ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដល់មួយខែផងកម្ពុជា ទទួលគម្រោងវិនិយោគថ្មី ២២ លានដុល្លារ ក្នុងបរិបទកូវីដ ១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទោះក្នុងពេលវិបត្តិនឹងជំងឺកូវីដ ១៩ នេះក្តី កម្ពុជានៅតែទទួលគម្រោងវិនិយោគបន្តបន្ទាប់ ។ នៅពាក់កណ្តាលខែកញ្ញានេះ មានគម្រោងវិនិយោគ ចំនួន…

រាជធានីភ្នំពេញ ៖ ទោះក្នុងពេលវិបត្តិនឹងជំងឺកូវីដ ១៩ នេះក្តី កម្ពុជានៅតែទទួលគម្រោងវិនិយោគបន្តបន្ទាប់ ។ នៅពាក់កណ្តាលខែកញ្ញានេះ មានគម្រោងវិនិយោគ ចំនួន ៤ ទើបត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័ត ដែលមានទឹកសរុបប្រមានជាង ២២ លានដុល្លារអាមេរិក និងបង្កើតការងារដល់ពលរដ្ឋប្រមាណជាង ៥០០ នាក់ ។

គម្រោងទំាងបួននោះមាន គម្រោងបង្កើតរោងចក្រផលិតក្តាបន្ទះ ក្តាប៉ាកេ គ្រឿងសង្ហារិម គ្រឿងបង្គុំគ្រឿងសង្ហារិម សម្ភារតុបតែងពីបន្ទះឈើ និងដុំកម្ទេចឈើ ក្នុងភូមិសាស្រ្ត តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២ លានដុល្លារអាមេរិក ។ កម្រោងនេះ នឹងអាចបង្កើតការងារបានចំនួន ១៦៥ កន្លែង ។ គម្រោងមួយទៀត បង្កើតរោងចក្រផលិតទ្វា បង្អួច និងផលិតផលធ្វើអំពីអាលុយមីញ៉ូម ក្នុងទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុដែរ មានទុនវិនិយោគប្រមាណ ៥,៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២០ក ន្លែង ។

តាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងទី ៣ គឺការបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ភីភី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ កម្រោងនេះ មានទុនវិនិយោគប្រមាណ ៧ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៥ កន្លែង ។ រីឯ គម្រោងទី ៤ គឺការបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៧,៦ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩០ក ន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ