ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិ​នាវាមុជទឹក​សហភាព​អឹ​រ៉ុ​ប​សម្ដែង​សាមគ្គីភាព​ជាមួយ​បារាំង

2 ឆ្នាំ មុន

ដូចដែល​លោក​បាន​ធ្វើ​ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ តែ​លើក​នេះ​នៅ​ក្នុង​ដែនដី​អា​មេ​រិ​ក​តែ​ម្ដង ដែល​រដ្ឋមន្ត្រី​ការ​បរទេស​បារាំង លោក​JEAN YVES LE DRIAN​បន្ត​បរិហារ​កាលពី

ប្រទេស​បារាំង ៖ ដូចដែល​លោក​បាន​ធ្វើ​ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ តែ​លើក​នេះ​នៅ​ក្នុង​ដែនដី​អា​មេ​រិ​ក​តែ​ម្ដង ដែល​រដ្ឋមន្ត្រី​ការ​បរទេស​បារាំង លោក​JEAN YVES LE DRIAN​បន្ត​បរិហារ​កាលពី​ថ្ងៃ​ទី​២០​កញ្ញា ការ​ផ្ដាច់់​កុងត្រា​ទិញ​នាវាមុជទឹក​ពី​បារាំង ដោយ​អូ​ស្រា​លី​ដោយ​ងាក​ទៅ​រក​ទិញ​នាវាមុជទឹក​នុយក្លេអ៊ែរ​អា​មេ​រិ​ក​និង​អង់គ្លេស​វិញ​។ លោក​បរិហារ​នៅ​ខាងក្រៅ​មហាសន្និបាត​អ​.​ស​.​ប​ថា នោះ​ជា​សេចក្ដីសម្រេច​ទាំង​កម្រោល គ្មាន​ការ​ស្រុះស្រួល​គ្នា និង​ជា​ការ​កាត់​ផ្ដាច់​ទំនុកចិត្ត​គ្នា​រវាង​សម្ព័ន្ធមិត្ត​។

នា​ថ្ងៃ​នោះ​ដែរ​បារាំង​បាន​ទទួល​ការ​គាំទ្រ​ពី​បណ្ដា​មេដឹកនាំ​សហភាព​អឹ​រ៉ុ​ប​។ ពី​ក្រុង​ញូ​វ​យ៉​ក​តំណាង​ជាន់ខ្ពស់​១​រូប​របស់​សហភាព​អឹ​រ៉ុ​ប ទទួល​បន្ទុក​នយោបាយ​ការ​បរទេស​និង​សន្តិសុខ លោក​JOSEP BORREL​ថ្លែង​ថា រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ទាំង​២៧ ជា​សមា​ជិក​សហភាព​អឹ​រ៉ុ​ប សម្ដែង​យ៉ាង​ច្បាស់​ពី​សាមគ្គីភាព​ចំពោះ​បារាំង ហើយ​ឆ្លៀត​ក្នុង​ពេល​នេះ អំពាវនាវ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ដ៏​ធំ​បំផុត​មួយ ជាមួយ​សហភាព​អឺរ៉ុប​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ីហ្វិ​ក​។

ថ្លែង​តាម​ទូរទស្សន៍​អា​មេ​រិ​កមួយ លោក ស្រី URSULA VON DER LEYEN ប្រធាន​គណៈកម្មាធិការ​អឹ​រ៉ុ​ប​ក៏​អះអាង​ដែរ​ថា​នោះ​ជា​ការ​សម្រេច ដែល​មិន​អាច​ទទួលយក​បាន​។ ចំណែក​ប្រធាន​ក្រុមប្រឹក្សា​អឹ​រ៉ុ​បលោក​CHARLES MICHEL​ក៏​បរិហារ​ដែរ​ថា នោះ​ជា​ការ​ខ្វះ​ភាព​ស្មោះត្រង់​មួយ របស់​សហរដ្ឋអាមេរិក ហើយ​លោក​ស្នើ​ឲ្យ​ពង្រឹងសមត្ថភាព​សកម្មភាព​របស់​សហភាព​អឹ​រ៉ុ​ប នៅ​លើ​ឆាក​អន្តរ​ជាតិ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ