ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយរៀលខ្លាំងជាងដុល្លារអូស្ត្រាលី !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងលុយរៀលបានបង្ហាញពីកម្លាំងខ្លាំងជាងដុល្លារអូស្ត្រាលី ដែលជាធម្មតាហាងឆេងលុយប្រទេសទាំងពីរនេះតែងតែប្រែប្រួលរាល់ថ្ងៃតែម្តង ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ហាងឆេងលុយរៀលបានបង្ហាញពីកម្លាំងខ្លាំងជាងដុល្លារអូស្ត្រាលី ដែលជាធម្មតាហាងឆេងលុយប្រទេសទាំងពីរនេះតែងតែប្រែប្រួលរាល់ថ្ងៃតែម្តង ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ នេះបានឱ្យដឹងថា ១ ដុល្លារអូស្ត្រាលី ទិញចូលត្រឹមតែ ២៩៤៧ រៀល ហើយលក់ចេញតែ ២៩៧៦ រៀលប៉ុណ្ណោះ ខណៈថ្ងៃម្សិលមិញ ទិញចូល ២៩៥៩ រៀល និងលក់ចេញរហូតដល់ទៅ ២៩៨៩ រៀលឯណោះ ។

សម្រាប់ហាងឆេងប្រាក់ប្រទេសផ្សេងៗទៀតធៀបនឹងប្រាក់រៀលខ្មែរនៅក្នុងថ្ងៃនេះផងដែរ រួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៧ រៀល, ១ អឺរ៉ូ ទិញចូល ៤៧៨០ រៀល លក់ចេញ ៤៨២៨ រៀល និង ១ យន់ចិន ទិញចូល ៦៣១ រៀល លក់ចេញ ៦៣៧ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់យ៉េនជប៉ុនធៀបនឹងប្រាក់រៀលខ្មែរ គឺ ១០០ យ៉េនជប៉ុន ទិញចូល ៣៧៣៥ រៀល លក់ចេញ ៣៧៧២ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៤៤ រៀល លក់ចេញ ៣៤៨ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០១៤ រៀល លក់ចេញ ៣០៤៤ រៀល ។ ចំពោះប្រាក់បាតថៃ គឺ ១ បាត ទិញចូល ១២២ រៀល លក់ចេញ ១២៣ រៀល ខណៈ ១០០០ ដុងវៀតណាម ទិញចូល ១៧៩ រៀល លក់ចេញ ១៨១ រៀល ៕

    

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ