ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-ថៃ ពង្រឹងកិច្ចសហការ អ្នកនយោបាយវ័យក្មេង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រធានព្រឹទ្ធសភាប្រទេសថៃ បានសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសកម្ពុជា ឲ្យកាន់តែល្អប្រសើរ ជាពិសេសទំនាក់ទំងជាមួយអ្នកនយោបាយវ័យក្មេងជំនាន់ក្រោយរបស់កម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យចំណងមិត្តភាពរបស់ប្រជាជន និងប្រទេសភូមិផងរបងតែមួយនេះកាន់តែស្និតស្នាលស៊ីជម្រៅបន្ថែមទៀតនោះ ។…

រាជធានីភ្នំពេញ ៖ ប្រធានព្រឹទ្ធសភាប្រទេសថៃ បានសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសកម្ពុជា ឲ្យកាន់តែល្អប្រសើរ ជាពិសេសទំនាក់ទំងជាមួយអ្នកនយោបាយវ័យក្មេងជំនាន់ក្រោយរបស់កម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យចំណងមិត្តភាពរបស់ប្រជាជន និងប្រទេសភូមិផងរបងតែមួយនេះកាន់តែស្និតស្នាលស៊ីជម្រៅបន្ថែមទៀតនោះ ។ លោកបណ្ឌិតសាស្រ្តាចារ្យ Pornpetch Wichitcholchai ប្រធានព្រឹទ្ធសភាថៃ បានលើកឡើងពីជំហរពង្រឹងកិច្ចសហប្រតិបត្តិការនេះ នៅក្នុងកិច្ចជំនួបជាមួយលោក សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ កាលពីថ្ងៃទី ២១ ខែកញ្ញា ម្សិលមិញ នៅទីក្រុងបាងកក ។ 

លោកសាស្រ្តាចារ្យ Pornpetch Wichitcholchai លើកឡើងថា អ្នកនយោបាយវ័យក្មេងជំនាន់ក្រោយ គឺជាអ្នកត្រូវបន្តវេនថែរក្សាចំណងមិត្តភាពកម្ពុជា-ថៃ ដែលមានភាពចាស់ទុំជាង ៧១ ឆ្នាំមកហើយនោះឲ្យកាន់តែស្អិតល្មួត មានសាមគ្គីភាពល្អរវាងគ្នា និងគ្នាជានិរន្តរ៍តរៀងទៅ ។

លោក សុខ សុក្រឹត្យា បានជម្រាបភាគីពីសមិទ្ធផលនានាដែលកម្ពុជាសម្រេចបានពិសេសការប្រយុទ្ធប្រឆំាងជំងឺកូវីដ ១៩ ។ លោកថា កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងកូវីដ-១៩ គិតត្រឹមថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២១ មាន ៩៨,៤៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០ លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ ឆ្នាំ ទៅក្រោម ១៨ ឆ្នាំ មាន ៨៨,៣៣%  និងលើកុមារអាយុពី ០៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ មាន ៤៧,៦១% ផងដែរ ។ 

លោក សុខ សុក្រឹត្យា បញ្ជាក់ប្រាប់ដល់ភាគីថៃអំពីការត្រៀមបើកទទួលទេសចរអន្តរជាតិមកកម្ពុជាឡើងវិញនៅត្រីមាសទី ៤ ឆ្នាំ ២០២១ តាមរយៈកញ្ចប់ទស្សនកិច្ចទេសចរវ៉ាក់សាំងកូវីដ-១៩ ការធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី ១៦-២២ ខែមករា ឆ្នាំ ២០២២ ។ លោកថា ខេត្តព្រះសីហនុ ជាទឹកដីមានសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ក៏ដូចជាឱកាសនៃការវិនិយោគលើគ្រប់វិស័យនៅកម្ពុជាជាដើមនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ