​៦០០% ព្រោះហេតុផល​ម្យ៉ាង​

3 ឆ្នាំ មុន

អា​ល្លឺ​ម៉​ង់ ៖ យោង​តាម​សារព័ត៌មាន The Guardian បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២២ ខែកញ្ញា បានឱ្យ​ដឹង​ថា អភិបាលក្រុង

អា​ល្លឺ​ម៉​ង់ ៖ យោង​តាម​សារព័ត៌មាន The Guardian បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២២ ខែកញ្ញា បានឱ្យ​ដឹង​ថា អភិបាលក្រុង Tubingen នា​ភាគ​ខាងត្បូង​ប្រទេស​អា​ល្លឺ​ម៉​ង់​ទទួល​ការ​កោតសរសើរ រួម​និង​ការ​ទិតៀន​ចំពោះ​ផែនការ​ថ្មី ដើម្បី​ដំឡើង​ថ្លៃ​ចត​រថយន្ត​ដល់​ទៅ​៦០០% ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​រារាំង​រថយន្ត​ចេញ​ក្រៅ​។

លោក Boris Palmer សមាជិក​គណបក្ស Greens បាន​ឈ្នះ​ការ​គាំទ្រ​ជាបឋម​ចំពោះ​សំណើ​របស់​គាត់ ដើម្បី​ដំឡើង​ថ្លៃ​ចត​រថយន្ត​ប្រចាំឆ្នាំ​ពី​៣០​អឺ​រ៉ូ ឡើង​ដល់​១៨០​អឺ​រ៉ូ​។

ដើម​ឡើយ លោក​បាន​ជំរុញ​ឱ្យ​មានការ​បង់ថ្លៃ​រហូត​ដល់​៣៦០​អឺ​រ៉ូ ប៉ុន្តែ​សំណើ​នេះ មិន​ទទួល​បានការ​គាំទ្រ​គ្រប់គ្រាន់​ពី​មន្ត្រី​សាលាក្រុង​នៅ​ក្នុង​គណៈកម្មាធិការ​អាកាសធាតុ​នោះ​ទេ​។

ប្រភព​ពី​កាសែត Stuttgarter Zeitung បានឱ្យ​ដឹង​ថា សម្រាប់​តម្លៃ​១៨០​អឺ​រ៉ូ​នឹង​ត្រូវ​អនុវត្ត​លើ​រថយន្ត​ម៉ាស៊ីន​ចំហេះ​ដែល​មាន​ទំងន់​លើស​ពី​១៨០០​គីឡូក្រាម ក៏​ដូច​ជា​រថយន្ត​អគ្គិសនី​ដែល​មាន​ទំងន់​លើស​ពី​២០០០​គីឡូក្រាម​។

លោក Palmer និយាយ​ថា មនុស្ស​នៅ​លើ​សន្តិសុខ​សង្គម​នឹង​បង់ថ្លៃ​សេវា​ពាក់កណ្តាល​នៃ​តម្លៃ​ធម្មតា​។ ហើយ​ករណី​លើកលែង​ត្រូវធ្វើ​ឡើង​ចំពោះ​ជន​ពិការ និង​បុគ្គលិក​ថែទាំ ដែល​ពឹងផ្អែក​លើ​យានយន្ត​ពួក​គេ ដើម្បី​អាច​បំពេញការងារ​។ ហើយ​គោលបំណង​នៃ​ការ​ដំឡើង​ថ្លៃ​ចត​រថយន្ត​នេះ ​គឺដើម្បី​បញ្ចុះបញ្ចូល​អ្នកបើកបរ ឱ្យ​ទុក​យានយន្ត​ពួក​គេ​នៅផ្ទះ ហើយ​ងាក​មក​ប្រើ​មធ្យោបាយ​សាធារណៈ​ជំនួស​វិញ​។

ដូច​គ្នា​និង​ទីក្រុង​នៅ​អា​ល្លឺ​ម៉​ង់​ដទៃ​ទៀត​ដែរ ទីក្រុង Tubingen មាន​គោលបំណង​ចង់​ក្លាយជា​ទីក្រុង​បៃតង ដែល​គ្មាន​ការ​បញ្ចេញ​ឧស្ម័ន​បំពុលបរិស្ថាន​នៅ​ឆ្នាំ​២០៣០​ ។ ទន្ទឹម​ជាមួយ​គ្នា ទីប្រជុំជន និង​ទីក្រុង​ដទៃ​ទៀត ក៏​កំពុង​រៀបចំ​ផែនការ​ស្រ​ដៀង​គ្នា​។ ហើយ​សំណើរ​របស់​ទីក្រុង Tubingen ទទួល​ការ​គាំទ្រ​យ៉ាង​ទូលំទូលាយ​ពី​អ្នក​ធ្វើ​យុទ្ធនាការ​ដើម្បី​បរិស្ថាន​។

យ៉ាងណាមិញ ការ​សម្រេច​ចុង​ក្រោយ នឹង​ត្រូវ​ពិភាក្សា​ដោយ​ក្រុមប្រឹក្សា​ក្នុងស្រុក​នៅ​ចុងខែ​កញ្ញា​នេះ​។ ប៉ុន្តែ​លោក Palmer ត្រូវ​បាន​រាយការណ៍​ថា ធានា​បានការ​គាំទ្រ​ចាំបាច់ ដែល​ជា​ឆ្អឹងខ្នង​នៃ​កម្មវិធី​ការពារ​អាកាសធាតុ ដែល​ក្រុមប្រឹក្សា​បាន​យល់ព្រម​ជា​ចម្បង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ