ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កូវីដមិនទានថយចុះទេ ខណៈអ្នក​ឆ្លង​ថ្មី​ជាង៦០០​នាក់ ​និង​អ្នក​ស្លា.ប់​១៤​នាក់​បន្ថែមទៀត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២១​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​បន្ថែម​ទៀត​ចំនួន​៦៣៧​នាក់ និង​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​នេះ​ចំនួន​រហូត​ដល់​១៤​នាក់ ។ ក្រសួង​បាន​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២១​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​បន្ថែម​ទៀត​ចំនួន​៦៣៧​នាក់ និង​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​នេះ​ចំនួន​រហូត​ដល់​១៤​នាក់ ។

ក្រសួង​បាន​លើក​ឡើង​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​កូ​វី​ដ​ថ្មី​នេះ ភាគី​ច្រើន​ជា​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដែល​មាន​ជាង​៥០០​នាក់ និង​អ្នកដំណើរ​មក​ពី​ក្រៅប្រទេស៩៨នាក់ ។

ក្រសួង​គូសបញ្ជាក់​ថា ៖«​រក​ឃើញ​អ្នក​ឆ្លង​ថ្មី 637 នាក់​ទៀត ជា​សះស្បើយ 469 នាក់ និង​ស្លាប់ 14 នាក់ ក្នុង​នោះ​មាន​ករណី​ឆ្លង​សហគមន៍ 539 នាក់ និង​អ្នកដំណើរ​ពី​បរទេស 98 នាក់​»​។

ក្រសួង​ក៏​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២១ ប្រទេស​កម្ពុជា​បាន​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​ចំនួន​05,981 នាក់ និង​អ្នក​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​98,655 នាក់ និង អ្នក​ស្លាប់​ចំនួន​2,154 នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ