ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់នំក្រៀបឆ្លងខេត្តចំណេញត្រឹម ៣ ម៉ឺនរៀលមួយថ្ងៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅពីមុខចង្រ្កានដុតធ្យូងមួយ ស្រ្តីម្នាក់បានកំពុងអំាងនំក្រៀបដែលធ្វើពីម្ស៉ៅអង្ករ ។ ដំឡូងឡើយបន្ទះនំក្រៀមមានទំហំតូចប៉ុនកូន ចានប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីត្រូវភ្លើងមួយសន្ទុះវាបានរីកធំ ចោលក្លិនឈ្ងុញ និងស្រួយខ្ញោក…

រាជធានីភ្នំពេញ ៖ នៅពីមុខចង្រ្កានដុតធ្យូងមួយ ស្រ្តីម្នាក់បានកំពុងអំាងនំក្រៀបដែលធ្វើពីម្ស៉ៅអង្ករ ។ ដំឡូងឡើយបន្ទះនំក្រៀមមានទំហំតូចប៉ុនកូន ចានប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីត្រូវភ្លើងមួយសន្ទុះវាបានរីកធំ ចោលក្លិនឈ្ងុញ និងស្រួយខ្ញោក ។ អ្នកស្រី វណ្ណា ជាអ្នកស្រុកព្រៃកបាស ខេត្តតាកែវ ប៉ុន្តែគាត់តែងតែធ្វើដំណើរមកលក់នំក្រៀមនៅស្រុកកោះធំ ខេត្តកណ្កាល ។ 

មូលហេតុដែលគាត់ និងស្វាមីសុខចិត្តធ្វើដំណើរឆ្លងស្រុក ឆ្លងខេត្តមករកស៊ីបែបនេះ ដោយសារនៅស្រុកកោះធំ ជាទឹកដីចម្ការ ពលរដ្ឋតែងតែធ្វើដំណើរចេញទៅដំាដុះនៅចម្ការរាល់ថ្ងៃ មានចំណូល និងត្រូវការចំណីចំណុកទទួលទាន ដែលជាទីផ្សារសម្រាប់គាត់លក់នំក្រៀបបានងាយស្រួល ។ 

ដោយសារនៅពេលការពារកូវីដ ១៩ ពលរដ្ឋមានដបអាកុលគ្រប់ៗគ្នាដើម្បីលាងសម្អាតដៃ អ្នកស្រី វណ្ណា ថាការអំាងនំក្រៀបរបស់គាត់បច្ចុប្បន្ននេះ មានការប្រុងប្រយ័ត្នណាស់ ពីព្រោះគាត់ខ្លាចឆាបឆេះដល់ពលរដ្ឋដែលមានដបអាកុលនោះ ។ ដូច្នេះហើយ ដើម្បីសុវត្ថិភាពបានឃ្លាតឆ្ងាយពីហ្វូងមនុស្ស មិនអំាងនំនៅទីដែលមានមនុស្សច្រើនទេ ។ 

អ្នកស្រី វណ្ណា បានចាប់របរធ្វើនំក្រៀបលក់នេះ ២០ ឆ្នាំមក គ្រាន់បានចំណូលបន្ថែមចិញ្ចឹមគ្រួសារ ពិសេសផ្គត់ផ្គង់ការសិក្សារបស់កូន ។ នំក្រៀបអ្នកស្រីអំាងលក់ ជានំដែលគាត់ធ្វើខ្លួនឯង ហើយមកអំាងលក់ដោយខ្លួនឯង ។ «ដោយខ្វះខានជីភាពប្រចាំថ្ងៃ ទើបយកអង្ករពីផលស្រូវដែលធ្វើបាន មកធ្វើនំក្រៀបនេះលក់ គ្រាន់បានចំណូលបន្ថែម ទប់ទល់ការចំណាយនានាពិសេសថ្លៃម្ហូបអាហារប្រចាំថ្ងៃ» ។ 

ដៃអាំងនំបណ្តើរនិយាយបណ្តើរ ស្រ្តីរូបនេះថា ការលក់នំក្រៀបមួយថ្ងៃលក់បាន ៨ ម៉ឺនរៀលទាំងដើមទាំងចុង បើទូទាត់ការចំណាយនានា គឺគាត់អាច សល់ចំណេញបានតែបីម៉ឺនរៀលប៉ុណ្ណោះ ។ អ្នកស្រីបានរអ៊ូថា រាល់ថ្ងៃនេះពិបាកលក់ណាស់ ដោយសារជំងឺកូវីដ ១៩ ។ ជំងឺកូវីដ ១៩ ដែលធ្វើឲ្យពលរដ្ឋមិនសូវចាយវាយលុយ ដោយសាររកចំណូលមិនបាន ។

«គ្រប់គ្នាលំបាករកលុយ ដូច្នេះការចាយវាយត្បិតត្បៀតណាស់ ។ ក្រៅពីលក់ឲ្យពលរដ្ឋអ្នកស្រុក អ្នកភូមិ ខ្ញុំលក់នៅតាមកម្មវិធីបុណ្យ ទានផ្សេងៗផងដែរ ប៉ុន្តែឥឡូវនេះគ្មានពិធីទំាងនោះទេ ធ្វើឲ្យចំណូលកាន់តែតិចទៅៗ» អ្នកស្រី វណ្ណា ត្អូញត្ងែរ ៕ ដោយ ៖ ម៉ុន ចាន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ