ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ព្យាយាម​បិទ​បាំង​កំហុស​ត្រូវ​ទទួលស្គាល់​ការណ៍​ពិត

2 ឆ្នាំ មុន

នៅ​សម័យ​ពុទ្ធកាល​អ្នកមាន​បញ្ហា​ជីវិត​ហើយ​តែងតែ​ទៅ​រក​ព្រះ​ម្មា​សម្ពុទ្ធ​ឱ្យ​ជួយ​បំភ្លឺ​ផ្លូវ​ក៏​មាន​មិន​តិច​ដែរ ហើយ​ក៏​ជា​រឿង​ល្អ​ណាស់ ព្រោះ​អ្នក​អាច​មានឱកាស​ក្នុង​ការ​កែប្រែ​វិ​ថី​ជីវិត​របស់​អ្នក​ឲ្យ​ប្រសើរ​ឡើង​បាន ពីព្រោះ​ព្រះពុទ្ធ​សាសនា​មាន​តួនាទី​ក្នុង​ការ​ចង្អុល​បង្ហាញផ្លូវ​ដ៏​ប្រសើរ​ឲ្យ​អ្នក​គ្រប់​គ្នា បាន​ដើរ​ប្រកបដោយ​សុខ​សុវត្ថិភាព​ក្នុង​សង្គម​គ្រួសារ និង​សង្គម​ជាតិ ។ តែបើ​ខូចចិត្ត​ហើយ​ទៅ​ផឹកសុរា លត់​ទឹក លេបថ្នាំ…

នៅ​សម័យ​ពុទ្ធកាល​អ្នកមាន​បញ្ហា​ជីវិត​ហើយ​តែងតែ​ទៅ​រក​ព្រះ​ម្មា​សម្ពុទ្ធ​ឱ្យ​ជួយ​បំភ្លឺ​ផ្លូវ​ក៏​មាន​មិន​តិច​ដែរ ហើយ​ក៏​ជា​រឿង​ល្អ​ណាស់ ព្រោះ​អ្នក​អាច​មានឱកាស​ក្នុង​ការ​កែប្រែ​វិ​ថី​ជីវិត​របស់​អ្នក​ឲ្យ​ប្រសើរ​ឡើង​បាន ពីព្រោះ​ព្រះពុទ្ធ​សាសនា​មាន​តួនាទី​ក្នុង​ការ​ចង្អុល​បង្ហាញផ្លូវ​ដ៏​ប្រសើរ​ឲ្យ​អ្នក​គ្រប់​គ្នា បាន​ដើរ​ប្រកបដោយ​សុខ​សុវត្ថិភាព​ក្នុង​សង្គម​គ្រួសារ និង​សង្គម​ជាតិ ។ តែបើ​ខូចចិត្ត​ហើយ​ទៅ​ផឹកសុរា លត់​ទឹក លេបថ្នាំ ឬ​ចងក​សម្លាប់​ខ្លួន នោះ​ទើប​ជា​កំហុស​ធំ ហើយ​ជា​ការ​ខាតបង់​ដ៏​ធំ​ផង​ដែរ ។ នរណា​កើតមក មិន​មាន​កំហុស ឬ​មិន​ធ្លាប់​ខុស​នោះ ។

អ្នក​ណា​ក៏​មាន​កំហុស​ដែរ តែ​កំហុស​មិនមែន​សុទ្ធតែ​អាក្រក់​ទាំងអស់​ទេ បើ​យើង​យក​កំហុស​នោះ​ទៅ​កែប្រែ ឬ​កំណត់ចំណាំ​ថា​កំហុស​ទាំងនេះ​វា​ជា​ហេតុ​នាំ​ឲ្យ​បាត់បង់ ឬ​ខូចប្រយោជន៍​ក្នុង​ការ​រស់នៅ​ជាមួយ​គ្រួសារ ហើយ​ត្រូវ​ចៀសវាង​បញ្ហា​ទាំង​អស់នោះ កុំឱ្យ​ជាន់​ដាន​ចាស់ នោះ​ហើយ​ជា​ដំណើរ​នៃ​កែប្រែ​ជីវិត​របស់​ឱ្យ​បាន​ប្រសើរ ។

តាម​ធម្មតា​មនុស្ស​យើង​គ្រប់​គ្នា​នៅ​ពេល​ដែល​សាង​កំហុស​អី​មួយ តែងតែ​ព្យាយាម​បិទ​បាំង​ទោស​កំហុស​នោះ គឺ​ក្នុង​ចេតនា​មិន​ទទួលស្គាល់​កំហុស ចំណុច​នេះ​វា​រឹងរឹតតែ​ធ្វើ​ឲ្យ​មាន​កំហុស​កាន់តែ​ធ្ងន់​ទៅ​វិញ​ទេ ដូច​ជា​ម្តាយ​ការពារ​កូន​អ៊ីចឹង ឃើញ​កូន​ធ្វើ​ខុស​ហើយ​ព្យាយាម​ការពារ​ព្យាយាម​បិទ​បាំង​ធ្វើ​ឱ្យ​មាន​កំហុស​កាន់តែ​ធ្ងន់​ទៅ​ៗ រហូត​មានទោស​ដល់​ទៅ​ប្រហារជីវិត នេះ​ក៏​ព្រោះតែ​កំហុស​តូច​ៗ​ពី​ខាង​ដើម​ហ្នឹងឯង នេះ​ជា​ទោស​នៃ​ការ​លាក់បាំង​កំហុស ។

យ៉ាងណាមិញ​ការ​ធ្វើ​ខុស​ហើយ​ព្យាយាម​បិទ​បាំង គឺជា​មនុស្ស​វេច​ស្ពាយ​តែ​កំហុស​ពេញ​មួយ​ជីវិត ហើយ​ជា​មនុស្ស​មានទោស​ក្នុង​គ្រួសារ និង​សង្គម​ជាតិ​ដែល​ជា​ទោស​ដ៏​សៅហ្មង មាន​វិប្បដិសារី​អស់​មួយ​ជីវិត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ