ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហុស៣យ៉ាង ដែលអ្នកយល់ខុសលើការសម្រកទម្ងន់

4 អាទិត្យ មុន

នៅពេលនិយាយអំពីការសម្រកទម្ងន់ មនុស្សយើងតែងតែខំស្វែងរកគ្រប់វិធីទាំងអស់ធ្វើយ៉ាងណាឱ្យតែអាចស្រកបាន។ តែមិនមែនគ្រប់វិធីទាំងអស់សុទ្ធតែមានប្រសិទ្ធភាពនោះទេ។ ការស្រកទម្ងន់ដោយវិធីមិនត្រឹមត្រូវ អាចធ្វើឱ្យអ្នកមិនបានផល និង ប៉ះពាល់ដល់សុខភាព។ មានវិធីសាស្រ្តស្រកទម្ងន់មួយចំនួន ដែលស្តាប់ទៅហាក់បីដូចជាត្រឹមត្រូវ តែតាមពិតគឺមិនត្រឹមត្រូវនោះទេ។…

នៅពេលនិយាយអំពីការសម្រកទម្ងន់ មនុស្សយើងតែងតែខំស្វែងរកគ្រប់វិធីទាំងអស់ធ្វើយ៉ាងណាឱ្យតែអាចស្រកបាន។ តែមិនមែនគ្រប់វិធីទាំងអស់សុទ្ធតែមានប្រសិទ្ធភាពនោះទេ។ ការស្រកទម្ងន់ដោយវិធីមិនត្រឹមត្រូវ អាចធ្វើឱ្យអ្នកមិនបានផល និង ប៉ះពាល់ដល់សុខភាព។ មានវិធីសាស្រ្តស្រកទម្ងន់មួយចំនួន ដែលស្តាប់ទៅហាក់បីដូចជាត្រឹមត្រូវ តែតាមពិតគឺមិនត្រឹមត្រូវនោះទេ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់។

Picture

១. កាបូអ៊ីដ្រាត ឬ ជាតិស្ករ ធ្វើឱ្យអ្នកឡើងទម្ងន់

ការទទួលទានក្នុងបរិមាណត្រឹមត្រូវ ជាតិកាបូអ៊ីដ្រាតនឹងមិនធ្វើឱ្យអ្នកធាត់នោះទេ។ ជាតិកាបូអ៊ីដ្រាតក៏មានស្ករដែលមិនល្អ និង ស្ករដែលល្អដែរ។ អ្នកអាចទទួលទានស្ករល្អ ដែលមាននៅក្នុងដំឡូងបារាំង គ្រាប់ធញ្ញជាតិផ្សេងៗ និង បាយជាដើម។ ដោយឡែក អ្នកមិនគួរទទួលទានស្ករមិនល្អ ដែលនៅក្នុងបង្អែម ឬ ហ្វាស់ហ្វូតនោះទេ។

២. អ្នកត្រូវញ៉ាំតិចនិងហាត់ប្រាណឱ្យបានច្រើន

មនុស្សភាគច្រើនជឿជាក់ថា មនុស្សដែលសម្រកទម្ងន់ដោយជោគជ័យ គឺសុទ្ធតែផ្លាស់ប្តូរតមការញ៉ាំអាហារនិងបង្កើនការធ្វើលំហាត់ប្រាណរបស់ពួកគេ។​ នេះ​គឺ​ជា​ការ​មិន​ពិត​ទេ។ ប្រសិនបើអ្នកគ្រាន់តែព្យាយាមញ៉ាំអាហារតិចនិងហាត់ប្រាណឱ្យបានច្រើននោះ អ្នកនឹងមិនអាចស្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាពឡើយ។ ការទទួលទានអាហារមានសុខភាពល្អ ឱ្យបានទៀងទាត់ និង ការហាត់ប្រាណជាប្រចាំ គឺរឿងមួយដ៏ល្អសម្រាប់ការរក្សារាង។

៣. ការតមអាហារពេលព្រឹកនឹងធ្វើឱ្យស្រកទម្ងន់

ប្រសិនបើអ្នកមានទម្លាប់មិនទទួលទានអាហារពេលព្រឹកស្រាប់ហើយ អ្នកអាចរំលងចំណុចនេះបាន ព្រោះតែអ្នកមិនចាំបាច់បង្ខំចិត្តឱ្យទទួលទានអាហារពេលព្រឹកឡើយ។ យោងតាមការស្រាវជ្រាវ ការមិនទទួលទានអាហារពេលព្រឹក មានផលប៉ះពាល់ជាច្រើនទៅលើរាងកាយរបស់អ្នក ហើយអាចនាំឱ្យឡើងទម្ងន់និងបង្កើនកម្រិតកូឡេស្តេរ៉ុលរបស់អ្នកបាន។ ការមិនទទួលទានអាហារពេលព្រឹក អាចកាត់បន្ថយការទទួលទានកាឡូរីប្រចាំថ្ងៃ ប៉ុន្តែក្នុងរយៈពេលវែងវាអាចធ្វើឱ្យរាងកាយអ្នករំលាយអាហារមិនបានល្អ៕