បុរសស្ត្រីជាច្រើនចាប់របរទូលកញ្ចែ្រងដើរលក់របស់កាឡៃ និងគ្រឿងប្រើប្រាស់នារី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ព្រោះតែជីវភាពខ្វះខាត និងមិនសូវមានដើមទុនច្រើន ក្នុងការប្រកបរបរផ្សេងៗ មានបុរស ស្ត្រីមួយចំនួន មកពីស្រុកភូមិ ខេត្តនានា ប្រកបមុខរបរលក់គ្រឿងក្រឡៃ…
រាជធានីភ្នំពេញ ៖ ព្រោះតែជីវភាពខ្វះខាត និងមិនសូវមានដើមទុនច្រើន ក្នុងការប្រកបរបរផ្សេងៗ មានបុរស ស្ត្រីមួយចំនួន មកពីស្រុកភូមិ ខេត្តនានា ប្រកបមុខរបរលក់គ្រឿងក្រឡៃ…
រាជធានីភ្នំពេញ ៖ ព្រោះតែជីវភាពខ្វះខាត និងមិនសូវមានដើមទុនច្រើន ក្នុងការប្រកបរបរផ្សេងៗ មានបុរស ស្ត្រីមួយចំនួន មកពីស្រុកភូមិ ខេត្តនានា ប្រកបមុខរបរលក់គ្រឿងក្រឡៃ និងប្រដាប់ប្រដាប្រើប្រាស់របស់នារី ដោយត្រូវទូលកញ្ចែ្រង ឬដឹកតាមរ៉ឺម៉ក ដើរលក់តាមច្រកតូចៗនៅក្នុងទីក្រុងភ្នំពេញ គ្រាន់ចិញ្ចឹមជីវិត ។ នៅរាល់ព្រឹកចាប់ពីម៉ោង ៧ គេសង្គេតឃើញបុរស ស្រ្តីទំាងនោះមានវត្តមានអង្គុយលើចិញ្ចើមផ្លូវមុខផ្ទះល្វែង តាមបណ្តោយផ្លូវលេខ ១១១ ស្ថិតក្នុងសង្ក់ាត់អូរឫស្សី ១ ខណ្ឌ ៧ មករា ជុំគ្នាមុនចេញដំណើរទៅរកទទួលទានរៀងខ្លួន ។ នៅកន្លែងប្រមូលផ្តុំគ្នានេះ គេសង្កេតឃើញ ម្នាក់ៗញាប់ដៃក្នុងការរៀបចំគ្រឿងក្រឡៃ និងប្រដាប់ប្រដាផ្សេងៗជាច្រើនមុខទៀតមានក្រាសសិតសក់ ដង្កៀបគៀបសក់ ស្នៀតសក់ កន្ត្រៃកាត់ក្រចក បន្តោងសោ ខ្សែចងសក់ បូ ជាដើមនោះដាក់លើកញ្វ្រែងដើម្បីដើរលក់ ។
អ្នកនាង សោភ័ណ្ឌ អាយុជាង ៣០ ឆ្នាំ ជាស្រ្តីម្នាក់ក្នុងចំណោមស្រ្តីប្រមាណ ២០ នាក់ដែលប្រកបរបរនេះ ។ ស្រ្តីរូបនេះបានឲ្យដឹងថា គាត់បានរកចំណូលពីរបរនេះជាងបួនឆ្នាំមកហើយ ក្រោយពីឈប់ធ្វើការរោងចក្រ ។ ជីវិតជាកម្មកររោងចក្រកាត់ដេរ ដែលគាត់បានធ្វើរយៈ ១០ ឆ្នាំ គ្មានសល់លុយកាក់នោះទេ ទើបមកចាប់យកមុខរបរលក់គ្រឿងក្រឡៃនេះវិញ ។ «ក្នុងមួយខែអាចសល់ ២ លានរៀលស្មើរ ៥០០ ដុល្លារ ។ ចំណែកប្តីរត់រឺម៉ក់ម៉ូតូគ្រាន់ទប់គ្នា» អ្នកស្រី សោភ័ណ្ឌ ឲ្យដឹង ។
រាល់ថ្ងៃ សោភ័ណ្ឌ និងស្វាមី ស្នាក់នៅជាមួយបងប្អូន ដែលជាប្រការល្អមួយមិនអស់ថ្លៃជួបបន្ទប់ ។ អ្នកស្រីឲ្យដឹងថា របរលក់របស់កាឡៃ ដែលជាប្រដាប់ប្រដាប្រើប្រាស់ប្រចំាថ្ងៃរបស់នារីនេះ មានដើមទុនពី ៥០ ម៉ឺនរៀលទៅគ្រាន់ជាទុនទិញអ៊ីវ៉ាន់ និងបង្វិលនៅពេលមានអ្នកទិញជំពាក់ ។ ទោះយ៉ាងណាគាត់បានត្អូញថា ក្រោយពីផ្ទុះព្រឹត្តិការសហគមន៍ ២០ កុម្ភៈ បានធ្វើឲ្យប៉ះពាល់មុខរបរលក់ដូរគ្រឿងក្រឡៃរបស់គាត់ផងដែរ មានពេលខ្លះមួយថ្ងៃលក់បានតែ ៥ ពាន់រៀល សឹងតែមិនអាចទិញបាយហូបគ្រប់ផង ។
លោក វ៉ែត គឹមហៀង អាយុ ៤៥ ឆ្នាំមានស្រុកកណើតនៅភូមិពពាលគោក ឃុំគោកបន្ទាយ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង កំពុងរៀបចំប្រដាប់ប្រដាគ្រឿងក្រឡៃដាក់លើរទេះរុញនៅខាងកើតផ្សារអូរឫស្សី បាននិយាយឲ្យដឹងថា គាត់ទើបតែចាប់យកមុខរបរលក់គ្រឿងក្រឡៃរុញរទេះចល័តបានប្រហែលជា ១ ឆ្នាំ ទន្ទឹមនិងមានផ្ទុះជំងឺកូវីដ ។ គឹមហៀង បានឈប់ធ្វើចំណាកស្រុកទៅថៃ មករកទទួលទាននេះវិញ ។ ក្នុងបរិបទកូវីដ ១៩ នេះ លោកថាក្នុងមួយថ្ងៃអាចសល់ពី ៤ ទៅ ៥ ម៉ឺនរៀលដែរ គ្រាន់ចិញ្ចឹមប្រពន្ធកូន និងបង់ឈ្នួលផ្ទះ ។
អ្នកនាង យ៉ែម ពៅ អាយុ ៣១ ឆ្នាំ មកពីខេត្តស្វាយរៀង ឱ្យដឹងដែរថា ចាប់មុខរបរលក់ប្រដាប់ប្រដារគ្រឿងក្រឡៃដោយទូលកញ្ច្រែងដើរលក់ចល័តនេះអស់រយៈពេលជាង ៣ ឆ្នាំមកហើយ គឺមកជាមួយអ្នកភូមិនៅស្រុកជាមួយគ្នាស្នាក់នៅភ្នំពេញ គឺជួលផ្ទះគេនៅជុំគ្នាចំនួន ៨ នាក់ ។ អ្នកនាងថា នៅឯស្រុកគ្មានដីស្រែធ្វើនិងគេហើយធ្វើការរោងចក្រកាត់ដេរបានមួយរយៈពេលក៏ឈប់ ក្រោយមកអ្នកភូមិជាមួយគ្នាហៅទៅលក់ប្រដាប់ប្រដាគ្រឿងក្រឡៃនៅភ្នំពេញក្រែងបានកាក់កបដែរ ។
ពៅ និយាយបន្តទៀតទំាងមុខរីករាយថា គាត់ផ្តើមរកស៊ីនេះជាមួយដើមទុន ៣០ ម៉ឺនរៀល ។ ផ្តើមដើរលក់ថ្ងៃដំបូង អ្នកនាងរានអៀន ខ្មាស់គេបន្តិច តែក្រោយមកបានសុំានិងរបរចិញ្ចឹមជីវិតសុច្ចរិតនេះ ។ «ថ្ងៃខ្លះលក់បានជាង ១០ ម៉ឺនរៀល ថ្ងៃខ្លះលក់បាន ៨ ម៉ឺនរៀលដែរ ។ ជារៀងរាល់ខែខ្ញុំត្រូវផ្ញើរលុយទៅឲ្យប្តី និងកូននៅស្រុកម្តង ២០ ម៉ឺនរៀល ។ ខែខ្លះផ្ញើររហូតដល់ ៣០ ម៉ឺនរៀល»។
មិនថា ស្រីពៅ នោះទេ អ្នកលក់ជាច្រើនទៀត បានសូមឲ្យជំងឺកូវីដ ១៩ ឆាប់ផុតរលត់ទៅដើម្បីពួកគាត់ អាចរកចំណូលគ្រាន់នឹងរស់នៅឲ្យបានសមរម្យនឹងគេ ជាមួយរបរដើរលក់គ្រឿងកាឡៃ ដល់ផ្ទះអ្នកទិញនេះ ៕
ចែករំលែកព័តមាននេះ