ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​លែង​បារម្ភ​ក្នុង​ការ​ធ្វើ​ដំណើរ​ចេញពី​ផ្លូវជាតិ​លេខ​៥៩ ឆ្ពោះទៅ​ផ្សារ​ឃែ​រ​ឃុំ​ស្ទឹង​ត្រង់​ហើយ

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ផ្លូវ​ក្រាល​ក្រួស​ក្រហម​២​ខ្សែ ប្រវែង​ប្រមាណ​៥០​គីឡូម៉ែត្រ ដែល​ជា​រៀង​រាល់​ឆ្នាំ​ឱ្យ​តែ​ដល់​រដូវភ្លៀង​ធ្លាក់​ជោគ​ជាំ​ម្តង​ៗ តែង​ទទួល​រង​ការ​ខូចខាត​ក្លាយទៅជា​ជ​ង្ហ​ក់​តូច​ធំ បង្ក​ការ​លំបាក​ក្នុង​ការ​បើកបរ​ម៉ូតូ ឬ​រថយន្ត​ចេញចូល​ទៅ​មក ជា​ពិសេស​ខណៈ​ពេល​មាន​ករណី​ជំនន់​ទឹកភ្លៀង​កើតឡើង​នៅ​រដូវវស្សា​ម្តង​ៗ ធ្វើ​ឱ្យ​ទឹក​ហូរ​កាត់​ផ្លូវ​រង​ការ​ខូចខាត…

ខេត្ត​ប៉ៃលិន ៖ ផ្លូវ​ក្រាល​ក្រួស​ក្រហម​២​ខ្សែ ប្រវែង​ប្រមាណ​៥០​គីឡូម៉ែត្រ ដែល​ជា​រៀង​រាល់​ឆ្នាំ​ឱ្យ​តែ​ដល់​រដូវភ្លៀង​ធ្លាក់​ជោគ​ជាំ​ម្តង​ៗ តែង​ទទួល​រង​ការ​ខូចខាត​ក្លាយទៅជា​ជ​ង្ហ​ក់​តូច​ធំ បង្ក​ការ​លំបាក​ក្នុង​ការ​បើកបរ​ម៉ូតូ ឬ​រថយន្ត​ចេញចូល​ទៅ​មក ជា​ពិសេស​ខណៈ​ពេល​មាន​ករណី​ជំនន់​ទឹកភ្លៀង​កើតឡើង​នៅ​រដូវវស្សា​ម្តង​ៗ ធ្វើ​ឱ្យ​ទឹក​ហូរ​កាត់​ផ្លូវ​រង​ការ​ខូចខាត និង​លិចលង់​ផ្ទះសម្បែង​ថែម​ទាំង​ផលដំណាំ​ប្រជាពលរដ្ឋ​ផង​ដែរ​។ តែ​រហូត​មក​ដល់​ពេល​នេះ ខាង​រដ្ឋបាល​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត បាន​យក​គ្រឿងចក្រ​ទៅ​ធ្វើការ​ឈូស​ឆាយ ដើម្បី​ដាក់​ប្រព័ន្ធ​លូ​បន្ថែម និង​ក្រាល​កៅស៊ូ បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ចេញចូល​ទៅ​មក​។

ផ្លូវ​ក្រាល​ក្រួស​ក្រហម​ទាំង​២​ខ្សែ​ខាងលើ​នេះ ដែល​១​ខ្សែ ចាប់ពី​ចំណុច​បំបែក​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ទំនប់ រហូត​ដល់​ចំណុច​ផ្សារ​ឃែ​រ ក្នុង​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ហើយ​១​ខ្សែ​ទៀត ចាប់ពី​ផ្សារ​ឃែ​រ ក្នុងភូមិ​ដីស ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ រហូត​ដល់​ចំណុច​សួស្តី ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក យ៉ា​ន អ៊ិ​ត នាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ​នៃ​សាលាខេត្ត​ប៉ៃលិន បានឱ្យ​ភ្នាក់ងារ​យើង​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២១​នេះ​ថា ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង ស្រុក​សាលា​ក្រៅ នឹង​លែង​បារម្ភ​ក្រែង​ជំនន់​ទឹកភ្លៀង លិចលង់​ផ្លូវថ្នល់​ទៀត​ហើយ ដោយ​រដ្ឋបាល​ខេត្ត​បាន​ចាត់​ឱ្យ​ខាង​លោក​ដឹកនាំ​ក្រុមការងារ​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​រៀបចំ​ធ្វើ​ប្រព័ន្ធ​លូ​បង្ហូរទឹក​ឆ្លងកាត់​ផ្លូវថ្នល់ និង​ក្រាល​កៅស៊ូ ដោយ​សហការ​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​។

លោក​បន្ត​ទៀត​ថា ការ​ធ្វើ​ផ្លូវ​ទាំង​២​ខ្សែ​ខាងលើ​នេះ មាន​ប្រវែង​ប្រមាណ​៥០​គីឡូម៉ែត្រ ដោយ​ចាប់ផ្តើម​ស្ថាបនា​អស់​រយៈពេល​២​ខែ​មក​ហើយ ដែល​ក្នុង​គម្រោង​ផ្លូវ​នេះ​មាន​ទទឹង​ប្រវែង​៨​ម៉ែត្រ​មាន​ផ្លូវ​ក្រាល​ក្រួស​ក្រហម​សងខាង​ផ្លូវ​ប្រវែង​១០​ម៉ែត្រ ក៏​មានការ​ឈូស​ឆាយ​ធ្វើ​ប្រព័ន្ធ​លូ​ជា​ច្រើន​កន្លែង​បន្ថែម​ទៀត ដើម្បី​កុំឱ្យ​មាន​បញ្ហា​ស្ទះ​ទឹក​លិច​ផ្លូវ ឬ​ផ្ទះ​ប្រជាពលរដ្ឋ ពេល​មាន​ករណី​ជំនន់​ទឹកភ្លៀង​ម្តង​ៗ​។ លោក​បញ្ជាក់​ទៀត​ថា ការ​ធ្វើ​ផ្លូវ​ទាំង​ពីរ​ខ្សែ​ខាងលើ​នេះ ក្នុង​កុងត្រា​មាន​រយៈពេល​កំណត់​ត្រឹម​៦​ទៅ​៩​ខែ​ប៉ុណ្ណោះ គឺ​ធ្វើ​យ៉ាងណា​ឱ្យ​រួចរាល់​ទាន់​ពេលវេលា អាច​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​កសិផល​ចេញពី​ចម្ការ​យក​ទៅ​លក់ដូរ​នៅ​តាម​ស្តង់​បាន​យ៉ាង​ឆាប់រហ័ស​ផង​ដែរ​៕ ដោយ ៖ នី​យ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ