ខេត្តសៀមរាប ៖ ក្មេងស្រីវ័យអាយុ១៧ឆ្នាំម្នាក់ មានបញ្ហាក្នុងក្រុមគ្រួសារគិតខ្លីដោយយកក្រមាចង.កភ្ជាប់ទៅនឹងធ្នឹមផ្ទះបញ្ចប់ជីវិតកាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី២២ កុម្ភៈ ២០១៦ ស្ថិតនៅភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប ។
មន្ត្រីកងរាជអាវុធហត្ថក្រុងសៀមរាបបានឱ្យដឹងថា នារីវ័យក្មេងដែលចង.កធ្វើអត្តឃាតខ្លួនឯងនេះ ឈ្មោះ ឆៃ លក្ខណា អាយុ១៧ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ធ្វើអត្តឃាតដោយយកក្រមាចង.កភ្ជាប់ទៅនឹងធ្នឹមផ្ទះកម្ពស់១,៩៤ម៉ែត្រ មូលហេតុបណ្តាលមកពីមានបញ្ហាក្នុងក្រុមគ្រួសារឈានទៅចង.កសម្លាប់ខ្លួនឯងតែម្តង ។
ប្រភពបានបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចចុះពិនិត្យនិងធ្វើកោសល្យវិច័យទៅលើដងខ្លួនសពរួចមក បានសន្និដ្ឋានថា នារីរងគ្រោះពិតជាចង.កសម្លាប់ខ្លួនឯងប្រាកដមែន មិនពាក់ព័ន្ទរឿងឃាតកម្មនោះឡើយ រួចក៏ប្រគល់ឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ