ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាក់ផ្លូវ​វា.យ​បុរស​ម្នាក់ រួច​​ដណ្តើម​កូនតូច​​យក​ទៅ​​បាត់ ផ្អើ.ល​សង្កាត់​​​ផ្សារ​ដើម​គ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​បុរស​ម្នាក់​ត្រូវ​បាន​ស្ត្រី​ជា​អតីត​ប្រពន្ធ នាំ​បងប្អូន​មក​ស្ទាក់ផ្លូវ​វា.យ​ បណ្តាលឱ្យ​រ​ងរ​បួស រួច​ដណ្តើម​កូនប្រុស​អាយុ​

រាជធានី​ភ្នំពេញ​ ៖ ​បុរស​ម្នាក់​ត្រូវ​បាន​ស្ត្រី​ជា​អតីត​ប្រពន្ធ នាំ​បងប្អូន​មក​ស្ទាក់ផ្លូវ​វា.យ​ បណ្តាលឱ្យ​រ​ងរ​បួស រួច​ដណ្តើម​កូនប្រុស​អាយុ​៨​ឆ្នាំម្នាក់​យក​ទៅ​បាត់​ ខ​ណៈពេល​បុរសរូបនោះ​​បើក​​រថយន្ត​មួយ​គ្រឿង​នាំ​កូន​មក​ដឹក​ទំនិញ​នៅ​ផ្សារ​ដើម​គរ ។

ហេតុការណ៍​ខាងលើ​​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១​រសៀល​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ ២០២១ នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត កែង​ផ្លូវ​២២៣ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គ​ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

បុរសរងគ្រោះ​មួយ​រូប​​ខាងលើ​នោះ ពុំ​​បាន​ប្រាប់​អោយ​ដឹង​ពី​អត្តសញ្ញាណ​ឡើយ ​បើក​រថយន្ត​​មួយគ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក​ស្លាក​លេខ ភ្នំពេញ​ ២AG-៨៩៣២​ ។ ​ចំណែក​ក្រុម​ជន​ដៃដល់​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ ​ប៉ុន្តែ​បុរស​​រង​គ្រោះ​អះអាង​ថា ជា​អតីត​ប្រពន្ធ និងបងប្អូន​ប្រុស​ស្រី​២​នាក់​ទៀត​ ។​ បន្ទាប់​ពីរ​ងរ​បួស បុរស​រងគ្រោះ​រូប​នោះ​ក៍បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ស្នាក់​ប៉ុស្តិ៍​ផង​ដែរ​។

តាម​ប្រភព​​ព័ត៌មាន​​​បាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​​ជន​រង​គ្រោះ​កំពុង​តែ​បើកបរ​រថយន្ត​មួយ​គ្រឿង​មក​ដឹក​ទំនិញ​នៅ​ផ្សារ​ដើម​គ ដោយ​មានកូន​ប្រុស​ម្នាក់​អាយុ​៨​ឆ្នាំ (ជា​កូន​ប្រពន្ធមុន) និង​កូនស្រី​ម្នាក់ទៀត (ជាកូនប្រពន្ធក្រោយ) ស្រាប់តែ​មាន​ស្ត្រី​២​នាក់ ដែល​ម្នាក់​គេ​ស្គាល់​ថា ជា​អតីត​ប្រពន្ធ និង​ប្អូន​ស្រី និង​បុរស​ម្នាក់​អតីត​ប្អូនថ្លៃ បាន​ជិះ​ម៉ូតូ​មក​ស្ទាក់​​ផ្លូវ រួច​នាំ​គ្នា​ចាប់​ទាញ​​បុរស​​រង​គ្រោះ​​ចេញ​​ពី​ក្នុង​រថយន្ត​វា.យតែ​ម្តង ។

នៅ​ក្នុង​ហេតុការណ៍​ខាងលើនេះដែរ​ គេ​ឃើញ​ក្រុម​បងប្អូន​ជនដៃដល់​​ដែល​ជា​អតីត​ប្រពន្ធប្រដាប់​ទៅ​ដោយ​ដំប.ង និង​នាំ​គ្នា​ចាប់​វា.យ​ជន​រង​គ្រោះ​យក​តែ​ឈ្នះ​ដៃ ​ដោយ​ពុំ​មាន​ន​ណា​ម្នាក់​ហ៊ាន​ចូល​ជួយ​ឡើយ ។​ ភ្លាម​ៗនោះ​ ស្ត្រី​ដែល​ជាអតីត​ប្រពន្ធ​ក៏បាន​ហៅ​កូន​ប្រុស​តូច​អោយ​ចេញពី​ក្នុង​កា​ប៊ីន​រថយន្ត​ រួច​នាំ​យក​ទៅ​បាត់​​តែម្តង ។ ​ក្នុង​ហេតុការណ៍​នេះ​ដែរ បណ្តាល​អោយ​បុរស​រូប​នោះ​បែក​ថ្ងាស និង​ជាំ​​គុម្ពត្រចៀក ។​

តាម​ប្រភព​​ព័ត៌មាន​បាន​​អោយ​ដឹង​ថា ​បុរស​រង​គ្រោះ​នឹង​ស្ត្រី​ដែល​ជា​អតីត​ប្រពន្ធ​មុន បាន​រួម​រស់នៅ​ជាមួយគ្នា និង​មាន​កូន​​ចំនួន​២​នាក់ ហើយ​បាន​លែងលះ​គ្នា​អស់​រយៈពេល​៨​ឆ្នាំ​មក​ហើយ ដោយ​ចែក​កូន​គ្នា​មួយម្នាក់ ដោយ​កូន​ប្អូន​នៅ​ជាមួយ​ប្តី ។​ បន្ទាប់​ពី​លែងលះ​គ្នា បុរស​​រងគ្រោះ​ក៍បាន​យកប្រពន្ធ​មួយទៀត​ និង​មានកូន​ស្រី​​តូច​ម្នាក់​ ។ ​នៅ​មុន​ពេល​កើតហេតុ​ ក៍បាន​បើក​​រថយន្ត​មក​ដឹក​ទំនិញ​ ដោយ​នាំ​កូន​២​នាក់​មក​ជាមួយ​ ហើយ​ក៏​ត្រូវ​ប្រពន្ធ​មុន​ នាំ​ប្អូន​មក​តាម​វា.យ​ រួច​ដណ្តើម​យក​កូន​ទៅ​បាត់​តែ​ម្តង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ