ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្នើ​សុំឱ្យ​ឪពុក​ម្តាយ​ឬ​អា​ណា​ព្យាបាល​ក្មេង​ត្រូវទាក់​ទង​​​ប្រធាន​ភូមិ​​ ដើម្បី​នាំ​កូន​​ចាក់​​វ៉ាក់​​សាំង​

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ អាជ្ញាធរ​ខណ្ឌ​សែន​សុខ​បាន​ស្នើ​សុំ​អោយ​ឪពុក​ម្តាយ​ ឬ​អាណាព្យាបាល ​ដែល​ត្រូវ​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង ការ​ពារ​កូ​វី​ដ​១៩ សម្រាប់​កុមារ​អាយុ​០៦​ឆ្នាំ ទៅ​១២​ឆ្នាំ មេត្តា​ទៅ​ទាក់ទង​ប្រធាន​ភូមិ​ក្នុង​មូលដ្ឋានរបស់​ខ្លួនធ្វើ​លិខិត​អញ្ជើញ​និង​ណែនាំ​អោយ​រៀបចំ​ឯកសារ​ឱ្យ​បាន​ត្រឹមត្រូវ​ ចៀសវាង​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​តម្រង់​ជួរ…


រាជធានី​ភ្នំពេញ​ ៖​ អាជ្ញាធរ​ខណ្ឌ​សែន​សុខ​បាន​ស្នើ​សុំ​អោយ​ឪពុក​ម្តាយ​ ឬ​អាណាព្យាបាល ​ដែល​ត្រូវ​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង ការ​ពារ​កូ​វី​ដ​១៩ សម្រាប់​កុមារ​អាយុ​០៦​ឆ្នាំ ទៅ​១២​ឆ្នាំ មេត្តា​ទៅ​ទាក់ទង​ប្រធាន​ភូមិ​ក្នុង​មូលដ្ឋានរបស់​ខ្លួនធ្វើ​លិខិត​អញ្ជើញ​និង​ណែនាំ​អោយ​រៀបចំ​ឯកសារ​ឱ្យ​បាន​ត្រឹមត្រូវ​ ចៀសវាង​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​តម្រង់​ជួរ ដោយ​ប្រជ្រៀត​ចាំ​យូរ ហើយ​ពុំ​ទាន់​មាន​ឯកសារ​គ្រប់គ្រាន់នោះ ​។

Picture

ការ​ទ​ទូច​ស្នើ​សុំ​នេះ បន្ទាប់​ពី​មាន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ទឹកថ្លា​មួយចំនួន បាន​នាំ​កូន​ទៅ​តម្រង់​ជា​ជួរ​ប្រជ្រៀត​គ្នា​ចាំរយៈ​ពេល​៣​ថ្ងៃមិន​បាន​ចាក់​វ៉ាក់សាំង នៅ​មណ្ឌល​សុខភាព​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​ពុំ​មាន​លិខិត​អញ្ជើញពី​ប្រធាន​ភូមិ និង​ឯកសារត្រឹមត្រូវ​ ហើយត្រូវ​បាន​កោះសន្តិភាពផ្សព្វផ្សាយ​កាលពី​ម្សិលមិញ ។

Picture

លោក​ម៉ូ​វ ម៉ា​និ​ត​ អភិបាល​ខណ្ឌ​សែន​សុខ បាន​ទ​ទួ​ច​ស្នើ​សុំពុក​ម៉ែ ពូ​មីង បងប្អូន ដែល​ជា​ឪពុក​ម្តាយ ​ឬ​អាណាព្យាបាល​ក្មេង​ដែល​ត្រូវ​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​ទាំងអស់​មេត្តា ទៅ​ទាក់​ទង​ប្រធាន​ភូមិ​ធ្វើ​លិខិត​អញ្ជើញ អោយ​បាន​ត្រឹមត្រូវ​ចៀសវាង​នាំ​កូន ទៅ​ចាក់​វ៉ាក់សាំង​ដោយ​ពុំ​មាន​លិខិត​អញ្ជើញ និង​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់ ព្រោះ​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ អាជ្ញាធរ មាន​ផែន​ការ​ច្បាស់លាស់​ចាក់​ទៅ​តាម​ចំនួន ដែល​បាន​កំណត់​ត្រូវ​ចាក់​ក្នុង​១​ថ្ងៃ ចៀង​ឪពុក​ម្តាយ​ឬ​អាណាព្យាបាល​បាន​នាំ​កូន ទៅ​ប្រជ្រៀត​គ្នា ច្រើន​ហួស​ផែនការ ​។ លោក​អភិបាល​ខណ្ឌ​បាន​ក៏បាន​បញ្ជាក់​អោយ​ដឹង​ទៀត​ថា នៅ​ក្នុង មណ្ឌល​សុខភាព​ទឹកថ្លា នៅ​ក្នុង ផែនការ ១​ថ្ងៃ​ចាក់​តែ​ចំនួន ៤០០​នាក់​នោះ​ទេ ។

Picture

ជុំវិញ​ឪពុក​ម្តាយ ដែល​បាន​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំងការពារ​កូ​វី​ដ​១៩ នៅ​មណ្ឌល​សុខភាព​ទឹកថ្លារយៈ​ពេល៣​ថ្ងៃមិន​បានចាក់​នោះ លោក​តិ​មា សោភា អភិបាលរង ខណ្ឌ​សែន​សុខ ដែល​ជា​អ្នក​ចុះ​ផ្ទាល់​និង​រៀបចំ​ចាត់ចែង​ក្នុង​ការ​ចាក់​វ៉ា​ក់​នោះ បាន​បំភ្លឺ​អោយ​ដឹង​ថា មន្ត្រី​នគរបាល​ម្នាក់​ដែល​នាំ​កូន មក​ចាក់​វ៉ាក់សាំង​តម្រង់​ជួរ​៣​ថ្ងៃ​មិន​បាន​ចាក់​នោះ គឺ​គាត់​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់​នោះ​ទេ ដោយ​ពុំ​មាន​លិខិត​អញ្ជើញ​ឡើយ​។

Picture

លោក​អភិបាលរងបាន​ទទួលស្គាល់​ថា កន្លង​មក មាន​ឪពុក​ម្តាយ​ក្មេង ឬ​អាណាព្យាបាលមួយ​ចំនួន បាន​មក​តម្រង់​ជា​ជូរ ចាំ​យូរ ពិតមែន ដោយសារ​តែពួក​គាត់​បាន​នាំ​កូន មក​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​១៩​ដោយ​ពុំ​មាន​លិខិត​អញ្ជើញ និង​ពុំ​មាន​ឯកសារ​ត្រឹម​ត្រូវ​និង​ខ្លះ​ទៀត​ មាន​លិខិត​អញ្ជើញ​និង​ឯកសារ​គ្រប់​គ្រាន់តែ​ពួក​គាត់​តម្រង់​ជា​ជួរ​ហើយ​លើស​ចំនួន​កំណត់ ដែល​ត្រូវ​ចាក់​,​ព្រោះ​គ្រូពេទ្យ មិនមែន​ទទួល​តែ​សេវា ចាក់​វ៉ាក់សាំង​ការពារ​កុមារ​អាយុ​០៦​ឆ្នាំទៅ​១២​ឆ្នាំ​នោះ​ទេ​គឺ​នៅ​មាន​សេវា​ផ្សេង​ទៀត ។

Picture

លោក​តិ​មា សោភា បានអោយ​ដឹង​ទៀត​ថា កន្លង​មក អាជ្ញាធរ បាន​សហ​ការជាមួយ​មណ្ឌល​សុខភាព រៀបចំ​និង​ណែនាំ អោយ​ឪពុក​ម្តាយ​ឬ​អាណាព្យាបាល នាំ​កូន មក​តម្រង់​ជា​ជួរ ដោយ​មាន​គម្លាត​សុ​វត្តិភាព​ត្រឹមត្រូវ​តែ ពួក​គាត់មិន​បាន​ស្តាប់​តាម​ការ​ណែនាំ​ឡើយ ដោយ​តម្រង់​ជា​ជួរ​នៅ​ខាងក្រៅ​មិន​បាន​រក្សា​កម្លា​ត​តែ​នៅ​ក្នុង​បាន​រៀបចំ​កៅអី​ត្រឹមត្រូវ ។

Picture

លោក​អភិបាលរង​បាន​អោយ​ដឹង​ថា នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ មាន​ក្មេងអាយុ​០៦ ទៅ​១២​ឆ្នាំ ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​១៩​ចំនួន ២៥០០០​នាក់ ដែល​បាន​បែងចែក ចាក់​វ៉ាក់សាំង​នៅ​ទីតាំង ចំនួន​៥​ក្នុង​នោះ​រួម​មាន​១.​មណ្ឌល សុខភាព​ទឹកថ្លា ,២.​មណ្ឌល​សុខភាព​ភ្នំពេញ​ថ្មី​,៣.​មណ្ឌល​សុខភាព​ក្រាំងធ្នង់​,៤.​មណ្ឌល​សុខភាព​ឃ្មួ​ញ​និង​៥.​មន្ទីរពេទ្យ បង្អែក មិត្តភាព​កម្ពុជា​ចិន​សែន​សុខ​។​ ដោយឡែក នៅ​មូលដ្ឋាន សង្កាត់​ទឹកថ្លា​មាន​ក្មេង ចំនួន ៥០៤៧​នាក់ ដែល​តម្រូវ​អោយ​ចាក់​វ៉ាក់សាំង​នៅ​មណ្ឌល​សុខភាព​ទឹកថ្លា​នេះ​ក្នុង​យុទ្ធនាការ សម្រាប់​ដូ​ស​ទី​១​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៧​ខែកញ្ញា​ដល់ ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ ២០២១​និង​សម្រាប់​ដូ​ស​ទី​២​ចាប់ពី​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី​២៤​ខែតុលា ឆ្នាំ ២០២១​រៀង​រាល់​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង​៥​រសៀល​តាម​ការ​អញ្ជើញ​និង​ទំនាក់​ទំ​នង់​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដែល​មាន​ទីតាំង​ចំនួន​៤២​ទីតាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ៕​​

Picture
Picture