ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅប៉ោយប៉ែត មានប្រជាពលរដ្ឋ ៧០គ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀង មករស់នៅលើ​ទីទួលសុវត្ថិភាព

2 ខែ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ​៖ នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២១ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ អមដំណើរ​ដោយ លោក​ឧ​ត្ត​ម​​សេនីយ៍​ទោ…

​ខេត្តបន្ទាយមានជ័យ​៖ នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២១ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ អមដំណើរ​ដោយ លោក​ឧ​ត្ត​ម​​សេនីយ៍​ទោ ឈុន ម៉ៅ មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ និង​ជា​មេបញ្ជាការ​ប្រចាំ​ទិស​ទី​១ ខេត្តបន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជឹម ប៊ុន​អាន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​ទាំង ៣​ប្រភេទ អាជ្ញាធរ​ដែនដី បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹក នៅក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត ដើម្បី​មាន​វិធានការ កាយ​បើក​មុខទឹក រំដោះ​ទឹកភ្លៀង​ជន់​លិច​ផ្លូវ និង​តំបន់​ប្រជាពលរដ្ឋ រស់នៅ​ក្បែរ​មាត់​អូរ​ព្រំដែន​មួយចំនួន​។​

​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត ក៏បានផ្តល់​ស្បៀងអាហារ មាន​អង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី និង​ទឹកបរិសុទ្ធ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ប្រមាណ ៧០​គ្រួសារ ដែល​មក​រស់​នៅលើ​ទីកន្លែង​ទួល​សុវត្ថិភាព ដែល​ក្រុមការងារ​ក្រុង​/​សង្កាត់ បានរៀបចំ​ចំនួន ៣​ទីតាំង​។​

​លោក​អភិបាលខេត្ត បាន​បញ្ជាក់ថា ស្ថានភាព​ទូទៅ ក្នុង​ក្របខណ្ឌ​ទូទាំង​ខេត្តបន្ទាយមានជ័យ  គឺ​ស្ថានភាព​ទឹក មិនទាន់មាន​បញ្ហា បង្ក​អោយ​ជន់​លិច​ធ្ងន់ធ្ងរ​នោះទេ​។ ប៉ុន្តែ​ស្ថានភាព​ទឹក មានការ​ហក់​ឡើង​ខ្លាំង ក្នុង​តំបន់​មួយចំនួន ក្នុង​រយៈពេល ២​សប្តាហ៍​នេះ ដោយ​របាយ​ទឹកភ្លៀង​ធ្លាក់​រាយប៉ាយ បង្ក​ឲ្យ​មានការ​ឡើង​ជន់​លិច​ផ្លូវ សាលារៀន ដំណាំ​រួមផ្សំ កសិកម្ម​តិច​តូច និង​លិច​ក្រោមផ្ទះ​សម្បែង​ប្រជាពលរដ្ឋ រស់នៅ​តំបន់​ទំនាប ជាប់មាត់​ស្ទឹង អូរ ជាដើម​។​

​ជាមួយគ្នា​នោះ លោក​អភិបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​មន្ត្រី​មូលដ្ឋាន​អាជ្ញាធរ​ដែនដី កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​ត្រៀមលក្ខណៈ ទាំង​សម្ភារៈ ទាំង​កម្លាំង ដើម្បី​ត្រៀម​ចុះជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ក្នុងករណី​មាន​គ្រោះទឹកជំនន់​ធ្ងន់ធ្ងរ ជាយថាហេតុ​ណាមួយ កើតឡើង​។ ដោយឡែក ពុក​ម៉ែ ប្រជាពលរដ្ឋ សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ការពារ​ទ្រព្យសម្បត្តិ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន ពី​គ្រោះ​ដោយ​ប្រការ​ណាមួយ​នោះ​។ ជាមួយគ្នា​នោះដែរ សម្រាប់​បងប្អូន​រស់នៅ​លើ​ទីទួល​សុវត្ថិភាព សូម​រក្សា​អនាម័យ និង​គោរព​វិធានការ ៣​ការពារ និង​៣​កុំ អោយបាន​ខ្ជាប់ខ្ជួន​៕ ណុប រក្សា​

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture