ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីសាលា ផ្សារទូទាំងប្រទេសត្រូវបើកលក់ដូរវិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការលក់ដូរតាមផ្សារទំាងផ្សារទំនើប និងផ្សាររដ្ឋទំនងអាចនឹងបើកឲ្យដំណើរឡើងវិញក្នុងពេលឆាប់ៗនេះ ។ ក្រសួងសុខាភិបាល លើកឡើងថា ស្ថានភាពកូវីដ ១៩ បានធូរស្រាល…

រាជធានីភ្នំពេញ ៖ ការលក់ដូរតាមផ្សារទំាងផ្សារទំនើប និងផ្សាររដ្ឋទំនងអាចនឹងបើកឲ្យដំណើរឡើងវិញក្នុងពេលឆាប់ៗនេះ ។ ក្រសួងសុខាភិបាល លើកឡើងថា ស្ថានភាពកូវីដ ១៩ បានធូរស្រាល និងដើម្បីជំរុញដំណើរការនៃសេដ្ឋកិច្ច និងសង្គមជាតិទំាងមូលទៅតាមគន្លងប្រក្រតីថ្មី ក្រសួងបានស្នើ ទៅក្រសួងទេសចរណ៍ ដើម្បីត្រៀមរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ដាក់ឲ្យអនុវត្តនៅតាមផ្សារ ។

តាមក្រសួងសុខាភិបាល ការអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារ ផ្តោតទាំងទៅលើវិធានសុខាភិបាល វិធានការរដ្ឋបាល និងវិធានការច្បាប់ ដើម្បីធានាបានទាំងផ្នែកសុខភាពសាធារណៈ និងទាំងការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ ។ យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះថ្ងៃទី ២២ ខែកញ្ញានេះ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងទេសចរណ៍ រៀបចំនីតិវិធីប្រតិបត្តិស្តង់ដារនេះសម្រាប់ដាក់ឱ្យអនុវត្តនៅផ្សារទំនើប និងផ្សារសា ធារណៈទាំងអស់នៅទូទាំងប្រទេស ។

ការកត់សម្គាល់កម្ពុជាបានកំពុងឈានទៅបើកដំណើរការសេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីភាពថ្មីដែលត្រូវរស់នៅជាមួយវីរុសកូវីដ ១៩ ផ្តើមចេញពីការ បើកសាលារៀននៅថ្នាក់ទី ៩ ដល់ថ្នាក់ទី ១២ កាលពីថ្ងៃទី ១៥ ខែកញ្ញាកន្លងមកនេះ ខណៈដែលការបើកទទួលភ្ញៀវទេសចរដែលចាក់វ៉ាក់សំាងហើយនឹងធ្វើឡើងនៅចុងឆ្នាំនេះ ។ កាលពីថ្ងៃទី ២១ ខែកញ្ញា លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រាក់ទៅក្រុមហោះហើរក្នុងស្រុកឲ្យត្រៀមលក្ខណៈដើម្បីបើកដំណើរដឹកជញ្ជួនតាមផ្លូវអាកាសវិញដែរ ។

នៅរយៈពេលចុងក្រោយនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាប្រចំាថ្ងៃជាជាមធ្យមមានជាង ៦០០ នាក់ ។ នៅថ្ងៃទី ២២ ខែកញ្ញា ២០២១ ក្រសួងសុខាភិបាល បានប្រកាសពីចំនួនឆ្លងថ្មីមានចំនួន ៦៣៧ នាក់ និងមានអ្នកស្លាប់ថ្មីចំនួន ១៤ នាក់ ។ គិតចំនួនពលរដ្ឋដែលស្លាប់ដោយកូវីដ ១៩ ទំាងអស់រហូតមកដល់ពេលនេះមានចំនួន ២១៥៤ នាក់ ចំណែកអ្នកឆ្លងសរុបមានចំនួន ៩៨៦៥៥ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ