ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​តាម​សម្លា.ប់​បាន​ប្រមុខ​ក្រុម​ទាក់ទិន​រដ្ឋ​អ៊ិ​ស្លា​ម

2 ឆ្នាំ មុន

ប៉ូលិស​ឥណ្ឌូ​ណេ​ស៊ី​ថ្លែង​កាលពី​ថ្ងៃ​ទី​១៩​កញ្ញា​ថា ប្រមុខ​ក្រុម​មូ​ចា​ហ៊ី​ឌី​ន​ឥណ្ឌូ​ណេ​ស៊ី​ខាងកើត MIT​បាន​ត្រូវ​សម្លា.ប់​ក្នុង​ឱកាស​នៃ​ការ​បា.ញ់​តតាំង​គ្នា​មួយ​ជាមួយ​កងកម្លាំង

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ប៉ូលិស​ឥណ្ឌូ​ណេ​ស៊ី​ថ្លែង​កាលពី​ថ្ងៃ​ទី​១៩​កញ្ញា​ថា ប្រមុខ​ក្រុម​មូ​ចា​ហ៊ី​ឌី​ន​ឥណ្ឌូ​ណេ​ស៊ី​ខាងកើត MIT​បាន​ត្រូវ​សម្លា.ប់​ក្នុង​ឱកាស​នៃ​ការ​បាញ់​តតាំង​គ្នា​មួយ​ជាមួយ​កងកម្លាំង​សន្តិសុខ​។

ប្រមុខ​ក្រុម​នេះ​ឈ្មោះ​អា​លី​កា​ឡូ​រ៉ា ត្រូវ​បាន​សម្លាប់​ក្នុង​ព្រៃ​នៃ​កោះ​សេ​ឡែ​ប​ឥណ្ឌូ​ណេ​ស៊ី ជាមួយ​សមាជិក​ម្នាក់​ទៀត​ដែល​មានឈ្មោះ​ថា​JAKA RAMADHAN កាលពី​ថ្ងៃ​ទី​១៨​កញ្ញា​។​ប៉ូលិស​អះអាង​ថា បាន​ធ្វើ​ប្រតិបត្តិការ​តាម​ប្រមាញ់​មួយ ដើម្បី​តាម​រក​សមាជិក​៤​នាក់​ទៀត របស់​ក្រុម​នោះ​។

ការ​បាញ់ប្រហារ​នោះ​កើត​មាន​២​ខែ​ក្រោយ​ពី​អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ីសម្លា.ប់​សមាជិក​២​នាក់​ទៀត​របស់​ក្រុម​នេះ ក្នុង​ពេល​មានការ​ប្រយុទ្ធ​គ្នា​ក្នុង​តំបន់​PARIGI MOUTONG ខេត្ត​ស៊ូ​ឡា​វេស៊ី​។

ចាត់ទុកជា​អង្គការ​ភេរវកម្ម​មួយ​ដោយ​សហរដ្ឋអាមេរិក ក្រុម​MIT​ស្ថិត​ក្នុង​ក្រុម​រ៉ា​ឌី​កាល់​ច្រើន​សិប​ក្រុម​នៅ​ឥណ្ឌូ​ណេ​ស៊ី ដែល​ដើរ​តាម​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ rfi

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ