ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​ប្រជា​ពុ​ទ្ធ​បរិស័ទ​ក្នុង​ឱកាស​កាន់បិណ្ឌ​ទី​១ នៃ​បរិបទ​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ដោយ​យោង​តាម​ខ្លឹមសារ​នៃ​សេចក្ដីណែនាំ​របស់​រដ្ឋបាល​ខេត្ត​សៀម​រាប ស្ដី​ពី​ការ​រៀបចំ​បុណ្យកាន់បិណ្ឌ​ភ្ជុំ បិណ្ឌ និង

ខេត្ត​សៀម​រា​ប ៖ ដោយ​យោង​តាម​ខ្លឹមសារ​នៃ​សេចក្ដីណែនាំ​របស់​រដ្ឋបាល​ខេត្ត​សៀម​រាប ស្ដី​ពី​ការ​រៀបចំ​បុណ្យកាន់បិណ្ឌ​ភ្ជុំ បិណ្ឌ និង កឋិនទាន បាន​ឲ្យ​ដឹង​ថា ពិធី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី៦ ខែតុលា ឆ្នាំ​២០២១ ដែល​ជា​ប្រពៃណី​សាសនា​ខ្មែរ​យើង បាន​បើកឱកាស​ប្រគេន​ព្រះសង្ឃ ជូន​ពុទ្ធ​បរិស័​ទ បំពេញ​បុណ្យ​កុសល តាម​សទ្ធា​ជ្រៈ​ថ្លា ជូន​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ មន្ត្រី​រាជ​ការ សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង មាន​លទ្ធភាព​ធ្វើ​បដិការគុណ គោរព​តបស្នង​សងគុណ​មាតាបិតា ជីដូន ជីតា អាណាព្យាបាល គ្រូ​ឧ​ប​ជ្យា​យា​ចា​រ្យ តាម​ជំនឿ និង បាន​រួមចំណែក​ថែរក្សា​នូវ​ប្រពៃណី​ទំនៀមទំលាប់ ជំនឿ​សាសនា វប្បធម៌ អរិយធម៌ ដែល​ជា​អត្តសញ្ញាណ​ដ៏​ថ្លៃ​ថ្លា​របស់​ជាតិ​ឲ្យ​បាន​គង់វង្ស ។

នៅ​ថ្ងៃ​១៥​កើត ខែភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី ២១ ខែកញ្ញា​នេះ បងប្អូន​ប្រជា​ពុទ្ធបរិស័ទ​នៅ​តាម​បណ្តា​ភូមិ ឃុំ ស្រុក មានការ​ស្លៀកពាក់​សម្លៀក​បំពាក់​ទៅ​តាម​ប្រពៃ​ណី​ដូនតា​ខ្មែរ​យើង បាន​នាំ​យក​ចង្ហាន់ទៅ​កាន់​ទី​វត្ត​អារាម ដែល​ជាទី​សក្ការៈ​របស់​ដូនតា​ខ្លួន បាន​ធ្វើការ​គោរព​បដិបត្តិ​តរៀង​មក ប្រកបដោយ​ទឹកមុខ​រីករាយ ក្នុង​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់ នៅ​ឱកាស​កាន់បិណ្ឌ ក្នុង​បរិបទ​ជម្ងឺ កូ​វិ​ដ​១៩ បាន​កំពុង​ផ្ទុះ​តាម​តំបន់​ក្នុង​ខេត្តសៀមរាប ដោយ​បាន​អនុវត្ត​នូវ​វិធានការ​របស់​រាជរ​ដ្ឋា​ភិ​បាល ៣​កុំ ៣​ការពារ និង​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​ផង​ដែរ ។

ក្នុង​សកម្មភាព​ប្រជា​ពុទ្ធបរិស័ទ​យក​ចង្ហាន់​ទៅ​វត្ត​នេះ យើង​សង្កេត​ឃើញ​មាន​តែ​បណ្តា​វត្ត​អារាម​នៅ​តាម ស្រុក​តែ​ប៉ុណ្ណោះ តែ​ចំពោះ​បណ្តា​វត្ត​ក្នុង​ក្រុង យើង​មិន​ឃើញ​មាន​ប្រជា​ពុទ្ធបរិស័ទ នាំ​យក​ចង្ហាន់​ទៅ​កាន់​ទី​វត្ត​នោះ​ឡើយ ដោយ​សង្កាត់​ទាំង​១២ ក្នុង​ក្រុង​ត្រូវ​បាន​បិទ​ខ្ទប់ កំណត់​ជា​តំបន់​ក្រហម និង​លឿងទុំ ។ ដើម្បី​រៀបចំ​ឲ្យ​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដំណើរការ និង​ប្រព្រឹត្ត​ទៅ​ស្រប​តាម​ទំនៀមទំលាប់ ប្រពៃណី​ព្រះពុទ្ធ​សាសនា និងចូលរួម​បដិបត្តិ​តាម​សេចក្ដីណែនាំ​នានា​របស់​រាជរដ្ឋាភិបាល ក្រសួង​សុខា ភិ​បាល និង អាជ្ញាធរ​ដែនដី តាម​សភាព​ជាក់ស្ដែង​នៃ​ទីកន្លែង​នីមួយ​ៗ ក្នុង​ការ​អនុវត្ត​វិធានការ​ចាំបាច់​នានា សំដៅ​កាត់​ផ្ដាច់​ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​-១៩​នោះ ត្រូវ​ធ្វើការ​ពាក់​ម៉ាស់ វាស់​កម្ដៅ រក្សា​អនាម័យ សាង​ដៃ​ជាមួយ​សាប៊ូ ឬអាល់កុល ជែ​ល និង​រក្សា​គម្លាត​សុវត្ថិ​ភាព​សង្គម បុគ្គល ជា​ពិសេស​គឺ​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​វិធានការ​៣​កុំ និង ៣​ការពារ ។

តាម​ការ​សង្កេត​របស់​អ្នក​សារព័ត៌មាន​យើង នៅ​តាម​បណ្តា​វត្ត​មួយ​ចំនួន​តាម​បណ្តា​ស្រុក លើ​ការ​អនុវត្ត​វិធានការ ៣​កុំ ៣​ការពារ នៅ​មាន​ខ្វះចន្លោះ​នៅ ឡើយ មិន​ទាន់​បាន​គោរព​ទៅ​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​ខេត្ត​នៅឡើយ ដែល​ជា ចំណោទបញ្ហា​ហា​នី​ភ័យ​ខ្ពស់ នៃ​ការ​ឆ្លង​ជម្ងឺ​ដ៏​កា.ច​សាហា.វ​នេះ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ