ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​ភ័ព្វ​ឬឥត​ភ័ព្វ​អាស្រ័យ​លើ​លេខ​ខាង​ចុង​នៃ​ថ្ងៃកំណើត

2 ឆ្នាំ មុន

មនុស្ស​យើង​មានភ័ព្វ​សំណាង​មិន​ដូច​គ្នា​ទេ អ្នកខ្លះ​មានភ័ព្វ​វាសនា​ល្អ ខ្លះ​ក៏​មានភ័ព្វ​មិនល្អ បើ​តាម​ក្បួន​ហុងស៊ុយ​បាន​ចារ​មក​ថា ដំណើរ​ជីវិត​មានភ័ព្វ​ក្តី ឥត​ភ័ព្វ​ក្តី​វា​អាស្រ័យ​លើ​លេខ​ខាង​ចុង​នៃ​ថ្ងៃកំណើត​របស់​មនុស្ស​ម្នាក់ ។ តើ​អ្នក​កើត​នៅ​ថ្ងៃ​ទី​ប៉ុន្មាន ? ឧទាហរណ៍ៈ…

មនុស្ស​យើង​មានភ័ព្វ​សំណាង​មិន​ដូច​គ្នា​ទេ អ្នកខ្លះ​មានភ័ព្វ​វាសនា​ល្អ ខ្លះ​ក៏​មានភ័ព្វ​មិនល្អ បើ​តាម​ក្បួន​ហុងស៊ុយ​បាន​ចារ​មក​ថា ដំណើរ​ជីវិត​មានភ័ព្វ​ក្តី ឥត​ភ័ព្វ​ក្តី​វា​អាស្រ័យ​លើ​លេខ​ខាង​ចុង​នៃ​ថ្ងៃកំណើត​របស់​មនុស្ស​ម្នាក់ ។ តើ​អ្នក​កើត​នៅ​ថ្ងៃ​ទី​ប៉ុន្មាន ? ឧទាហរណ៍ៈ អ្នក​កើត​នៅ​ថ្ងៃ​ទី​២៥ ដូច្នេះ​កន្ទុយលេខ​គឺ​លេខ​៥ ជា​លេខ​ដែល​អ្នក​ត្រូវ​ផ្ទៀងផ្ទាត់​ជោគ​សំណាង​តាម​រយៈ​ខ្លឹមសារ​ខាងក្រោម​នេះ ៖

បុគ្គល​ដែល​មាន​លេខ​ថ្ងៃកំណើត​ខាង​ចុង​លេខ​០ គឺជា​មនុស្ស​ច្រើន​មាន​សេចក្តី​ក្លាហាន មិន​ខ្លាច​បរាជ័យ មិន​បោះបង់​ក្តី​ស្រមៃ​ធំ បើ​ទោះ​ជួប​រឿង​លំបាក​ច្រើន​ក៏​ដោយ ។ មិន​ថា​លំបាក​ប៉ុណ្ណា ពួក​គេ​តែងតែ​ព្យាយាម​រហូត​ដល់​ទទួល​បាន​ជោគជ័យ មិនយូរ​មិនឆាប់​នឹង​អាច​ក្លាយជា​សេដ្ឋី​បាន ។

មនុស្ស​ដែល​មាន​លេខ​ថ្ងៃកំណើត​ខាង​ចុង​លេខ​១ គឺជា​មនុស្ស​មាន​ទេព​កោសល្យ​អស្ចារ្យ​ជាង​មនុស្ស​ឯទៀត ហើយ​ពូកែ​ខាង​ជំរុញ​និង​លើកទឹកចិត្ត​ខ្លួនឯង ជួយ​ឲ្យ​ខ្លួនឯង​ទទួល​បាន​លាភ​ជ័យ និង​សំណាង​ដោយ​មិនដឹង​ខ្លួន ដូច្នេះ​ឱកាស​ក្លាយជា​អ្នកមាន​គឺ​នៅ​ជិតបង្កើយ ។

បុគ្គល​ដែល​មាន​លេខ​ថ្ងៃកំណើត​ខាង​ចុង​លេខ​២ គឺជា​លេខ​ដែល​រាង​ពិបាក​ជាងគេ​ដែរ ។ មនុស្ស​នេះ​ខ្ជិល​ធ្វើការ តែ​ស្រមៃ​ខ្ពស់ ឃើញ​គេ​មានបាន គិត​ចង់​មាន​ចង់បាន​ដូច​គេ ដោយ​ប្រើ​ផ្លូវ​កាត់ នាំ​ឲ្យ​ការ​សម្រេច​ជោគជ័យ​ពិត គឺ​ទាមទារ​ពេលវេលា​យូរ និង​ការ​ខាតបង់​ច្រើន​លើក​ច្រើន​សា ។

មនុស្ស​ដែល​មាន​លេខ​ថ្ងៃកំណើត​ខាង​ចុង​លេខ​៣ ជា​បុគ្គល​មាន​ភាព​ឈ្លាសវៃ សប្បុរស និង​ពោរពេញ​ដោយ​ពរ​ជ័យ ។ ពួក​គេ​តែងតែ​ជោគជ័យ​ក្នុង​ជីវិត និង​អាជីព ហើយ​បើ​ធ្វើ​អាជីវកម្ម​មុន​អាយុ​៤០​នោះ​អ្នក​នឹង​អាច​ប្រមូល​ផល​បាន​ក្រាស់ក្រែល ក្លាយជា​សេដ្ឋី​លុយ ដោយ​លែង​ខ្វល់​រឿង​លុយ​អស់​មួយ​ជីវិត ។

បុគ្គល​ដែល​មាន​លេខ​ថ្ងៃកំណើត​ខាង​ចុង​លេខ​៤ ជា​លេខ​នាំ​ជីវិត​អ្នក​ទៅ​រក​សភាព​ធម្មតា មាន​បញ្ហា​តិច ហើយ​រលូន​ច្រើន ។ ក៏​អរគុណ​នូវ​ភាព​ស្មោះត្រង់ ដែល​ជា​ហេតុផល​មួយ​នាំ​ឲ្យ​ពួក​គេ​អាច​ទទួល​បាន​ជោគជ័យ ដោយសារ​ការ​ទុកចិត្ត​ពី​ថ្នាក់លើ ពី​អ្នកមាន​ឋានៈ​ខ្ពស់​ជាង​ខ្លួន គេ​ជួយ​ស្រោចស្រង់​ឲ្យ​មានបាន ។

មនុស្ស​ដែល​មាន​លេខ​ថ្ងៃកំណើត​ខាង​ចុង​លេខ​៥ ទោះ​កើតមក​ក្នុង​ត្រកូល​អ្នកក្រ តែ​ដោយសារ​ឆន្ទៈ​មោះមុត មាន​អាកប្បកិរិយា​ល្អ និង​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជា​ហេតុ​នាំ​ឲ្យ​អ្នក​កើត​នៅ​ថ្ងៃកំណើត​មាន​កន្ទុយលេខ ៥ រមែង​នឹង​អាច​ផ្លាស់​ប្តូរជីវិត​របស់​ពួក​គេ​បាន​ទៅ​ថ្ងៃ​មុខ ជា​រួម​កាន់តែ​អាយុ​ច្រើន នឹង​កាន់តែ​មានបាន សម្បូរ​សប្បាយ ។

បុគ្គល​ដែល​មាន​លេខ​ថ្ងៃកំណើត​ខាង​ចុង​លេខ​៦ ជា​មនុស្ស​ដែល​ចេះ​បត់បែន មិន​ប្រកាន់​តូច​ធំ ចេះ​ជួយ​មនុស្ស​ជុំវិញ​ខ្លួន ដោយ​មិន​ចង់បាន​អ្វី​ត្រលប់​មក​វិញ ។ ពួក​គេ​រស់នៅ​កាន់តែ​យូរ កាន់តែ​ប្រមូល​ទ្រព្យ​បាន​ច្រើន ហើយ​ពួក​គេ​មានសំណាង​ណាស់ ចាស់​ទៅ​នឹង​អាច​ក្លាយជា​អ្នកមាន ។

មនុស្ស​ដែល​មាន​លេខ​ថ្ងៃកំណើត​ខាង​ចុង​លេខ​៧ គឺជា​មនុស្ស​ឆ្លាត​វៃ​ពី​ធម្មជាតិ ចេះ​ដឹង​ពី​វិធី​ទាញ​ប្រយោជន៍​ពី​ភាព​ខ្លាំង​របស់​ខ្លួន អាច​អភិវឌ្ឍ​ឲ្យ​គេ​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​បាន ។ ជា​ពិសេស​មនុស្ស​នេះ អាច​ដឹង​ពី​វិធី​លើកទឹកចិត្ត​ខ្លួនឯង ដូច្នេះ​ទោះ​ដួល​ក៏​មិន​ងាយ​បាក់ទឹកចិត្ត​ដែរ ។

បុគ្គល​ដែល​មាន​លេខ​ថ្ងៃកំណើត​ខាង​ចុង​លេខ​៨ មនុស្ស​ទាំងនេះ​ច្រើន​មាន​សមត្ថភាព ភាព​ជា​អ្នកដឹកនាំ​ពី​កំណើត ពួក​គេ​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ខ្លាំង​ណាស់ ហើយ​ច្រើន​តែ​ដើរ​ជាមួយ​អ្នកមាន មិន​ថា​ក្នុង​អាជីព​ការងារ ឬ​ការ​រកស៊ី​បែប​ណា​ក្តី ។

មនុស្ស​ដែល​មាន​លេខ​ថ្ងៃកំណើត​ខាង​ចុង​លេខ​៩ គឺជា​មនុស្ស​មានគុណ​វិបត្តិ​ត្រង់​ឆាប់​ខឹង មិន​ចេះ​អត់ធ្មត់ ជា​ហេតុ​នាំ​ឲ្យ​ពួក​គេ​ងាយ​ក្នុង​ការ​សម្រេចចិត្ត​ខុស​។ នេះ​ក៏​ជា​មូលហេតុ​ដែល​ទោះបី​ប្រឹង​យ៉ាងណា ក៏​ពួក​គេ​ពិបាក​នឹង​សម្រេច​ជោគជ័យ​ដូច​ការ​រំពឹង​ទុក​ដែរ ។ តែ​ចាប់ពី​អាយុ​៤០​ឡើង​ទៅ​ទើប​ពួក​គេ​ដឹង​ពី​វិធី​ធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ ៕​ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ